ក្រុមសិស្ស​វិទ្យាល័យ​ជប៉ុនប្រមូលហត្ថលេខា​ប្រឆាំង​​សង្រ្គាម​នៅ​ស្ថាន​ទូត​​រុស្ស៊ី

ក្នុងបរិបទព័ត៌មានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងទទួលបានការចាប់អារម្មណ៍លើពិភពលោក ក្រុមសិស្សវិទ្យា​ល័យ​ជប៉ុន​បាន​ប្រមូលហត្ថលេខាដាក់ទៅស្ថានទូតរុស្ស៊ី ដោយអំពាវនាវឱ្យបញ្ចប់សង្រ្គាម។

រូបភាព NHK

នៅព្រឹកថ្ងៃទី ២១ មនុស្សចំនួន ១៦ នាក់បានប្រមូលផ្តុំនៅស្ថានទូតរុស្ស៊ី នៅ Minato-ku ទីក្រុងតូក្យូ រួមទាំងសមាជិក​នៃ “សិក្ខាសាលាសន្តិភាពកម្រិតវិទ្យាល័យ” ដើម្បីស្វែងយល់អំពីសង្គ្រាម និងសន្តិភាពតាមរយៈមេរៀន ចុះធ្វើកម្មសិក្សា។

សិស្សវិទ្យាល័យទាំងនេះបានបង្ហាញស្មារតីប្រឆាំងនឹងសង្គ្រាមដោយបង្ហាញបដាសរសេរថា “NO WAR” ។

ទន្ទឹមនឹងនេះ ក្រុមក៏បានផ្ញើសំណើដែលមានហត្ថលេខា​ អក្សរជាភាសាអង់គ្លេស និងជប៉ុនទៅកាន់លោកប្រធានា​ធិបតី Putin ដោយមានខ្លឹមសារថា “យើងប្រឆាំងនឹងការឈ្លានពានអ៊ុយក្រែន និង​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ សូម​បញ្ឈប់​សង្រ្គាម​ជា​បន្ទាន់” ។

ហត្ថលេខាទាំងនេះប្រមូលបានតាមរយៈការអំពាវនាវលើបណ្តាញសង្គម ដោយទទួលបានហត្ថលេខាជាង ៥០០០ ក្នុង​រយៈ​ពេល​ប្រហែល​មួយ​សប្តាហ៍។

Chihiro Tahara (អាយុ ១៨ ឆ្នាំ) សិស្សវិទ្យាល័យឆ្នាំទី ៣ នៅទីក្រុងតូក្យូ ជាអ្នកចូលរួមសកម្មភាពចុះហត្ថលេខាបាន​​ចែក​រំលែក​ថា “ខ្ញុំ​គិត​ថា​លោក​ប្រធានាធិបតី Putin ខ្លាចបំផុតគឺមតិយុវវ័យ ដូច្នេះក្នុងនាមខ្ញុំជាសិស្សវិទ្យាល័យនៅប្រទេសដែល​រងគ្រោះ​ដោយ​សារសង្រ្គាម ដើម្បីបង្ហាញខ្លឹមសារបញ្ឈប់​សង្គ្រាម។ សូម្បីតែប្រទេស​រុស្ស៊ី​ក៏​មាន​បណ្តឹងប្រឆាំងនឹងសង្គ្រាម ព្រោះវាគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ ខ្ញុំគិតថាវាគ្រាន់តែបង្ហាញពីអត្ថន័យ​សាមគ្គីភាព សំឡេងរបស់យើងបានទៅដល់” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: