ខ្មៅដៃជំនាន់ថ្មី មិនខ្លាចបាក់បណ្តូល មិនចាំបាច់ខួង ការរចនាទាក់ទាញ

តើអ្នករាល់គ្នាចូលចិត្តប្រើខ្មៅដៃដែរទេ?

កាលពីក្មេងអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ប្រើខ្មៅដៃ ប៉ុន្តែមនុស្សមួយចំនួនពេលធំក៏លែងប្រើ។ ព្រោះបើធៀបជា​មួយ​នឹង​ប៊ិច ខ្មៅ​ដៃ​មាន​គុណវិបត្តិ​ច្រើន។ បណ្តូលខ្មៅដៃងាយបាក់ ថែមទាំងត្រូវខួងជាប្រចាំទៀត។

ប៉ុន្តែខ្មៅដៃជំនាន់ថ្មីនេះខុសគ្នាទាំងស្រុង។

ដំបូងនេះជាខ្មៅដៃដែលមានការរចនាទាក់ទាញ ហើយអ្នកក៏មិនចាំបាច់បារម្ភបណ្តូលខ្មៅដៃបាក់ដែរ ព្រោះបណ្តូលខ្មៅដៃផ្ទុកធ្យូងថ្មក្រោមទម្រង់លោហៈពិសេស។ ដោយសារបណ្តូលខ្មៅដៃរឹង ប្រើបានយូរ ដូច្នេះមិនចាំបាច់ខួងនោះទេ។

មិនមែនជាការបំផ្លើសទេ អ្នកអាចប្រើខ្មៅដៃសរសេរអក្សររហូតដល់ ១៦ គីឡូម៉ែត្រដោយមិនចាំ​បាច់​បារម្ភ។

លើពីនេះលក្ខណៈពិសេសរបស់ខ្មៅដៃនៅតែរក្សាដដែល មានន័យថាអ្នកអាចលុបអក្សរ ច្បាស់ល្អ ដូច្នេះត្រូវបានប្រើក្នុង​សិល្បៈ​គូរពណ៌ទឹក។

តាមពិតទៅខ្មៅដៃលោហៈមានតាំងពីយូរមកហើយ ប៉ុន្តែតម្លៃខ្ពស់។ ចំណែកខ្មៅដៃថ្មីនេះមានតម្លៃត្រឹមតែ ៩៩០ យ៉េន​ប៉ុណ្ណោះ។

បើប្រៀបធៀបខ្មៅដៃនេះនៅតែមានតម្លៃថ្លៃជាងខ្មៅដៃធម្មតា ប៉ុន្តែនេះជាតម្លៃដែលអាចទទួលយកបាននៅ​លើ​ទីផ្សារ ហើយ​មនុស្ស​ជា​ច្រើន​ប្រាកដជាចង់ប្រើ។

ប្រភេទខ្មៅដៃថ្មីនឹងត្រូវបានសម្ភារៈការិយាល័យ Sunstar ដាក់លក់នៅខែឧសភា ឆ្នាំ ២០២២ ជាមួយនឹងឈ្មោះថា Metacil ។ ប្រសិនបើមានចំណាប់អារម្មណ៍ អ្នកអាចតាមដានទំព័រ Twitter ផ្លូវការរបស់ Sunstar បាន។

https://twitter.com/sunstar_now?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1504038230748196865%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.gizmodo.jp%2F2022%2F03%2Fmetacil.html

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: