តើទោសប្រហារជីវិតមេដឹកនាំភេរវករ Shoko Asahara បំពានច្បាប់ឬ?
តើអ្នកធ្លាប់ឮអំពី Aum Shinrikyo ទេ?
នេះជាសាសនាមួយនៅប្រទេសជប៉ុនដែលបង្កឧប្បត្តិហេតុបញ្ចេញឧស្ម័នពុលកាលពី ២៧ ឆ្នាំមុននៅលើរថភ្លើងក្រោមដីទីក្រុងតូក្យូ ហៅថាឧប្បត្តិហេតុ Sarin ។ ករណីនេះកើតឡើងនៅថ្ងៃទី ២០ ខែមីនាឆ្នាំ ១៩៩៥ ។
មេដឹកនាំសាសនាគឺ Shoko Asahara ឈ្មោះពិត Chizuo Matsumoto ត្រូវកាត់ទោសប្រហារជីវិតនៅខែកញ្ញា ឆ្នាំ ២០០៦ ហើយត្រូវបានប្រហារជីវិតនៅខែកក្កដា ឆ្នាំ ២០១៨ ។
មានមតិនិយាយថាពេលនោះ Aum Shinrikyo កំពុងគិតចង់សហការជាមួយកូរ៉េខាងជើង ហើយករណី Aum Shinrikyo បាញ់ឧស្ម័នពុលចង់ធ្វើឱ្យទីក្រុងតូក្យូជាប់គាំង ផ្តល់ឱកាសដល់កងទ័ពកូរ៉េចូលមក និងកាន់កាប់ប្រទេសជប៉ុន។ នេះជារឿងពិតនៃការប្រយុទ្ធចុងក្រោយក្នុងការបង្រៀនសាសនារបស់ពួកគេ។
ម៉្យាងទៀត ទោះបីជាគោលបំណងគោរពតាមបញ្ញត្តិដែលសាសនាបង្រៀន ប៉ុន្តែសកម្មភាពនេះនៅក្រៅក្របខ័ណ្ឌក្រុមសាសនា។ លើសពីនេះ សកម្មភាពវាយប្រហារបើសង្ស័យថាជាការវាយប្រហាររដ្ឋាភិបាលជប៉ុន ក៏មិនមែនគ្មានមូលដ្ឋានដែរ។
Asahara ជាប់ពាក់ព័ន្ធនឹងករណីជាច្រើន ប្រសិនបើពិចារណាទោសកំហុសរបស់បុគ្គលនេះមិនតិចឡើយ។ ទន្ទឹមនឹងនេះ ដោយខ្លាចអ្នកកាន់សាសនាវាយប្រហារដើម្បីជួយសង្គ្រោះបុគ្គលនេះ ការប្រហារជីវិត Asahara ត្រូវបានធ្វើឡើងលឿនជាងធម្មតា។
ទោះជាយ៉ាងណា កាលពីឆ្នាំមុនបញ្ហាកាត់ទោសប្រហារជីវិតបុគ្គលនេះត្រូវបានលើកឡើងម្តងទៀត ដោយលើកហេតុផលថាជាការសម្រេចខុសច្បាប់។
ចំនួនឧក្រិដ្ឋកម្មដែលបុគ្គលនេះបានប្រព្រឹត្តច្រើនរាប់មិនអស់ ជាមួយនឹងកម្រិតធ្ងន់ធ្ងរបំផុត ដូច្នេះតើអ្វីធ្វើឱ្យការកាត់ទោសប្រហារជីវិតនេះមានភាពចម្រូងចម្រាស?
មាត្រា ៤៧៩ ប្រការ ១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ប្រសិនបើជនដែលកាត់ទោសប្រហារជីវិតមានសភាពវង្វេងស្មារតី តាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ការអនុវត្តទោសអាចត្រូវបានផ្អាក។
នេះជាបទប្បញ្ញត្តិតាមច្បាប់។
បើទោះបីជាត្រូវកាត់ទោស មិនអាចសម្លាប់មនុស្សម្នាក់ នៅពេលដែលម្នាក់នោះមិនដឹងអំពីការស្លាប់របស់ខ្លួននោះទេ។ នោះហើយជាអត្តន័យចំណុចនេះ។
ចំណុចនេះមិនមែនមានន័យថាលុបចោលទោសប្រហារជីវិតទេ ប៉ុន្តែទោសប្រហារជីវិតអាចត្រូវបានព្យួរ ហើយនឹងអនុវត្តនៅពេលដែលអ្នកទោសយល់អំពីអត្ថន័យទោស។
នៅពេល Asahara ត្រូវប្រហារជីវិត បុគ្គលនេះជាប់គុករយៈពេលជាង ២០ ឆ្នាំមកហើយ។
ដោយដឹងថាចាប់ពីពេលនោះមក គាត់មិនបានឆ្លើយតបនរណាម្នាក់ពេលត្រូវគេសួរនាំទេ។ នៅពាក់កណ្តាលសវនាការ បុគ្គលនេះមិនអាចនិយាយស្តីច្បាស់លាស់ រួមទាំងក្រុមមេធាវីរបស់ខ្លួនផងដែរ។
ក្រុមគ្រួសាររបស់បុគ្គលនេះបានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ១ លានយ៉េន។
តើបុគ្គលនេះពិតជាវង្វេងស្មារតីមែនទេ? ចំពោះឧក្រិដ្ឋជនដែលគ្រោងនឹងផ្តួលរំលំប្រទេសជប៉ុន តើច្បាប់អាចការពារដល់កម្រិតណា។
Aum Shinrikyo បង្កគ្រោះថ្នាក់ដល់សាធារណជនយ៉ាងធ្ងន់ធ្ងរ ដូច្នេះទោសប្រហារជីវិតជារឿងធម្មតា។
ប្រសិនបើសំណងខូចខាត ១ លានយ៉េនលើកនេះទទួលបានការយល់ព្រម ខ្ញុំមានអារម្មណ៍ថាមិនសាកសមទេ ប៉ុន្តែច្បាប់នៅតែជាច្បាប់។
បញ្ហានេះនឹងធ្វើឱ្យចៅក្រមជាច្រើនឈឺក្បាល។
Kengo Abe