ជំងឺ​អស់​រដូវ​បុរសជាបញ្ហាបណ្តាលឱ្យលែងលះដែល​បុរស​ជប៉ុន​មិន​ចង់​ទទួលយក

បុគ្គលិកការិយាល័យអាយុ ៤៦ ឆ្នាំ ឈ្មោះ Yossy ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំងឺ​អស់​រដូវ​បុរស។

“ក្នុងអំឡុងពេលធ្វើការ មិនដឹងហេតុ​អ្វី ខ្ញុំតែងតែមានអារម្មណ៍គ្មានសុវត្ថិភាព អស់កម្លាំង។ ការផ្តោតអារម្មណ៍របស់​ខ្ញុំ​ថយ​ចុះ សកម្មភាពមិនសូវមានប្រសិទ្ធភាព។ លើស​ពី​នេះ ខ្ញុំតែងតែមួមៅ ខឹងខ្លាំង មិនចង់ជួបអ្នកទាំងអស់​គ្នា។ មានអារម្មណ៍ដូចជាខ្ញុំលែងជា​ខ្លួន​ឯង​” ។

ម្យ៉ាង​វិញ​ទៀត ចំពោះ​ករណីរបស់ Miyu (ឈ្មោះហៅក្រៅ) បានរៀបការនឹងប្តីកាលអាយុ ២៤ ឆ្នាំ រយៈពេល ៥ មកហើយ។ នាងលែង​លះ​ប្តី​ព្រោះតែគិតថាគាត់​មាន​ជំងឺ​អស់​រដូវបុរស។

ប្រហែលជា ៣ ឆ្នាំបន្ទាប់ពីរៀបការ អាកប្បកិរិយាស្វាមីរបស់នាងផ្លាស់ប្តូរយ៉ាងខ្លាំង។

“គាត់​ដូច​ជា​មនុស្ស​ម្នាក់ផ្សេង ឆាប់ធុញ ឬខឹងនឹងរឿងតូចតាច។ គាត់ស្រែកដាក់កូន ហើយនៅពេលដែលខ្ញុំនិយាយ គាត់ស្តី​បន្ទោសបណ្ដោយកូនពេក” ។

មនុស្សជាច្រើនដែលមានបទពិសោធន៍ដូច​នាង​បាន​ចែក​រំលែកលើ Twitter ថា “ខ្ញុំគិតថាប្តីរបស់ខ្លួនមាន​ជំងឺ​អស់​រដូវ​បុរស” ។ នៅពេលស្វែងរកព័ត៌មាន​លើ​អុីនធឺណេត Miyu គិត​ថាមិនរួមភេទរយៈពេលយូរអាចជាមូលហេតុ ប៉ុន្តែប្តីរបស់នាងមិនព្រមទៅមន្ទីរពេទ្យព្យាបាល។ បន្ទាប់មកទំនាក់ទំនងរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន ហើយឈានដល់ការលែងលះ

“ខ្ញុំគ្រាន់តែចង់ឱ្យគ្រួសារមានសុភមង្គល ខ្ញុំសោកស្តាយដែលមិនអាចជៀសផុតការលែងលះ បណ្តាលឱ្យ​កូនរបស់​ខ្ញុំ​លែងមានឪពុក” ។

ទាក់ទងនឹងបញ្ហា​ជំងឺ​អស់​រដូវ​បុរស សាស្ត្រាចារ្យ Horie បាននិយាយថា “ការអស់រដូវចំពោះស្ត្រីត្រូវបានកំណត់ដោយហ្សែន ដែលបណ្តាលឱ្យអរម៉ូនស្ត្រីមានការថយចុះ បន្ទាប់ពីឈានដល់កម្រិតជាក់លាក់មួយ” ។

ផ្ទុយទៅវិញ ចំពោះបុរសអ័រម៉ូនឈានដល់កម្រិតកំពូលក្នុងវ័យ ២០ ទៅ ៣០ ឆ្នាំ ហើយមិនធ្លាក់ចុះច្រើនទេ។ ទោះជាយ៉ាងណាបរិមាណអរម៉ូនល្អអាចនឹងថយចុះភ្លាមៗ ដោយសារតែកត្តាសង្គម ដូចជាភាពតានតឹងក្នុងទំនាក់ទំនងជាដើម។ ទោះបីជារោគសញ្ញាមានលក្ខណៈស្រដៀងទៅនឹងការអស់រដូវចំពោះស្ត្រី ប៉ុន្តែមិនកើតឡើងចំពោះបុរសទាំងអស់នោះទេ។

សាស្ត្រាចារ្យ​ប៉ាន់ស្មាន​ថាជំងឺអស់រដូវបុរសកើនឡើងអាចបណ្តាលមកពីផលប៉ះពាល់ជំងឺ​កូវីដ ១៩ ។ ទោះជាយ៉ាងណាច្រើនករណីមិនទៅមន្ទីរពេទ្យពិគ្រោះយោបល់។

មិនត្រឹមតែបុរសអស់រដូវប៉ុណ្ណោះទេ ភាពតានតឹងកំពុងក្លាយជាបញ្ហាគួរ​អោយ​បារម្ភ​ក្នុង​សង្គម​សព្វថ្ងៃ។ ខណៈដែលមនុស្សមួយភាគបីមានជំងឺធ្លាក់ទឹកចិត្តឆ្លើយតបទៅនឹងថ្នាំ ប៉ុន្តែចំពោះករណីអស់រដូវ ប្រហែល ៥០% ទៅ ៦០% ស្ថានភាពអាចប្រសើរឡើងបើព្យាបាល។ ថ្មីៗនេះ ការធ្វើតេស្តពិនិត្យមើល​អរម៉ូន​បុរសដោយផ្ញើសំណាកទឹកមាត់តាមប្រៃសណីយ៍កំពុងត្រូវបានលើកទឹកចិត្ត ព្រោះមិនមែនមនុស្សគ្រប់គ្នាចង់ទៅមណ្ឌលសុខភាពនោះទេ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: