Jisei no ku កំណាព្យមរណភាពរបស់ប្រជាជនជប៉ុន
តើអ្នកចង់ធ្វើអ្វីមុនពេលស្លាប់? អ្នកចង់ផ្តាំផ្ញើទៅកាន់មនុស្សជាទីស្រលាញ់ មនុស្សដែលសំខាន់សម្រាប់អ្នក។
សព្វថ្ងៃនេះ យើងមានទូរស័ព្ទ និងមធ្យោបាយទំនាក់ទំនងងាយស្រួលផ្សេងទៀត ដូច្នេះទោះបីជាយើងនៅឆ្ងាយពីគ្នា ជួបមុខលើកចុងក្រោយក៏មិនមែនជារឿងពិបាកដែរ។ កាលសម័យមុន រឿងដែលចង់បន្សល់ទុកគឺពាក្យបណ្តាំ។
កាលពីបុរាណ ជនជាតិជប៉ុនមានទំនៀមទម្លាប់បន្សល់ទុកកំណាព្យមរណភាព ហៅថា Jisei no ku ជាសំបុត្រផ្ញើជូនមនុស្សជាទីស្រលាញ់មុនពេលលាចាកលោកតាមបែបកំណាព្យ។ ភាសាអង់គ្លេសហៅថា Death Poem ។
កំណាព្យនេះបង្ហាញយ៉ាងច្បាស់អំពីទស្សនៈពិសេសរបស់ជនជាតិជប៉ុនចំពោះសេចក្តីស្លាប់។
ថ្ងៃនេះចូរវិភាគអំពី Jisei no ku ដែលល្បី។
នេះជាកំណាព្យរបស់ Minamo no Yoshitsune ជាវីរបុរសដែលមានជីវិតខ្លោចផ្សា ប្រយុទ្ធជាមួយនឹងបងប្រុស ហើយនៅទីបំផុតត្រូវបងប្រុសបង្ខំយកជីវិត។
ការបកស្រាយអត្តន័យជាភាសាសម័យសព្វថ្ងៃមានដូចខាងក្រោម។
ទោះជាតិក្រោយ និងជាតិក្រោយទៀត យើងនឹងជួបគ្នាម្តងទៀត
ដើរទន្ទឹមនឹងគ្នាទៅដល់ពពកស្ងប់ស្ងាត់ពណ៌ស្វាយ
កំណាព្យនេះត្រូវគេចាត់ទុកថា គាត់និពន្ធដើម្បីឆ្លើយតបនឹងកំណាព្យមរណភាពរបស់ Benkei ជាមនុស្សដែលគាត់រួមដំណើរប្រយុទ្ធរហូតដល់ទីបញ្ចប់។
កំណាព្យមរណភាពរបស់ Benkei ខាងក្រោមនេះ។
六道の道のちまたに待てよ君遅れ先立つ習ひありとも
(អត្ថន័យ៖ សូមរង់ចាំនៅតាមផ្លូវទៅកាន់ឋាននរក មិនថាយើងទៅមុន ឬក្រោយអ្នក)
កំណាព្យទាំងពីរបង្ហាញពីអារម្មណ៍សោកស្ដាយនៅពេលត្រូវបង្ខំឲ្យទទួលយកសេចក្តីស្លាប់ ទោះជាយ៉ាងណា អារម្មណ៍នៅតែក្លាហ៊ានរឹងមាំ ហើយអារម្មណ៍ទាំងនោះជាជម្រើសចុងក្រោយ បង្ហាញពីព្រះបញ្ញត្តិតែមួយគត់របស់ព្រះពុទ្ធសាសនា។
ឬកំណាព្យក្រោយរបស់ Shinsaku Takasugi ជាអ្នកដែលបានខិតខំធ្វើទំនើបកម្មពិភពរបស់សាមូរ៉ៃ៖
おもしろき こともなき世を おもしろく
អត្តន័យ៖
រឿងដែលគួរឲ្យធុញក្នុងលោកនេះ យើងនឹងធ្វើវាគួរឲ្យចាប់អារម្មណ៍
ពាក្យទាំងនេះរបស់ Takasugi ដូចជាបញ្ច្រាសមកវិញរឿងធម្មតាទាំងអស់លើលោកនេះ។
យើងច្រើនតែមានពេលរំលឹកដល់វេលាសំខាន់ៗក្នុងជីវិតរបស់ខ្លួនមុនពេលស្លាប់។ ប្រជាជនជប៉ុនខំប្រឹងរស់នៅក្នុងជីវិតដែលពោរពេញទៅដោយភាពរីករាយ ដើម្បីកុំឲ្យមានការសោកស្ដាយណាមួយពេលក្រឡេកមើលឡើងវិញ។ នេះជាទស្សនៈអំពីសេចក្តីស្លាប់របស់ជនជាតិជប៉ុន។
យើងនឹងបន្សល់ទុកអ្វីក្នុងកំណាព្យមរណភាព។ ដោយផ្ទាល់ ខ្ញុំគិតថាកំណាព្យនេះនិយាយអំពីរបៀបរស់នៅ ក្តីស្រមៃ និងចរិតរបស់មនុស្ស។
ក្តីស្រមៃរបស់ខ្ញុំគឺតាមរយៈ JAPO អាចភ្ជាប់ទំនាក់ទំនងមនុស្សជាច្រើនជុំវិញពិភពលោកជាមួយប្រទេសជប៉ុន។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមពិភពលោកសន្តិភាពដោយផ្អែកលើគំនិតសន្តិភាពយកជប៉ុនជាឫសគល់។
យើងម្នាក់ៗមានក្តីស្រមៃរៀងខ្លួន ហើយសង្ឃឹមថាអាចខិតទៅជិតក្តីស្រមៃរបស់ខ្លួនទាន់ពេលនៅរស់ និងបង្ហាញអារម្មណ៍ពេញចិត្តនូវអ្វីដែលសម្រេចបាន ក៏ដូចជាបំណងមិនទាន់បានសម្រេចជាតិនេះក្នុងកំណាព្យមរណភាពរបស់ខ្លួន។
Kengo Abe