តើយុវជនជប៉ុនមិនចូលចិត្តទៅផឹកឬ? គ្រាន់តែមិនចង់ទៅជាមួយមនុស្សមួយចំនួន
កាលខ្ញុំនៅជាបុគ្គលិកថ្មី មានន័យថាកាលពី ៣០ ឆ្នាំមុន បុគ្គលិកថ្មីទៅផឹកជាមួយថ្នាក់លើជារឿងធម្មតា ហើយមិនអាចបដិសេធបានទេ។ ទោះបីជាបុគ្គលិកថ្មីមិនចេះផឹក ក៏ត្រូវបង្ខំអោយផឹកដែរ លទ្ធផលយុវជនជប៉ុនត្រូវរៀនផឹក។ បន្ទាប់មក ពួកគេត្រូវស្តាប់ Senpai និយាយ ឬបង្រៀនពីរបៀបធ្វើការ។
និយាយតាមត្រង់គឺធុញណាស់។
ខ្ញុំគិតថាជាក់ស្តែង បុគ្គលិកថ្មីតែងតែគិតថា Senpai ក្នុងពិធីជប់លៀងផឹកស៊ីបែបនេះ។
ក្នុងចំណោមរឿងទាំងនោះ មិនមែនសុទ្ធតែគ្មានន័យ គ្មានប្រយោជន៍ ឬគ្រាន់តែនិយាយដើមគេនោះទេ ក៏មានរឿងខ្លះជាមេរៀនសម្រាប់យើងផងដែរ។
បច្ចុប្បន្ននេះយុវជនកាន់តែច្រើនឡើងៗស្អប់ពិធីជប់លៀងផឹកស៊ីរបស់ក្រុមហ៊ុន។
សព្វថ្ងៃក្រុមហ៊ុនជប៉ុនមិនអាចហៅបុគ្គលិកទៅជប់លៀងផឹកស៊ីកាន់តែច្រើនឡើង។ ហើយយុវជនមួយចំនួនមិនចូលចិត្តផឹក ប៉ុន្តែគោលបំណងពិតមិនមែនដូច្នេះទេ។
យុវជន ២១,៤% ប៉ុណ្ណោះដែលឆ្លើយថា ពួកគេចូលចិត្តទៅផឹកជាមួយថ្នាក់លើ និង Senpai ។ ប៉ុន្តែ ៤៤,៥% បាននិយាយថា ពិធីជប់លៀងជាមួយអ្នករួមជំនាន់មិនជាបញ្ហាទេ។
ជាក់ស្តែងពួកគេមិនស្អប់រឿងទៅផឹកទេ ប៉ុន្តែមិនចង់ទៅជាមួយមនុស្សមួយចំនួន។
ចូរយើងពិនិត្យមើលលទ្ធផលស្ទង់មតិខាងលើឱ្យបានច្បាស់។
លក្ខណៈពិធីជប់លៀងដែលបុគ្គលិកចង់ចូលរួមមានដូចខាងក្រោម៖
១. មិនចំណាយប្រាក់
២. មិនត្រូវការអ្នកប្រដៅ
៣. សង្ខេប ច្បាស់លាស់ ផឹកលឿន បញ្ចប់លឿន មិនអូសបន្លាយ មិនរអ៊ូរទាំ
៤. មិនបង្កការចាប់អារម្មណ៍
៥. ផឹកតាមល្បឿនរបស់ខ្លួន
ពិធីជប់លៀងផឹកសុីជាមួយអ្នករួមជំនាន់ប្រាកដជាត្រូវចំណាយប្រាក់ ប៉ុន្តែមូលហេតុមិនចំណាយប្រាក់គឺថា៖
“ទោះជាយ៉ាងណាក៏រំខាន ញ៉ាំមួយពេលមិនអស់ប្រាក់ចាំគិតទៀត”
មនុស្សជាច្រើនគិតដូច្នេះ។
ប្រសិនបើជាពិធីជប់លៀងផឹកស៊ីសប្បាយរីករាយ មិននិយាយច្រើន មនុស្សគ្រប់គ្នាប្រាកដជាចង់ចូលរួម។ បញ្ហាស្ថិតនៅលើថ្នាក់លើ។
ថ្នាក់លើល្អធ្វើអោយពិធីជប់លៀងមានអ្នកចូលរួមច្រើន មានន័យថាមិនបង្ខំឱ្យផឹក មិនប្រើអំណាចទូន្មាន។
ស្តាប់យោបល់របស់អ្នកក្រោមបង្គាប់សំខាន់ខ្លាំងណាស់។
រឿងដូចជា “កាលខ្ញុំនៅក្មេង… (បែបនេះ បែបនោះ)” សរុបទៅគ្មាននរណាចង់ស្តាប់ទេ។
ត្រង់ចំណុច “មិនបង្កការចាប់អារម្មណ៍” ខ្ញុំនឹងលើកមតិផ្ទុយ។ ប្រសិនជប់លៀងផឹកសុីដើម្បីពិភាក្សាអាជីវកម្មជាមួយអតិថិជន បើមិនធ្វើអោយទាក់ទាញមិនបានទេ។ ភាពទាក់ទាញដូចជាវេទមន្ត មិនត្រឹមតែធ្វើឱ្យការងារមានភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតភាពទាក់ទាញសម្រាប់ខ្លួនអ្នកផងដែរ។
ពិតជាធុញណាស់បើស្តាប់ថ្នាក់លើនិយាយក្នុងពេលជប់លៀងមិនចេះចប់។ ប៉ុន្តែបើអ្នកយកចិត្តទុកដាក់ អ្នកនឹងទទួលបានអត្ថប្រយោជន៍។ នេះជា Skill សំខាន់ ជួយដល់ការឡើងឋានរបស់អ្នក ដូច្នេះកុំត្អូញត្អែរ ចូរគិតចំណុចល្អៗ។
ចំណែកឯខ្ញុំវិញ បើទៅផឹកជាមួយថ្នាក់ក្រោម ឬយុវជន ក៏ត្រូវចាប់អារម្មណ៍ដើម្បីកុំអោយគេស្អប់។
Kengo Abe