ជប៉ុនជួសជុលផ្លូវហាយវេប្រេះដោយសាររញ្ជួយដីយ៉ាងឆាប់រហ័ស

កាលពីថ្ងៃទី ១៦ ខែមីនា គ្រោះរញ្ជួយដីមួយបានកើតឡើងនៅតំបន់ Tohoku ប្រទេសជប៉ុន វេលាម៉ោង ១១ៈ៣៦ នាទី ដែល​ធ្វើ​អោយ​មនុស្សជាច្រើននឹកឃើញពីគ្រោះមហន្តរាយនៅឆ្នាំ ២០១១ ក៏កើតឡើងក្នុងតំបន់នេះដែរ ដោយធ្វើ​អោយ​បាត់​បង់​អាយុ​ជីវិត និង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​។

ក្នុងរបាយការណ៍ព័ត៌មានទាក់ទងនឹងរញ្ជួយដីនាពេលថ្មីៗនេះ ផ្លូវល្បឿនលឿន Tohoku បានប្រេះ។ ស្នាមប្រេះរត់តាម​បណ្តោយ​ផ្លូវរវាងច្រកចូល Kunimi និង Shiroishi បណ្តាលឱ្យផ្លូវទាំងមូលត្រូវបិទ។

ទោះជាយ៉ាងណាបញ្ហានេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលចំពោះសមត្ថភាពដោះស្រាយ​វិបត្តិ​របស់​ប្រជាជនជប៉ុន។

នេះ​ជា​ការ​បង្ហោះ​តាម Twitter ដែល​ទទួលបានការចាប់អារម្មណ៍។

“ដោយសារតែរញ្ជួយដី ផ្លូវត្រូវបានបិទបន្ទាប់ពីម៉ោង ២៣ៈ៣៦ យប់មិញ និងផ្លូវល្បឿនលឿន Tohoku ទាំងមូលក៏ត្រូវបិទមុននោះដែរ។ យើងសូមអភ័យទោសចំពោះការរអាក់រអួលនេះ ការហាមឃាត់ត្រូវបានដកចេញភ្លាមៗបន្ទាប់​ធ្វើ​ឡើង​វិញ​បន្ទាន់។ សូមប្រយ័ត្នពេលបើកបរ” ។

Tweet ខាងលើត្រូវបានបង្ហោះដោយក្រុមហ៊ុនផ្លូវល្បឿនលឿន Central Nippon (NEXCO Central) ជាមួយនឹងរូបភាពស្នាមប្រេះមុន និងក្រោយពេលជួសជុល មានន័យថាផ្លូវត្រូវបានជួសជុលរួចហើយ។ ចំណុចដែលគួរអោយចាប់អារម្មណ៍គឺថា Tweet បង្ហោះនៅម៉ោង ៣:៤៤ រសៀល ថ្ងៃទី ១៧ ខែមីនា។

តាមការប៉ាន់ស្មានពេលវេលាជួសជុលផ្លូវដើម្បីឱ្យរថយន្តអាចចរាចរបានក្នុងរយៈពេល ១៦ ម៉ោង។ តាមពិតទៅ Tweet មួយផ្សេងទៀតរបស់ NEXCO បង្ហោះនៅវេលាម៉ោង ៧ៈ៤៥ ព្រឹក ថ្ងៃទី ១៧ ខែមីនា បង្ហាញថាស្នាមប្រេះស្ថិតក្នុង​ស្ថាន​ភាព​ដើម អាចនិយាយបានពេលវេលាជួសជុលខ្លីជាងនេះ (៨ ម៉ោង) ។

មានមតិជាច្រើនខាងក្រោម Tweet បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះល្បឿនជួសជុលនេះ។

ពិតជាគួរអោយសរសើរណាស់ចំពោះការរៀបចំសម្ភារៈ បរិក្ខារ និងកម្លាំងពលកម្មទាំងកណ្តាលអធ្រាត្រដើម្បីបញ្ចប់ការជួសជុលផ្លូវល្បឿនលឿននេះ ធ្វើយ៉ាងណាធានា​សុវត្ថិភាព​រថយន្ត​អាចចរាចរឡើងវីញក្នុងរយៈពេលខ្លី ត្រង់ចំណុច​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពីល្បឿនប៉ុណ្ណោះទេ រួមទាំងស្មារតីទំនួលខុសត្រូវរបស់ជនជាតិជប៉ុនផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: