រញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រនៅ Fukushima ធ្វើឱ្យមនុស្ស ២ នាក់ស្លាប់ និងរបួស ៩៤ នាក់

រញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ បានអង្រួនឆ្នេរសមុទ្រភាគឦសានប្រទេសជប៉ុន នៅឯសមុទ្រ Fukushima កាលពីល្ងាចថ្ងៃទី ១៦ ខែមីនា ធ្វើអោយមនុស្ស ២ នាក់ស្លាប់ និងរបួស ៩៤ នាក់។ ទន្ទឹមនឹងនេះរំលឹកដល់រញ្ជួយដី និងរលកយក្ស​ស៊ូណាមិ​ដែលបំផ្លាញតំបន់ភាគឦសានប្រទេសជប៉ុនកាលពីជាងមួយទសវត្សរ៍មុន។

រដ្ឋាភិបាលបានអោយដឹងថា ​របាយការណ៍​មួយ​ចំនួនស្តីអំពីករណីភ្លើងឆេះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គីភ័យ និង​គ្រោះ​មហន្តរាយបាននិយាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថាមានមនុស្ស ២ នាក់ស្លាប់ និងរបួស ៩៤ នាក់ ក្នុងនោះ ៤ នាក់រងរបួសធ្ងន់។

អាជ្ញាធរបានលុបចោលការប្រកាសអាសន្នរលកយក្សស៊ូណាមិមុននោះ។

មុនពាក់កណ្តាលអធ្រាត្រ រញ្ជួយដីកើតឡើងនៅសមុទ្រខេត្ត Fukushima ក្រោមជម្រៅ ៦០ គីឡូម៉ែត្រ។ ករណី​រញ្ជួយ​ដី​នេះ​បាន​រំឭក​ដល់​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​កាលពីខែមីនា ឆ្នាំ ២០១១ មួយសប្តាហ៍បន្ទាប់ពីរំលឹកខួបលើកទី ១១ នៃគ្រោះមហន្តរាយនោះ។

នាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា មិនមានអ្វីខុសប្រក្រតីនៅរោងចក្រថាម​ពល​នុយក្លេអ៊ែរ​ឡើយ។ គ្រោះមហន្តរាយឆ្នាំ ២០១១ បណ្តាលឱ្យមានវិបត្តិរោងចក្រនុយក្លេអ៊ែរ Fukushima ជាឧប្បត្តិហេតុដែលជប៉ុនកំពុងព្យាយាមដោះស្រាយ។

Utility Tokyo Electric Power បានឱ្យដឹងថា ប្រមាណ ២ លានគ្រួសារដាច់ភ្លើងកាលពីថ្ងៃពុធ ក្នុងនោះ ៧០ ម៉ឺនគ្រួសារនៅរាជធានី។ ក្រុមហ៊ុនថាមពលអគ្គិសនី Tohoku បានឱ្យដឹងថា ផ្ទះប្រមាណ ៣៨,៥០០ ខ្នងមិនទាន់មានភ្លើង​គិត​ត្រឹមម៉ោង ៧:៤០ ព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក។

នៅប្រទេសជប៉ុនរញ្ជួយដីខ្លាំងអាចរំខានដល់ដំណើរការផលិត ជាពិសេសគ្រឿងអេឡិចត្រូនិចដូចជាវត្ថុពាក់កណ្តាលចំឡងដែលត្រូវបានផលិតដោយម៉ាស៊ីន។

ករណីរញ្ជួយដីឆ្នាំ ២០១១ បានបញ្ឈប់ការផលិតរយៈពេល ៣ ខែនៅរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុន Renesas Electronics កន្លែង​ផលិត​ជិត​មួយភាគបីនៃបន្ទះឈីបដំណើរការលើរថយន្ត។

អគ្គីភ័យនៅរោងចក្រនេះកាលពីឆ្នាំមុនបានធ្វើឱ្យខ្វះបន្ទះឈីប បណ្តាលឱ្យក្រុមហ៊ុនរថយន្តកាត់បន្ថយទិន្នផល។

មន្ត្រីនៅក្រុមហ៊ុន Renesas បាននិយាយថា ពួកគេ​កំពុង​ពិនិត្យ​ស្ថានភាព​រោងចក្រ​ចំនួន ​៣ ក្នុងចំណោមរោងចក្រ​របស់​ខ្លួន​នៅ Naka, Yonezawa និង Takasaki ហើយចេញសេចក្តីប្រកាសថាតើផលិតកម្មទទួល​រង​ផល​ប៉ះពាល់​​នៅ​​ពេល​​ក្រោយដែរឬអត់។

ប្រទេសជប៉ុនទទួលរងប្រហែលមួយភាគប្រាំរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ ឬខ្ពស់ជាងនេះលើ​ពិភពលោក។

yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: