គោលបំណងចង់ធ្វើឲ្យ Hokkaido ក្លាយជាប្រទេសឯករាជ្យ តើមានរឿងអ្វីកើតឡើងកាលពី ១០០ ឆ្នាំមុន?
បច្ចុប្បន្នជប៉ុនជាប្រទេសឯករាជ្យសន្តិភាព ប៉ុន្តែកាលពី ១០០ ឆ្នាំមុន ប្រទេសនេះបែងចែកជាពីរផ្នែកក្នុងសមរភូមិមួយ។ តើមានអ្វីកើតឡើង?
ព្រឹត្តិការណ៍នេះកើតឡើងនៅពេលផ្លាស់ប្តូរពីសម័យសាមូរ៉ៃទៅសម័យទំនើប។ ការប្រយុទ្ធរបស់បុរសមានឧត្តមគតិម្នាក់។
តួអង្គសំខាន់ក្នុងរឿងនេះមានឈ្មោះថា Enomoto Takeaki សាមូរ៉ៃរូបនេះជាកូនប្រុសទីពីរនៃគ្រួសារកសិករនៅ Okachimachi ដែលសព្វថ្ងៃជាតំបន់ជិតស្ថានីយ៍ Ueno នៅទីក្រុងតូក្យូ។ ឈ្មោះកុមារភាពរបស់គាត់គឺ Kamajirou (ក្នុងនោះ 釜- Kama មានន័យថា ឆ្នាំងចម្អិន ចំណែក 次郎 – Jirou សំដៅលើកូនប្រុសទីពីរ)។ ចំណែក កូនច្បងក្នុងគ្រួសារមានឈ្មោះថា Nabetarou (ក្នុងនោះ 鍋 – Nabe ជាឆ្នាំងធំប្រើសម្រាប់ចម្អិនស៊ុប ចំណែក 太郎 – Tarou ជាពាក្យសំដៅលើកូនច្បង)។ ជាឈ្មោះដែលឪពុករបស់លោកទាំងពីរដាក់អោយ លក្ខណៈសាមញ្ញ ជនបទ។
កាលលោក Takeaki អាយុ ១២ ឆ្នាំរៀនភាសាអង់គ្លេស នៅពេលអាយុ ១៩ ឆ្នាំត្រូវបានបញ្ជូនទៅ Hakodate នៅ Hokkaido ។ គាត់ទទួលបន្ទុករុករកទឹកដី Karafuto ដែលសព្វថ្ងៃគឺ Sakhalin ដែនដីរបស់រុស្ស៊ី។ ក្នុងនាមជាទាហានរដ្ឋាភិបាល លោក Takeaki បានទៅសិក្សានៅប្រទេសហូឡង់រយៈពេល ៥ ឆ្នាំ។ នៅពេលនោះលោក Takeaki សិក្សា ស្វែងយល់អំពីសង្រ្គាមដែលកំពុងកើតឡើងនៅចំពោះមុខ។ គាត់ក៏ទទួលបានចំណេះដឹងបន្ថែមអំពីកប៉ាល់ រួមទាំងការធ្វើកប៉ាល់ផងដែរ។ នៅប្រទេសហូឡង់ គាត់ឲ្យធ្វើកប៉ាល់ថ្មីមួយ ហើយប្រើសម្រាប់ត្រឡប់ទៅប្រទេស។
នៅពេលនោះជាសម័យរុងរឿងរបស់សាមូរ៉ៃ ហើយគាត់ត្រូវបានចាត់តាំងឱ្យធ្វើជាមេទ័ពជើងទឹកនៃកងទ័ពជប៉ុន។
តាំងពីកើតរហូតមកដល់ពេលនេះ ជីវិតរបស់លោក Takeaki ឈានទៅមុខយ៉ាងរលូន។ ប៉ុន្តែក្រោយមក នៅពេលដែលប្រទេសជប៉ុនទទួលយករលកទំនើបកម្ម ព្រឹត្តិការណ៍មួយដែលគេហៅថា 大政奉還 (Taiseihoukan) បានផ្លាស់ប្តូរប្រទេសយ៉ាងខ្លាំង។
ខណៈពេលនោះ ព្រះចៅអធិរាជជាប្រមុខប្រទេស ប៉ុន្តែអំណាចពិតប្រាកដស្ថិតលើគ្រួសារ Tokugawa ក្នុងនាមជាអ្នកបំពេញភារកិច្ចរបស់រាជវង្ស។ Taiseihoukan បានកត់សម្គាល់ការបញ្ចប់នៃរបបនេះ ដែលបន្តអស់រយៈពេល ២៦០ ឆ្នាំ ដោយប្រគល់អំណាចពិតប្រាកដទៅអោយអធិរាជវិញ។
លើសពីនេះ កងទ័ពរបស់រដ្ឋាភិបាលថ្មីតាមប្រមាញ់ Bakufu ចាស់ (គ្រួសារ Tokugawa)។ សមរភូមិដំបូងនៅក្យូតូក្រោយមកប្តូទៅភាគខាងកើត។ បើទោះបីមនុស្សជាច្រើនសម្រេចចិត្តដើរតាមរដ្ឋាភិបាលថ្មី ក៏លោក Takeaki នៅតែស្មោះត្រង់ចំពោះ Bakufu ។ Aizu-han (សព្វថ្ងៃនៅ Fukushima) និងឈ្មោះល្បីដូចជា Shinsen-gumi ក៏ចូលរួមក្នុងសមរភូមិដែរ។
Shinen-gumi ដែលអាចចាត់ទុកដូចជាកម្លាំងប៉ូលីសការពាររដ្ឋាភិបាល Tokugawa ។ ពួកគេទៅដល់ក្យូតូ ដើម្បីកម្ចាត់អ្នកដែលប្រឆាំង ហើយព្យាយាមផ្តួលរំលំរដ្ឋាភិបាល Tokugawa ។
ទោះបីជាពេលវេលាផ្លាស់ប្តូរ មនុស្សទាំងនោះនៅតែរក្សាភាពស្មោះត្រង់ ប្រយុទ្ធរហូតដល់នាទីចុងក្រោយ។
ដោយផ្ទាល់លោក Takeaki មិនយល់ស្របទាំងស្រុងនឹងរដ្ឋាភិបាលចាស់នោះទេ ហើយក៏មិនជឿលើអ្វីដែលរដ្ឋាភិបាលថ្មីកំពុងធ្វើដែរ។ ទោះជាយ៉ាងណា ចំនួនកងកម្លាំងរវាងភាគីទាំងសងខាងខុសគ្នា កងទ័ពរបស់ Bakufu ត្រូវវាយលុកនៅក្យូតូ ហើយដកថយទៅ Tohoku ។
សមរភូមិចុងក្រោយគឺ Hokkaido ។
លោក Takeaki និងអ្នកដើរតាមគាត់បានដាក់ឈ្មោះ Hokkaido ថា សាធារណរដ្ឋ Ezo និងប្រកាសឯករាជ្យដាច់ដោយឡែកពីប្រទេសជប៉ុន។ នៅពេលនោះ Hokkaido មានឈ្មោះថា Ezo ។
លោក Takeaki ចង់លើកត្រកូល Tokugawa ឡើងកាន់អំណាចនៅទីនេះ ប៉ុន្តែបំណងមិនបានសម្រេច។ រដ្ឋាភិបាលថ្មីបានបដិសេធមិនបែងចែកជប៉ុន ហើយចាប់ឃុំលោក Takeaki ។
ក្រោយពេលត្រូវបានដោះលែង លោក Takeaki បានធ្វើការឱ្យរដ្ឋាភិបាលថ្មី ហើយទទួលមរណភាពនៅអាយុ ៧៣ ឆ្នាំ។
ចំពោះប្រជាជននៅ Hakodate ពេលនោះ មិនអាចនិយាយថា ទង្វើរបស់លោក Takeaki មានប្រយោជន៍សម្រាប់ពួកគេនោះទេ។ ដោយសារតែលោក Takeaki មកប្រកាសឯករាជ្យ ទើបទឹកដីនេះក្លាយជាសមរភូមិ។
ទោះជាយ៉ាងណា ឈ្មោះរបស់គាត់ស្របនឹងទីក្រុង Enomoto-chou នៅ Hokkaido ។ កន្លែងនេះល្បីតាមរយៈការនិយាយតគ្នាអំពីវិធីព្យាបាលទាហានរបួសដោយប្រើ Onsen ។
តើនឹងមានអ្វីកើតឡើង ប្រសិនបើសាធារណរដ្ឋ Ezo ត្រូវបានបង្កើតឡើង? មនុស្សមួយចំនួនគិតថាប្រវត្តិសាស្រ្ត កុំប្រើសំណួរ “ប្រសិនបើ” ប៉ុន្តែដោយផ្ទាល់ ខ្ញុំគិតថា សាធារណរដ្ឋ Ezo អាចក្លាយជាប្រទេសដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍។
Kengo Abe