វ៉ាក់សាំងកូវីដ ១៩ ដែលបានមកពីរុក្ខជាតិដំបូងគេលើពិភពលោកត្រូវបានទទួលស្គាល់

សាជីវកម្មឱសថជប៉ុន Mitsubishi Tanabe Pharma បានប្រកាសអំពីវ៉ាក់សាំងកូវីដ ១៩ មានប្រភពមកពីប្រភេទដើមថ្នាំជក់ និងបង្កើតឡើងដោយ Medicago ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ MTPC ទិញក្រោមទម្រង់ M&A ដែលមាន​ទីស្នាក់ការកណ្តាលនៅកាណាដា។ វ៉ាក់សាំងនេះត្រូវបានអនុម័តដោយរដ្ឋាភិបាលកាណាដាគឺ Ottawa អនុញ្ញាត​អោយ​ប្រើ​លើ​មនុស្ស។

ក្រុមហ៊ុនបានអោយដឹងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ នេះជាករណីទីមួយនៅលើពិភពលោកដែលប្រភេទវ៉ាក់សាំងមានប្រភព​មក​ពីរុក្ខជាតិទទួលបានការទទួល​ស្គាល់។

វ៉ាក់សាំងដែលប្រើថ្មី “ភាគល្អិតដូចវីរុស” ធ្វើដូចរចនាសម្ព័នរបស់វីរុស បង្កើតឡើងតាមរយៈការបញ្ចូល​ហ្សែន​របស់​វីរុស​ទៅ​ក្នុងកោសិកាស្លឹករុក្ខជាតិពពួក Nicotiana ។

MTPC បាននិយាយថាពួកគេសង្ឃឹមថាអាចដាក់ពាក្យសុំការអនុម័តវ៉ាក់សាំងនៅជប៉ុននារដូវក្តៅនេះ។

ដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលនៅអាមេរិកខាងជើង និងកន្លែងផ្សេងទៀតបានបង្ហាញថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៧៥,៣% ក្នុងការបង្ការរោគសញ្ញាបំប្លែង Delta នៃវីរុសកូវីដប្រភេទថ្មី។ តួលេខនេះចំពោះ​​ការ​ប្រែ​ប្រួលរបស់ Gamma គឺ ៨៨,៦% ។

តិចជាង ១០ ភាគរយចំពោះបុគ្គលធ្វើតេស្តគ្រុនក្តៅ ៣៨ ដឺក្រេ ឬខ្ពស់ជាងនេះ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង ២ ដូស និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

មន្ត្រីក្រុមហ៊ុនបាននិយាយថា ប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងវីរុសបំប្លែងខ្លួន Omicron ដែលកំពុងរីករាលដាលនៅ​លើ​ពិភព​លោក បច្ចុប្បន្នកំពុងត្រូវបានសាកល្បង។

រុក្ខជាតិពូជ Nicotiana ត្រូវបានជ្រើសរើសព្រោះវាលូតលាស់ឆាប់រហ័ស និងបង្កើតភាគល្អិតដូចវីរុសបរិមាណច្រើនក្នុង​រយៈ​ពេល​ខ្លី។

វ៉ាក់សាំងកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុនផ្សេងទៀតត្រូវរក្សាទុកក្រោមសីតុណ្ហភាពទាបដើម្បីប្រសិទ្ធភាព។

ទោះជាយ៉ាងណា ក្រុមមន្ត្រីបាននិយាយថាវ៉ាក់សាំងរបស់ MTPC អាចរក្សាទុកក្នុងទូទឹកកកនៅសីតុណ្ហភាពពី ២ ទៅ ៨ អង្សារ​សេ ដែលធ្វើឱ្យងាយស្រួលក្នុងការប្រើប្រាស់ គ្រប់គ្រង និងកាត់បន្ថយថ្លៃដឹកជញ្ជូន។

Medicago បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់វ៉ាក់សាំងចំនួន ៧៦ លានដូសទៅឱ្យរដ្ឋាភិបាលកាណាដា។ ក្រុមហ៊ុននឹងចាប់ផ្តើមផ្គត់ផ្គង់បរិមាណ​ក្នុង​ពេល​ឆាប់ៗនេះ។

ទោះជាយ៉ាងណា វ៉ាក់សាំងត្រូវបានការអនុម័តសម្រាប់តែអ្នកដែលទទួលវ៉ាក់សាំងកូវីដ ១៩ លើកដំបូងប៉ុណ្ណោះ។ Medicago សង្ឃឹម​ថា​វ៉ាក់សាំងនេះក៏នឹងត្រូវបានអនុម័តនាពេលអនាគត សម្រាប់ដូសជម្រុញ ឬចាក់លើកទី ៣ ។

ការសាកល្បងវ៉ាក់សាំងនេះបានចាប់ផ្តើមនៅជប៉ុនកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។

MTPC គ្រោងនឹងបញ្ចូលលទ្ធផល​សាកល្បង​ជាមួយ​នឹង​លទ្ធផលស្រាវជ្រាវព្យាបាលដែលទទួលបានក្រៅជប៉ុន ហើយដាក់​ពាក្យ​ស្នើ​សុំ​ទៅក្រសួង​សុខាភិបាល​ជប៉ុន ដើម្បីទទួលបានការអនុម័តចន្លោះពីខែកក្កដា ដល់ខែកញ្ញា។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: