ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ចូល​រួមលើក​កម្ពស់​ការ​ផលិត​ប្រេង​ឆាដែល​ប្រើ​រួច​ទៅ​ជា​ឥន្ធនៈ​យន្តហោះ

ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) និង Japan Airlines (JAL) ស្ថិតក្នុងចំណោម ១៦ ក្រុមហ៊ុនធំៗដែលបានបង្កើតក្រុមមានឈ្មោះថា “Act For Sky” កាលពីថ្ងៃទី ២ ខែមីនាកន្លងទៅ ដើម្បីជំរុញការផលិតឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព ដែលគេហៅថា SAF តាមរយៈការកែច្នៃប្រេងឆា និងកាកសំណល់ផ្សេងៗ​ទៀត។

គោលដៅរបស់ក្រុមបង្កើតប្រព័ន្ធដែលបញ្ចូលដំណើរការប្រមូលសម្ភារៈកែច្នៃឡើងវិញ ប្រែក្លាយកាកសំណល់ទៅជាប្រភព​មាន​ប្រយោជន៍សម្រាប់ឧស្សាហកម្មអាកាសចរណ៍។

ការប្រើប្រាស់ SAF នាំឱ្យកាត់បន្ថយការបញ្ចេញ carbon dioxide បើប្រៀបធៀបទៅនឹងឥន្ធនៈយន្តហោះដើមមាន​ប្រភព​មក​ពីអណ្តូងប្រេង។

បច្ចុប្បន្ននេះ ការផ្គត់ផ្គង់របស់ SAF ភាគច្រើនមកពីបរទេស ហើយអត្រាប្រើប្រាស់ទាបជាង ១% នៅជប៉ុន។

ក្រុមនេះត្រូវបានបង្កើតឡើងដើម្បីសម្រេចបាននូវគោលដៅ SAF ចំនួន ១០% បរិមាណប្រេងឥន្ធនៈដែលប្រើប្រាស់ក្នុងក្រុមហ៊ុនអាកាសចរណ៍នៅឆ្នាំ ២០៣០ នេះបើយោងទៅតាមគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលជប៉ុន។

សមាជិកផ្សេងទៀតរួមមានក្រុមហ៊ុនសាងសង់រោងចក្រធំ JGC Holdings ក្រុមហ៊ុនផលិតអាហារ Nissin Foods Holdings, Revo International Inc ក្រុមហ៊ុនកែច្នៃប្រេងឆាដែលប្រើរួច និង Odakyu Electric Railway ។ ក្រុមហ៊ុនបង្កើតប្រព័ន្ធមានប្រសិទ្ធភាពសម្រាប់ការប្រមូលសំរាម។

ក្រុម Act For Sky ដោយផ្អែកលើមូលដ្ឋាននឹងប្រមូលប្រេងឆាដែលប្រើរួច និងកាកសំណល់ផ្សេងទៀតពីក្រុមហ៊ុន​ផលិត​អាហារ ​អាជ្ញាធរ​មូលដ្ឋានដើម្បីកែច្នៃទៅជា SAF ហើយលក់ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍។

លោក Yuji Akasaka ប្រធានក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (ខាងស្តាំ) លោក Yuji Hirako ប្រធានក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ទីពីរពីស្តាំ) និងនាយកប្រតិបត្តិផ្សេងទៀតនៅអាកាសយានដ្ឋាន Haneda (ទីក្រុងតូក្យូ) នៅថ្ងៃទី ២ ខែមីនា បន្ទាប់ពីប្រកាសបង្កើតក្រុម Act For Sky ដើម្បីលើកកម្ពស់ផលិតកម្មក្នុង​ស្រុក​ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព ដែលកែច្នៃពីប្រេងឆា និងកាកសំណល់ផ្សេងទៀត។ (រូបភាព៖ Shinya Matsumoto) 

ក្រុមនឹងស្នើ​ទៅកាន់យ​អាជ្ញាធរ​មូលដ្ឋាន ប្រតិបត្តិករ​អាកាសយានដ្ឋាន និង​អង្គភាព​ផ្សេង​ទៀត​ចូលរួម​ក្នុង​គម្រោង​​នេះ។

លោក Yuji Akasaka ប្រធាន JAL មានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២ ខែមីនាថា “យើងត្រូវការបរិមាណកាកសំណល់ច្រើនធ្វើជា​វត្ថុធាតុដើម​នាពេលអនាគត កាកសំណល់តែមួយមិនគ្រប់គ្រាន់។ យើងត្រូវលាយជាមួយកាកសំណល់ឧស្សាហកម្ម ផ្លាស្ទិច ឬ​សំរាម​ផ្សេង​ទៀត” ។

លោក Akasaka សង្ឃឹមច្រើនចំពោះគម្រោងនេះព្រោះ “យើងនឹងកែច្នៃកាកសំណល់ជាច្រើនក្នុងទ្រង់ទ្រាយធំ” ។ លោក Yuji Hirako ប្រធាន ANA បាននិយាយថា “តាមទស្សនៈសន្តិសុខសេដ្ឋកិច្ច ផលិតផល SAF ក្នុងស្រុកក៏មាន​សារៈ​សំខាន់​ផង​ដែរ។ យើងមានគម្រោងផ្សព្វផ្សាយ SAF ទូលំទូលាយក្នុងអាជីវកម្ម និងទូទាំងប្រទេសជប៉ុន” ។

ចំណុចខ្សោយរបស់ SAF គឺថាតម្លៃខ្ពស់ជាង ២ ឬ ៣ ដងបើប្រៀបទៅនឹងប្រេងឥន្ធនៈធម្មតា ដែលប្រាកដជាប៉ះពាល់​​យ៉ាង​​ខ្លាំង​​ដល់​​អ្នក​​ប្រើប្រាស់។

ក្រុមគ្រោងនឹងពន្យល់ដល់អាជីវកម្មក្នុងវិស័យផ្សេងៗគ្នាថាហេតុអ្វីបានជា SAF គួរតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បី​ទទួល​យក​តម្លៃ​ខ្ពស់​ជាងនេះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: