រោងចក្រ Souki Socks ជប៉ុនអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ទទួលយកបទពិសោធន៍ប៉ាក់ស្រោមតាមរយៈការជិះកង់
Souki Socks ដែលជារោងចក្រផលិតស្រោមជើងខ្នាតតូចនៅខេត្ត Nara ប្រទេសជប៉ុន បានបង្កើតម៉ាសុីនជួយឱ្យអ្នកអាចប៉ាក់ស្រោមជើងដោយខ្លួនឯងតាមរយៈការជិះកង់។
ប៉ាក់ស្រោមជើងមិនមែនជាចំណូលចិត្តរបស់មនុស្សគ្រប់គ្នានោះទេ ជាពិសេសប្រសិនបើអ្នកមិនចូលចិត្តដេរប៉ាក់។ ជាមួយនឹងបំណងធ្វើឱ្យការដេរប៉ាក់ស្រោមជើងកាន់តែងាយស្រួលសម្រាប់អ្នករាល់គ្នា Souki Socks បានបង្កើតគំនិតបញ្ចូលម៉ាសុីនប៉ាក់ និងកង់។
ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ប្រភេទស្រោមជើងវែងធ្លាប់ពេញនិយមយ៉ាងខ្លាំងនៅជប៉ុន។ បន្ទាប់មកស្រោមជើងវែងប្រភេទនេះលែងពេញនិយម រោងចក្រជប៉ុនក៏លែងប្រើម៉ាសុីនឯកទេសប៉ាក់ស្រោមជើងទាំងនេះ ដែលធ្វើឱ្យវាក្លាយជាវត្ថុអនុស្សាវរីយ៍។
ទោះជាយ៉ាងណា Souki Socks បានផ្លាស់ប្តូរម៉ាស៊ីនប៉ាក់ស្រោមជើងនេះ ដោយភ្ជាប់ម៉ាសុីនទៅនឹងកង់ ហើយអនុញ្ញាតឱ្យអ្នកទស្សនារោងចក្រអាចទទួលយកបទពិសោធន៍ប៉ាក់ស្រោមជើងដោយខ្លួនឯង។
មុនពេលចាប់ផ្តើមធាក់ ភ្ញៀវទេសចរណ៍នឹងជ្រើសរើសទំហំស្រោមជើង ក៏ដូចជាពណ៌អំបោះដែលពួកគេចូលចិត្ត។ បុគ្គលិករោងចក្រនឹងភ្ជាប់ទៅនឹងម៉ាស៊ីន រួចឱ្យភ្ញៀវធាក់។ ការទទួលយកបទពិសោធន៍នេះត្រូវចំណាយពេលប្រហែល ១០ នាទី មិនខ្លីពេក ឬយូរពេកទេ ដើម្បីជួយឱ្យការទទួលបទពិសោធន៍មិនធុញទ្រាន់។
បន្ទាប់ពីភ្ញៀវធាក់កង់រួច បុគ្គលិករោងចក្រដេរស្រោមជើង ហើយសម្រេចនៅនឹងកន្លែង ដូច្នេះអ្នកអាចយកទៅផ្ទះក្រោយពេលទៅកំសាន្ត។
ដោយសារការរីករាលដាលជំងឺកូវីដ ១៩ ភ្ញៀវទេសចរណ៍មិនអាចធ្វើដំណើរច្រើនដូចមុនឡើយ។ មនុស្សជាច្រើនគ្មានឱកាសទៅលេងរោងចក្រ ប៉ុន្តែចង់បានស្រោមជើងផ្ទាល់ខ្លួន។
Souki បានសម្រេចចិត្តបើកសេវាកម្ម Charix Online ដែលអនុញ្ញាតឱ្យភ្ញៀវជ្រើសរើសទំហំស្រោមជើង និងពណ៌អំបោះចំនួន ៣ ពណ៌ក្នុងចំណោម ៣៦ ពណ៌មុននឹងកំណត់អ្នកជិះកង់ក្នុងបញ្ជីឈ្មោះបុគ្គលិករបស់ Souki Socks ។
ដំណើរការប៉ាក់នឹងត្រូវបានបង្ហោះលើបណ្តាញសង្គមជាភស្តុតាង។ តម្លៃស្រោមជើងមួយគូរបស់ Charix Online គឺ ២២០០ យ៉េន។
ប្រសិនបើកំពុងនៅ Hikiso ខេត្ត Nara ហើយចង់ទទួលយកបទពិសោធន៍ជិះកង់ប៉ាក់ស្រោមជើងដោយខ្លួនឯង កុំស្ទាក់ស្ទើរសាកល្បងម៉ាស៊ីន Charix នៅ Souki Socks ឱសោះ។
Hana