ផ្លូវបុរាណនៅក្យូតូត្រូវបានស្តារឡើងវិញនាំមកនូវបរិយាកាសបែបប្រពៃណី

ប្រសិនបើមានឳកាសធ្វើដំណើរកម្សាន្តទៅកាន់ក្យូតូអ្នកគួរតែមកដល់ផ្លូវ Pontocho ដែលមានប្រវែង ៤៩០ ម៉ែត្រ នៅ​ចំកណ្តាល​ទីក្រុង Shijo-dori និង Sanjo-dori ។ ដើរលេងតាមបណ្តោយផ្លូវនេះ អ្នកនឹងមើលឃើញភោជនីយ​ដ្ឋាន​ជា​ច្រើន ហាងតែ រួមទាំង Okiya ផ្ទះរបស់ Geisha នាំមកនូវបរិយាកាសបែបប្រពៃណី។

ព្រោះតែចង់រីករាយជាមួយនឹងភាពស្រស់ស្អាតបែបបុរាណ មនុស្សជាច្រើនយល់ថាខ្សែភ្លើងបង្កការរំខាន បំផ្លាញបរិយា​កាស​បែប​ប្រពៃណី។

ដំណឹង​ល្អ​គឺ​ថា ​ក្រុមប្រឹក្សា​ក្រុង​ និងអ្នកស្រុកបានខិតខំប្រឹងប្រែងស្តារផ្លូវ Pontocho អោយដូចកាលពីមុន។ បើតាម Sankei Shimbun ទាំង​អស់ ១៧ បង្គោលភ្លើង និងខ្សែភ្លើងតាមបណ្តោយផ្លូវ Pontocho ត្រូវយកចេញ។

ការផ្លាស់ប្តូរនេះមិនត្រឹម​តែជាបញ្ហាសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែក្នុងគោលបំណងការពារអគារប្រវត្តិសាស្ត្រក្នុងតំបន់មិនអោយខូចខាត ពេលមានព្យុះ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត។

ខ្សែកាបភ្លើងត្រូវបានដាក់ក្នុងប្រអប់ក្រោមដី ទុកដាក់យ៉ាងប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកក្រឡេកមើលរូបភាពខាង​លើ អ្នក​នឹង​ឃើញ​ថា គម្របលូក៏ត្រូវបានរចនាឡើងស្រដៀងនឹងឥដ្ឋក្រាលផ្លូវដែរ។

ផ្លូវ Pontocho តូច ហើយក៏ពិបាកលាក់ខ្សែភ្លើងផងដែរ។ តាមបណ្តោយផ្លូវតូចដែលមានប្រវែងប្រហែល ១,៦ ម៉ែត្រ ដូច្នេះមិនអាចប្រើវិធីសាងសង់ធម្មតាបានទេ។

គម្រោង​នេះ​ចំណាយ​ពេល​ ៥​ ឆ្នាំទើបបញ្ចប់ បង្គោលភ្លើង និងខ្សែភ្លើងត្រូវបានដកចេញកាលពីខែតុលាឆ្នាំមុន។

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ទីក្រុងរៀបចំព្រឹត្តិការណ៍សំខាន់ទាក់ទាញអ្នកប្រើបណ្តាញសង្គមជប៉ុនមកកាន់ផ្លូវ Pontocho ដើម្បី​ទស្សនា​ការ​ផ្លាស់​ប្តូរថ្មី។

ទេសភាពកាន់តែស្អាតជាងមុន ផ្លូវត្រូវបានអភិរក្ស។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: