កុមារាអាយុ ៨ ឆ្នាំត្រូវសិស្សផ្សេងទៀតធ្វើបាប សាលាបិទបាំងនិយាយថា “ក្មេងៗគ្រាន់តែលេងជាមួយគ្នា”
សិស្សសាលាបឋមសិក្សាទីក្រុង Sendai ម្នាក់មិនអាចទៅរៀនព្រោះត្រូវសម្លុតធ្វើបាប។ ក្រុមប្រឹក្សាអប់រំក្រុងបានសម្រេចទទួលស្គាល់ថា “ស្ថានភាពធ្ងន់ធ្ងរ” ដូចដែលចែងក្នុងច្បាប់ស្តីពីការលើកកម្ពស់វិធានការទប់ស្កាត់បញ្ហាសម្លុតធ្វើបាប។ ក្រុមប្រឹក្សាអប់រំក្រុងទទួលស្គាល់ការយឺតយ៉ាវក្នុងការផ្តល់ចម្លើយចំពោះករណីនេះ ដោយនិយាយថា “ត្រូវចំណាយពេលដើម្បីបញ្ជាក់” ។
នេះបើតាមមតិរបស់ឪពុកម្តាយ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំមុន សិស្សម្នាក់នេះត្រូវមិត្តរួមថ្នាក់បង្ខំឱ្យចូលបង្គន់ក្នុងពេលទទួលទានអាហារថ្ងៃត្រង់ ទាំងប្អូនមិនទាន់ញ៉ាំរួចផង បន្ទាប់មកត្រូវសិស្ស ៨ នាក់ផ្សេងទៀតវាយចំពោះ និងខ្នង។ ក្រោយពេលគ្រូពេទ្យពិនិត្យបាននិយាយថា សិស្សមានស្នាមជាំពេញខ្លួន និងប៉ះពាល់ផ្លូវចិត្ត។
ឪពុកម្តាយបានស្នើឱ្យសាលាស៊ើបអង្កេតលើហេតុការណ៍នេះ ហើយទទួលបានចម្លើយថា “គ្រាន់តែជាល្បែងធម្មតារបស់ក្មេងៗ” និង “ភាគីដែលវាយនោះក៏ត្រូវវាយដែរ” ដោយបដិសេធការចោទប្រកាន់សិស្សម្នាក់ត្រូវគេធ្វើបាប។
ឪពុកម្តាយបានស្នើឱ្យក្រុមប្រឹក្សាក្រុងពិភាក្សា និងពន្យល់ពីស្ថានភាពនៅថ្ងៃទី ៤ ខែនេះ។ ក្រុមប្រឹក្សាអប់រំក្រុងបានបង្កើត “គណៈកម្មាធិការស៊ើបអង្កេតបញ្ហាសម្លុតធ្វើបាប” រួមមានភាគីទី ៣ ក្នុងសាលា ចាត់ទុកថានេះជាស្ថានភាពធ្ងន់ធ្ងរ ហើយធ្វើការស៊ើបអង្កេត។ តំណាងក្រុមប្រឹក្សាបាននិយាយថា “ក្រោមការសន្និដ្ឋានថាការសម្លុតធ្វើបាបបានកើតឡើង យើងនឹងបញ្ជាក់ឱ្យបានហ្មត់ចត់ចំពោះស្ថានភាពសាលា” ។
Sacchan