ថែរក្សាសិប្បកម្មផលិត “កញ្ចក់វេទមន្ត” ស្នាដៃដ៏ប្រណិតរបស់សិប្បករជប៉ុន
ដំបូងពេលក្រឡេកមើលទៅកញ្ចក់នេះមិនខុសពីកញ្ចក់ធម្មតាទេ ប៉ុន្តែនៅពេលប្រើពន្លឺឆ្លុះ កញ្ចក់នឹងឆ្លុះបញ្ចាំងរូបភាពរបស់ព្រះពុទ្ធ ឬព្រះយេស៊ូ។
ប្រភេទ “កញ្ចក់វេទមន្ត” ទាំងនេះត្រូវបានផលិតយ៉ាងទូលំទូលាយក្នុងកំឡុងសម័យអេដូ (១៦០៣-១៨៦៧) ។ ក្នុងអំឡុងពេលនោះ អ្នកកាន់សាសនាគ្រីស្ទានប្រើកញ្ចក់ប្រភេទនេះថ្វាយបង្គំព្រះយេស៊ូដោយសម្ងាត់។
ជំនាញក្នុងការផលិត “កញ្ចក់វេទមន្ត” ត្រូវបាន Yamamoto Gokin Seisakusho រក្សាទុករហូតមកដល់សព្វថ្ងៃនេះ។ Yamamoto Gokin Seisakusho គឺជារោងជាងកញ្ចក់នៅសង្កាត់ Shimogyo ទីក្រុងក្យូតូដែលបង្កើតឡើងនៅចុងសម័យអេដូ។ ហើយក៏ជាកន្លែងផលិត “កញ្ចក់វេទមន្ត” តែមួយគត់ដែលនៅសេសសល់ក្នុងប្រទេសជប៉ុន។
លោក Shinji Yamamoto ដែលជាម្ចាស់រោងជាងជំនាន់ទី ៣ ស្តារបច្ចេកទេសផលិតកញ្ចក់វេទមន្តឡើងវិញក្នុងឆ្នាំ ១៩៧៤ បន្ទាប់ពីបានបាត់បង់ប្រហែលកន្លះសតវត្ស។ លោក Shinji បានព្យាយាមផលិតកញ្ចក់វេទមន្តឡើងវិញ បន្ទាប់ពីបានឃើញអ្នកប្រាជ្ញលោកខាងលិចចាប់អារម្មណ៍ ហើយចូលចិត្តដំណើរផលិត។
បច្ចេកទេសផលិតកញ្ចក់កំពុងត្រូវបានថែរក្សាដោយលោក Fujio អាយុ ៧២ ឆ្នាំ។ គាត់ជាអ្នកស្នងមរតកទី ៤ និងកូនប្រុសឈ្មោះ Akihisa Yamamoto អាយុ ៤៦ ឆ្នាំ។ ឪពុកកូនទាំងពីររួមគ្នាផលិតកញ្ចក់ដែលគ្រិស្តសាសនិកប្រើ ដើម្បីថ្វាយទៅសម្តេចប៉ាប Phanxicô ក្នុងឆ្នាំ ២០១៤។
លោក Akihisa Yamamoto បាននិយាយថា “កញ្ចក់វេទមន្ត” បានក្លាយជាការបំផុសគំនិតស្នាដៃ រួមទាំង Anime វីដេអូហ្គេម ហើយរោងជាងរបស់គាត់ធ្លាប់ត្រូវបាន “ផ្កាកុលាប” ដាក់ឈ្មោះហៅក្រៅផលិតផល “កញ្ចក់វេទមន្ត” ពីសិល្បករបរទេស។
លោក Akihisa Yamamoto បាននិយាយថា “ខ្ញុំចង់រក្សាបច្ចេកទេសនេះ ទោះជាយ៉ាងណា អ្វីដែលលែងសំខាន់មិនងាយរក្សាបាននោះទេ។ ដូច្នេះខ្ញុំសង្ឃឹមថានឹងបន្តខិតខំផ្សព្វផ្សាយចំណេះដឹងបច្ចេកទេសនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន” ។
ដំណើរការផលិតកញ្ចក់
លោក Akihisa បានពន្យល់បាតុភូត “កញ្ចក់វេទមន្ត” អាចឆ្លុះបញ្ចាំងការរចនាក្បាច់នៅផ្ទៃខាងក្រោយ ដោយសារក្នុងដំណើរការផលិតកញ្ចក់ ផ្ទៃកញ្ចក់ត្រូវកោសចេញ សំលៀង និងខាត់អោយរលោង ហើយបន្ទាប់មកលាបជាមួយល្បាយបារត បង្កើតបានជាស្នាមប៉ោងដែលភ្នែកមើលមិនឃើញ ប៉ុន្តែល្មមនឹងក្បាច់រចនាផ្ទៃខាងក្រោយ។
ដំណើរការផលិត “កញ្ចក់វេទមន្ត” តម្រូវឱ្យបន្តដំណាក់កាលស្មុគ្រស្មាញបំផុត ដោយចាប់ផ្តើមពីចាក់ទង់ដែង និងសំណប៉ាហាំងរលាយចាក់ចូលពុម្ពក្បាច់រចនាដែលមានស្រាប់ ដើម្បីបង្កើតផ្ទៃខាងក្រោយកញ្ចក់។
បន្ទាប់មកទៀត ផ្ទៃកញ្ចក់ត្រូវបានសំលៀងដោយឧបករណ៍ចំនួន ៣ ហៅថា “sen” និងឧបករណ៍ដុសខាត់ ៤ ផ្សេងទៀត។
ចំពោះកញ្ចក់ធម្មតា ដំណើរការដុសខាត់ចំណាយពេលត្រឹមកន្លះថ្ងៃ ប៉ុន្តែដំណើរការផលិត “កញ្ចក់វេទមន្ត” ត្រូវចំណាយពេលមួយខែ។
ផ្ទៃកញ្ចក់ខាត់កាន់តែរលោងរូបភាពឆ្លុះបញ្ចាំងរបស់ “កញ្ចក់វេទមន្ត” រឹតតែច្បាស់។ ប៉ុន្តែបើដុសខាត់ច្រើនពេក ផ្ទៃកញ្ចក់អាចនឹងបែក ដូច្នេះត្រូវយកចិត្តទុកដាក់ ក៏ដូចជាការអត់ធ្មត់ខ្ពស់របស់សិប្បករ។
លោក Akihisa បាននិយាយថា “ទាំងនោះមានន័យថាការខិតខំប្រឹងប្រែងក្នុងរយៈពេលមួយខែត្រូវខ្ជះខ្ជាយ ហើយត្រូវចាប់ផ្តើមម្តងទៀត” ។
លោក Akihisa បន្តទៀតថា “ក្បាលរបស់ខ្ញុំទទេរស្អាត។ រឿងតែមួយគត់ដែលអ្នកអាចធ្វើបាននៅថ្ងៃនោះគឺផឹកទឹកមួយកែវ ហើយផ្តល់ឱកាសឱ្យខ្លួនឯងម្តងទៀត។ ដូច្នេះដើម្បីធ្វើការងារនេះ ចំណូលចិត្តជាកត្តាសំខាន់” ។
នៅពេលដែលកញ្ចក់ត្រូវបានសំលៀងដល់កម្រាស់ល្មម នៅតែត្រូវបន្តខាត់ដោយប្រុងប្រយ័ត្ន និងធ្យូងពីរប្រភេទ។ ដំណើរការផលិតកញ្ចក់ទាំងមូលបញ្ចប់ដោយស្រទាប់ niken ។
លោក Akihisa បាននិយាយថាគាត់ចំណាយពេលប្រហែលពី ២ ទៅ ៦ ខែដើម្បីសម្រេច “កញ្ចក់វេទមន្ត” មួយដែលមានអង្កត់ផ្ចិតប្រហែល ២០ សង់ទីម៉ែត្រ រាប់ទាំងពេលធ្វើខុស និងធ្វើឡើងវិញ។
“កញ្ចក់វេទមន្ត” ទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន ក្នុងនោះមានទាំងតារាចម្រៀង Takahiro Onishi អាយុ ៤៥ ឆ្នាំនៅទីក្រុងក្យូតូ។ លោក Onishi ចូលចិត្តកញ្ចក់តាំងពីពេលមើលឃើញសិប្បករ Akihisa ណែនាំកញ្ចក់នេះក្នុងព្រឹត្តិការណ៍មួយកាលពីបីឆ្នាំមុន។
ភ្លាមៗនោះលោក Takahiro Onishi ឈានចូលរោងជាង Yamamoto Gokin Seisakusho ហើយទិញ “កញ្ចក់វេទមន្ត” ជាមួយនឹងរូបភាពឆ្លុះបញ្ចាំងអក្សរសំស្រ្កឹត។ គាត់ដាក់កញ្ចក់លើអាសនៈ Shinto នៅផ្ទះរបស់ខ្លួន ប្រើពិលទូរស័ព្ទបំភ្លឺកញ្ចក់ម្តងម្កាលរួចមើល។
លោក Onishi បាននិយាយថា “ឆ្លុះកញ្ចក់គ្រាន់តែដើម្បីមើលមុខ ប៉ុន្តែចំពោះ “កញ្ចក់វេទមន្ត” អ្នកស្រាប់តែដឹងថាមានអ្វីម្យ៉ាង។ ត្រង់ចំណុចនេះធញវើឱ្យខ្ញុំមានអារម្មណ៍ដូចខ្លួនឯងកំពុងមើលឃើញភាពសប្បាយរីករាយ និងទុក្ខព្រួយក្នុងមនុស្សម្នាក់។ ទាំងនេះអនុញ្ញាតឱ្យខ្ញុំប្រឈមមុខនឹងមនុស្សពិតរបស់ខ្លួន។
yukie