គម្រោង ១០ ឆ្នាំផ្តល់ភាពកក់ក្តៅដល់កុមារកំព្រានៅជប៉ុនតាមរយៈការឱប
“ឱបចៅផង” ក្មេងប្រុសអាយុ ៣ ឆ្នាំតាមស្អិតអ្នកស្ម័គ្រចិត្តម្នាក់នៅមណ្ឌលកុមារកំព្រា Okayama ភាគខាងត្បូងប្រទេសជប៉ុន។
បុរសអាយុ ៥១ ឆ្នាំឱបក្មេងប្រុសយ៉ាងណែន ក្មេងប្រុសងើយមើលទាំងញញឹម។ បុរសនោះបានបន្តសង្កេតមើលក្មេងដទៃទៀតកំពុងលេង។ ក្មេងស្រីបឋមសិក្សាម្នាក់លោតឡើងលើខ្នងរបស់អ្នកស្ម័គ្រចិត្ដយ៉ាងសប្បាយរីករាយ នៅពេលគាត់អង្គុយលេងរថភ្លើងជាមួយប្អូនៗ។
បុរសម្នាក់នេះទៅលេងមណ្ឌលកុមារកំព្រា Zenrinkan ៤ ដងក្នុងមួយខែ អំឡុងពេល ៥ ឆ្នាំកន្លងមកនេះ។ គាត់ជាសមាជិកក្រុមតន្ត្រី Gruun ដែលបង្កើតឡើងកាលពី ១១ ឆ្នាំមុន ហើយមានមូលដ្ឋាននៅទីក្រុង Okayama ភាគខាងត្បូងប្រទេសជប៉ុន។ សមាជិក Gruun ទៅមើលមណ្ឌលកុមារកំព្រា និងផ្តល់ការឱបដល់កុមារដែលខ្វះខាតក្តីស្រលាញ់។
អ្នកស្រី Mitsuko Komoto ប្រធានក្រុម Gruun ។
Ryuichi Iwai អាយុ ៥៤ ឆ្នាំ អ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រា Zenrinkan បានបង្ហាញការដឹងគុណចំពោះអ្នកស្ម័គ្រចិត្តអាយុ ៥១ ឆ្នាំខាងលើ។ Ryuichi Iwai បាននិយាយថា “គាត់តែងតែមកលេង ហើយប្អូនៗទន្ទឹងរង់ចាំគាត់” ។
Ryuichi Iwai បាននិយាយថា បុគ្គលិកមណ្ឌលកុមារកំព្រា Zenrinkan តែងតែមមាញឹកចំពោះការបោកគក់ សម្អាត និងឯកសារ ដែលធ្វើឱ្យពួកគេមិនអាចចំណាយពេលច្រើនជាមួយក្មេងៗនៅទីនេះ។
អ្នកស្ម័គ្រចិត្តអាយុ ៥១ ឆ្នាំបាននិយាយថា គាត់យកចិត្តទុកដាក់លើបុគ្គលិកលក្ខណៈរបស់ក្មេងម្នាក់ៗនៅមណ្ឌលកុមារកំព្រា Zenrinkan ដើម្បីរក្សាគម្លាតអោយបានសមរម្យ ប្អូនៗមិនដាច់ចិត្តលាទោះទើបជួបគាត់លើកដំបូងក៏ដោយ។ គាត់បន្តទៀតថា “ប្អូនៗហាក់ដូចជាចង់តោងជាប់នរណាម្នាក់” ។
អ្នកស្រី Mikako Ario ម្តាយកូនពីរនៅខេត្ត Kanagawa ជាអ្នកចាប់ផ្តើមចលនាឱបប្អូនៗខ្វះខាតក្តីស្រលាញ់។ អ្នកស្រី Mikako Ario បាននិយាយថា ខ្លួនធ្លាប់រងអំពើហិង្សា ហើយចង់ភ្ជាប់ទំនាក់ទំនងជាមួយមណ្ឌលកុមារកំព្រា សម្រាប់កុមារដែលត្រូវរំលោភបំពាន ឬត្រូវការជំនួយ។
អ្នកស្រី Mikako Ario បាននិយាយថា “ខ្ញុំ និងកូនរបស់ខ្ញុំអាចឱបគ្នាគេងរាល់យប់ ប៉ុន្តែប្អូនៗទាំងនេះមិនអាចធ្វើដូច្នេះបានទេ” ប្អូនៗចង់ឱ្យនរណាម្នាក់ធ្វើដាក់ខ្លួនដូចដែលខ្ញុំធ្វើចំពោះកូន។
អ្នកស្រី Mikako Ario ចាប់ផ្តើមហៅទូរស័ព្ទទៅកាន់មណ្ឌលកុមារកំព្រាទូទាំងខេត្ត Kanagawa ដើម្បីធ្វើឱ្យគំនិតរបស់ខ្លួនក្លាយជាការពិត។ ដំបូងអ្នកស្រី Mikako Ario ឱបក្មេងៗដែលឯកោ បន្ទាប់មកអ្នកជិតខាង អ្នកស្គាល់គ្នារបស់អ្នកស្រី Mikako Ario បានចូលរួម ហើយក្រុម Grunn ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ។
អ្នកស្រី Mikako Ario នាំយករឿងទាំងនេះទៅដល់សប្បុរសជនទូទាំងប្រទេសជប៉ុន ដើម្បីជួបបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះកុមារ។ អ្នកស្រី Mikako Ario ទទួលមរណភាពនៅខែកុម្ភៈ ឆ្នាំ ២០១៥ អាយុ ៤៣ ឆ្នាំ ដោយសារជំងឺមហារីក កូនៗរបស់គាត់កំពុងរស់នៅជាមួយសាច់ញាតិ។
ក្រោយពេលបង្កើតបាន ៤ ឆ្នាំ ក្រុម Grunn មានសមាជិក ១០០០ នាក់ ដែលភាគច្រើនជាស្ត្រីវ័យ ៤០ ឆ្នាំ។ អ្នកស្រី Mitsuko Komoto អាយុ ៦៤ ឆ្នាំ អ្នកជំនួសតួនាទីរបស់អ្នកស្រី Mikako Ario បន្ទាប់ពីទទួលមរណភាពបាននិយាយថា លោកស្រីស្គាល់ Grunn តាមរយៈអុីនធឺណេត ហើយក្លាយជាអ្នកគាំទ្រក្រុមនៅ Okayama ក្នុងឆ្នាំ ២០១២ ។ អ្នកស្រី Mitsuko Komoto បាននិយាយថា “ស្ថាបនិកក្រុមបានទទួលមរណភាព ប៉ុន្តែការជួយគ្នាទៅវិញទៅមករបស់យើងនឹងបន្តដំណើរការ” ។
អ្នកស្ម័គ្រចិត្តពក្មេងប្រុសម្នាក់អំឡុងពេលទៅមណ្ឌលកុមារកំព្រានៅ Okayama ប្រទេសជប៉ុន នៅខែវិច្ឆិកា ឆ្នាំ ២០២១ ។ រូបភាព៖ Asahi
ខណៈពេលដែលអ្នកស្ម័គ្រចិត្ដ Gruun បានទៅដល់មណ្ឌលកុមារកំព្រាដើម្បីឱបប្អូនៗ អ្នកស្រី Komoto បានជំរុញប្រព័ន្ធស្មុំកូន។ អ្នកស្រីបានអំពាវនាវដល់អ្នកចាប់អារម្មណ៍ចុះឈ្មោះកម្មវិធីសុំកូនចិញ្ចឹមរយៈពេលខ្លី ដើម្បីមើលថែប្អូនៗពីរបីថ្ងៃក្នុងមួយខែ។
អ្នកស្រី Mitsuko Komoto ចាប់ផ្តើមមើលថែកុមារកំព្រានៅឆ្នាំ ២០១៥ និងកំពុងរស់នៅជាមួយទារកម្នាក់ដែលមិនអាចនៅជាមួយឪពុកម្តាយបង្កើត។ អ្នកស្រី Mitsuko Komoto បាននិយាយថា “ខ្ញុំមើលថែប្អូនរៗដូចជាសាច់ញាតិវ័យចំណាស់” ខ្ញុំជឿថាខ្លួនតែងតែយកចិត្តទុកដាក់ចំពោះប្អូនៗជាជាងការឱបទៅទៀត។
ក្រុម Gruun បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការផ្សេងៗ។ មន្ត្រី Okayama អនុញ្ញាតឱ្យក្រុម Gruun រៀបចំកិច្ចពិភាក្សាប្រចាំឆ្នាំ ដើម្បីបង្កើនការយល់ដឹងរបស់អ្នករាល់គ្នាចំពោះមណ្ឌលកុមារកំព្រា និងប្រព័ន្ធស្មុំកូន។
ក្រុមអ្នកស្ម័គ្រចិត្តក៏បានសហការជាមួយក្រុមប្រឹក្សាសង្គមកិច្ចខេត្ត Nagoya ដើម្បីស្វែងរកអ្នកគាំទ្រថ្មី។ អ្នកស្ម័គ្រចិត្តមកពី ៤៧ ខេត្តនៃប្រទេសជប៉ុនបានចូលរួមក្នុងចលនានេះ ហើយផ្តល់ភាពកក់ក្តៅតាមរយៈការឱបដល់កុមារដែលមិនមានសំណាង។
មុនពេលទទួលមរណភាព អ្នកស្រី Mikako Ario បាននិយាយថា “សមិទ្ធិផលធំពីរដែលខ្ញុំបានបន្សល់ទុក គឺផ្តល់កំណើតឱ្យកូនទាំងពីរនាក់ និងបង្កើត Gruun ជាភស្តុតាងបញ្ជាក់ថាខ្ញុំនៅតែមានជីវិតលើលោកនេះ” ។
អ្នកស្រី Mikako Ario បាននិយាយថា “គ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកឡើយ។ ដូច្នេះចូរឱបមនុស្សជាទីស្រឡាញ់របស់អ្នក និងប្អូនៗដែលត្រូវការភាពកក់ក្តៅនៅថ្ងៃនេះ” ។
Hana