ជីវិត និងការរស់នៅសន្សំសំចៃដោយផ្អែកលើប្រាក់ខែបុគ្គលិកនៅប្រទេសជប៉ុន
លោក Masamitsu កម្រធ្វើដំណើរកំសាន្ត ឬទៅទទួលទាននៅភោជនីយដ្ឋានណាស់ គាត់ចំណាយប្រាក់ប្រហែល ៤ លានយ៉េនក្នុងមួយឆ្នាំសម្រាប់ចំណាយក្នុងគ្រួសារ។
លោក Masamitsu ជាគណនេយ្យករនៅជប៉ុនបាននិយាយថា “ខ្ញុំមិនអាចសន្សំបានទេ ខ្ញុំគ្មានអ្វីសន្សំទុកពេលចាស់ទៅ ខ្ញុំមានតែជម្រើសបន្តធ្វើការ។ បន្ទាប់ពីខ្ញុំចូលនិវត្តន៍នៅក្រុមហ៊ុននេះ ខ្ញុំនឹងធ្វើអ្វីដែលអាចធ្វើទៅបាន ប្រហែលជាបុគ្គលិកសន្តិសុខម្នាក់” ។
លោក Masamitsu មិនធ្វើដំណើរកំសាន្ត មើលកុន ឬញ៉ាំអាហារសម្រន់ជាច្រើនឆ្នាំ។ ផ្ទុយទៅវិញ គាត់ចំណាយប្រាក់ខែប្រចាំឆ្នាំទៅលើការចំណាយក្នុងគ្រួសារ។
ស្ថានភាពរបស់លោក Masamitsu ឆ្លុះបញ្ចាំងទុក្ខលំបាករបស់បុគ្គលិកធ្វើការនៅសហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុន ជាមួយនឹងប្រាក់ខែជាមធ្យមក្នុងឆ្នាំ ២០២០ ប្រហែល ៤,៥ លានយ៉េន មិនខុសគ្នាប៉ុន្មានបើធៀបនឹងទសវត្សរ៍ឆ្នាំ ១៩៩០ ។
ប្រាក់ខែជាមធ្យមឆ្នាំនេះនៅប្រទេសជប៉ុនទាបជាងតួលេខប្តូរជិត ៦ លានយ៉េននៅណ្តាប្រទេសអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានជំរុញឱ្យក្រុមហ៊ុនដែលរកបានប្រាក់ចំណេញដំឡើងប្រាក់ឈ្នួលដល់កម្មករ ក្នុងកិច្ចពិភាក្សាចរចាប្រាក់ខែនានិទាឃរដូវនេះ។ ការចរចាបញ្ចប់នៅថ្ងៃទី ១៦ ខែមីនា។
លោក Masamitsu រៀនផ្នែកគណនេយ្យ បានសម្រេចចិត្តផ្លាស់ប្តូរការងារនៅអាយុ ៤៣ ឆ្នាំ។ នេះជាការសម្រេចចិត្តហាក់ដូចជាមិនធម្មតាសម្រាប់បុគ្គលិក បន្ទាប់ពីគាត់ត្រូវថ្នាក់លើកាត់ប្រាក់ឈ្នួល។ ក្រោយពេលសម្ភាសន៍ការងារមិនបានសម្រេចជាច្រើនដង លោក Masamitsu យល់ថាសំណាងដែលទទួលបានការងារសព្វថ្ងៃ។ រហូតដល់ពេលទទួលបានដំណឹងប្រាក់ខែរបស់គាត់មានចំនួន ៥០០ យ៉េនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំដំបូងធ្វើការ។
លោក Masamitsu បាននិយាយថា “ចំពោះអាយុរបស់ខ្ញុំ ប្រាក់ខែគោលប៉ុណ្ណឹងមិនទាបពេកទេ កន្លែងខ្លះប្រាក់ខែទាបជាងនេះទៀត។ ហើយខ្ញុំក៏ដឹងដែលថាប្រហែល ១០ ឆ្នាំក្រោយប្រាក់ខែនឹងឡើង ៥០០០ យ៉េន” ។
ប្រាក់ខែប្រចាំខែរបស់លោក Masamitsu បូកនឹងប្រាក់ឧបត្ថម្ភទទួលបានប្រហែល ២៥០,០០០ យ៉េន (ជាង ២,១០០ ដុល្លារ) ។ ពីរដងក្នុងមួយឆ្នាំ គាត់ទទួលបានប្រាក់ខែបន្ថែម ២ ខែ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំសរុបប្រហែល ៤ លានយ៉េន។
លោក Masamitsu ចែករំលែកបន្តថា “ការដំឡើងប្រាក់ខែមិនច្រើនទេ ទោះបីជាខ្ញុំកំពុងប្រឹងប្រែងធ្វើការ” ។
តាមរយៈប្រាក់ចំណូលនេះ លោក Masamitsu ត្រឹមតែអាចចំណាយក្នុងគ្រួសារ។ ប្រពន្ធរបស់គាត់ក៏ត្រូវធ្វើការដើម្បីបង្កើនប្រាក់ចំណូលគ្រួសារផងដែរ ខណៈដែលកូនស្រីរបស់ពួកគាត់ជិតបញ្ចប់ការសិក្សានៅវិទ្យាល័យ។ ចំពោះតម្រូវការកំសាន្ត លោក Masamitsu និងមិត្តភក្តិមួយចំនួនហាត់ Yoga តាមវីដេអូនៅលើ YouTube ទោះបីជាពេលខ្លះក៏គាត់ទិញសំបុត្ររៀនថ្នាក់ Yoga ម្តងម្កាល។
លោក Masamitsu បាននិយាយថា “ប្តីប្រពន្ធគាត់ក៏ចង់មានកូនទៀតដែរ ប៉ុន្តែកូនម្នាក់ត្រូវចំណាយអ្វីទាំងអស់ដែលពួកយើងមាន” ។
yuk