ឆាកល្ខោននៅ Shibuya សម្តែងនិយាយពីបញ្ហាស្ត្រីជាមួយនឹងប្រធានបទរំលូតកូន
ការហាត់សមសម្តែងត្រូវបានប្រកាសមុនពេលសម្តែងផ្លូវការនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ២៣ និយាយអំពីបញ្ហាផ្សេងៗជុំវិញស្ត្រី ដោយផ្តោតលើប្រធានបទរំលូតកូន។
ឆាកល្ខោនមានឈ្មោះថា “បំណែកជីវិតរបស់ស្រ្តី” ដែលជាស្នាដៃរបស់អ្នកនិពន្ធរឿង Nen Ishihara ។ ការសម្តែងធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ Shibuya ចាប់ពីថ្ងៃទី ២៣ ។ មុននោះទិដ្ឋភាពហាត់សមត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ល្ខោននិយាយអំពីរឿងរ៉ាវនិស្សិតស្រីសកលវិទ្យាល័យម្នាក់មានផ្ទៃពោះ ព្រោះតែខ្លាចសាធារណៈជន នាងសម្រេចចិត្តរំលូតកូនដោយលេបថ្នាំគ្មានការអនុញ្ញាតនៅជប៉ុន។ លើសពីនេះទៅទៀត ការសម្តែងថែមទាំងបង្ហាញពីភាពស្និទ្ធស្នាលរបស់ក្រុមសិស្សស្រី។ មនុស្សម្នាក់ៗមានរឿងរៀងខ្លួន ឧទាហរណ៍ដោយសារមូលហេតុសេដ្ឋកិច្ចនាងត្រូវរំលូតកូន ឬធ្លាប់ជាជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ។ល។ តាមរយៈពិសោធន៍ផ្ទាល់របស់ពួកគេ ការសម្តែងបង្ហាញពីបញ្ហាទាក់ទងនឹងស្ត្រី។
អ្នកនិពន្ធ Ishihara បាននិយាយថា “តាមរយៈស្នាដៃនេះ ខ្ញុំមិនត្រឹមតែលើកបញ្ហាស្ត្រី ឬការរំលូតកូនប៉ុណ្ណោះទេ តែសង្ឃឹមថាអ្នកដែលជួបផ្ទាល់នឹងមើល។ មនុស្សជាច្រើនដែលកំពុងរងទុក្ខម្នាក់ឯង ខ្ញុំសង្ឃឹមថាអាចផ្តល់ការលើកទឹកចិត្ត និងភាពក្លាហានដល់ពួកគេ ទោះបន្តិចបន្តួចក៏ដោយ” ។
ការសម្តែង “បំណែកជីវិតរបស់ស្រ្តី” ត្រូវបានសម្តែងនៅ “Denshou Hooru” (សាលប្រពៃណី) នៅមជ្ឈមណ្ឌលវប្បធម៌ Shibuya Owada, Shibuya, Tokyo ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែនេះ។
Sacchan