រកចំណូលបន្ថែម និងបញ្ហាហាមធ្វើការថែមម៉ោងនៅជប៉ុន
តើអ្នកធ្លាប់គិតចង់ធ្វើការក្រៅម៉ោងបន្ថែមដែរទេ?
ស្តាប់ទៅដូចជាឆ្គង ប៉ុន្តែតាមពិតទៅមានកម្មករជប៉ុនប្រមាណ ២ លាននាក់ចង់ធ្វើការថែមម៉ោង។
ដោយសារចំនួនពលករជប៉ុនមានប្រមាណ ៦៨ លាននាក់ យើងអាចសន្និដ្ឋានបានថា ៣% ក្នុងចំណោមនោះចង់ធ្វើការ ប៉ុន្តែស្ថិតក្នុងស្ថានភាពមិនអាចធ្វើបាន។
ខ្ញុំវិញចាប់ផ្តើមធ្វើការតាំងពី ៣០ ឆ្នាំមុន នៅពេលនោះ ការថែមម៉ោងបានក្លាយជាស្ដង់ដារ ទៅធ្វើការមុន ១ ម៉ោងជារឿងធម្មតា។ គ្មានថ្ងៃណាខ្ញុំត្រឡប់ទៅផ្ទះទាន់ពេលឡើយ។
ទៅធ្វើការមុនម៉ោងជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែធ្វើការថែមម៉ោងពេលយប់នឹងទទួលបានប្រាក់បន្ថែមម៉ោង។ មិនមែនធ្វើការថែមម៉ោងដើម្បីរកប្រាក់ច្រើននោះទេ ផ្ទុយទៅវិញ ប្រសិនបើមិនរាប់ការថែមម៉ោង ដូច្នេះការចំណាយប្រចាំថ្ងៃមិនសល់នោះទេ។
ជាពិសេសអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ការទូទាត់ប្រាក់ថែមម៉ោងកាន់តែតឹងរ៉ឹង ហើយតុល្យភាពក្នុងការចំណាយមិនអាចចាត់ចែងបាន។ ដូច្នេះមានន័យថាបើមិនមែនករណីចាំបាច់ មិនអាចធ្វើការថែមម៉ោងបានទេ ស្មើនឹងមិនទទួលបានប្រាក់ថែមម៉ោង។
ចំណុចនេះសមហេតុផល តែក្នុងករណីគ្មានប្រាក់ថែមម៉ោង ប្រសិនបើមិនដោះស្រាយបញ្ហាប្រាក់ខែទាបសម្រាប់បុគ្គលិកក៏មិនបានដែរ។
ក្រៅពីនេះ អាជីវកម្មជាច្រើនចាប់ផ្តើមផ្តោតលើការកាត់បន្ថយបុគ្គលិកខណៈពេលមានវិបត្តិសេដ្ឋកិច្ច។ ការផ្លាស់ប្តូរទាំងអស់នេះគ្រាន់តែបន្ថែមបន្ទុកលើកម្មករប៉ុណ្ណោះ។
បញ្ហាធ្វើការថែមម៉ោងរបស់បុគ្គលិកត្រូវបានលើកឡើង ហើយភាគច្រើនក្រុមហ៊ុនជ្រើសរើសហាមធ្វើការថែមម៉ោង។ ប្រហែល ១៥ ឆ្នាំមុន បុគ្គលិកជាច្រើនត្រូវយកកុំព្យូទ័រទៅផ្ទះដើម្បីបំពេញការងារ មិនថាទទួលបានប្រាក់ថែមម៉ោងដែរអត់ទេ។ ព្រោះតែត្រូវរិះគន់ ប្រព័ន្ធបានផ្លាស់ប្តូរ បុគ្គលិកត្រូវហាមឃាត់មិនឲ្យធ្វើការថែមម៉ោង ហើយជាក់ស្តែងបន្ទុកការងាររបស់ពួកគេថយចុះ។ ចំពោះផលវិបាកនៅពេលដែលចំនួនការងាររបស់និយោជិតថយចុះ មានន័យថាប្រាក់ចំណេញរបស់ក្រុមហ៊ុនក៏ថយចុះផងដែរ។ មិនអាចនិយាយថាត្រឹមត្រូវនោះទេ។
ក្រៅពីនេះ យើងមិនអាចដឹងមុនអំពីកត្តាខាងក្រៅ ដូចជាជំងឺរាតត្បាតកូវីដ ១៩ ។
ប្រាក់ចំណូលរបស់ក្រុមហ៊ុនមានភាពយឺតយ៉ាវ បុគ្គលិកបែរជាមិនអាចធ្វើការថែមម៉ោង។ ពេលវេលាធ្វើការកាន់តែធ្លាក់ចុះ ហើយនៅពេលនោះនឹងជួបបញ្ហា អ្នកធ្វើការតិច ប្រាក់ខែរបស់អ្នកក៏តិចដែរ។
បូកទាំងអ្នកគ្មានការងារធ្វើ ប្រជាជនជប៉ុនជាង ៤ លាននាក់ក្នុងវ័យធ្វើការចង់មានការងារក្រៅម៉ោង។ បន្ទាប់ពីជំងឺរាតត្បាតបញ្ចប់ តើគោលបំណងរបស់ពួកគេអាចទទួលបានការឆ្លើយតបដែរទេ?
ទោះបីជាច្បាប់ដាក់ចេញដើម្បីការពារកម្មករ ប៉ុន្តែបណ្តាលឲ្យមានផលប៉ះពាល់ដល់កម្មករ។ បើគ្មានដំណោះស្រាយទេ ប្រទេសពិបាកនឹងអភិវឌ្ឍន៍ណាស់។
Kengo Abe