ឧបទ្ទវហេតុ​រោងចក្រ​នុយក្លេអ៊ែរ និងបំណង​ចង់​វិល​ត្រឡប់​ទៅស្រុកកំណើតរបស់អ្នកភូមិ

ឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបង្កឡើងដោយរញ្ជួយដីតំបន់ Tohoku ឆ្នាំ ២០១១ ។ តំបន់​​រងវិទ្យុសកម្មត្រូវបិទមិនឲ្យ​ចេញ​ចូល ប្រជាជនទាំងអស់ត្រូវជម្លៀសចេញ។ តើមានអ្វីកើតឡើងក្នុងភូមិដែល​គ្មាន​មនុស្ស​រស់​នៅជាច្រើនឆ្នាំ?

https://nikkan-spa.jp/1817829?cx_clicks_pickup=4_title#cxrecs_s

ភូមិ​ទាំង​នេះធ្លាប់​តែ​អ៊ូអរ កសិករ​ធ្វើ​ស្រែ ចិញ្ចឹម​សត្វ ជាងកាប់ឈើលើភ្នំ អ្នក​ជីក​រ៉ែ​ថ្ម Granit សម្រាប់​សិប្បករ ។ល។ ប៉ុន្តែជីវិតដ៏សុខសាន្តរបស់ប្រជាជនប្រមាណ ១៤០០ នាក់ និងភូមិដែលស្ថិតនៅកន្លែងសម្បូរទៅដោយធម្មជាតិបាន​ផ្លាស់​ប្តូរ​ទាំង​ស្រុងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ។

ភូមិត្រូវបំពុលដោយវិទ្យុសកម្មដែលបក់មកពីខ្យល់ភាគពាយ័ព្យ នាំយកករណីផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។ 

ជាថ្ងៃដែលត្រជាក់ខ្លាំង មានព្រិលធ្លាក់។ 

ប្រជាពលរដ្ឋបានបន្តថា ស្រាប់តែឮសូរសំឡេងពីតំបន់ត្រើយម្ខាងភ្នំ មួយសន្ទុះក្រោយមកក្លិនផ្សែងហុយឡើង។ ក្នុង​​មាត់​ស្រាប់​តែ​សាយភាពរសជាតិដូចជាដែក រឿងដ៏គួរឲ្យភ័យខ្លាចអ្វីកំពុងកើតឡើង។

ប្រជាជនក្នុងភូមិយល់ថា មានរឿងចម្លែក ជួយគ្នាទៅវិញទៅមក ប្រមូលផ្តុំនៅមជ្ឈមណ្ឌលជម្លៀស។ មួយសន្ទុះក្រោយ​​​មក មនុស្សម្នាក់ស្លៀកពាក់ឈុតការពារពណ៌សប្រញាប់មកដល់ ហើយពន្លឿនការជម្លៀសចេញ។ នៅ​ពេល​​នោះ អ្នក​ភូមិ​នៅ​តែ​មិន​ទាន់​ដឹង​ថា ក្នុងតំបន់ត្រូវបំពុលដោយកំហាប់វិទ្យុសកម្មខ្ពស់នោះទេ។ បន្ទាប់​មករបាំង​ផ្លាក​​សញ្ញា​​ហាម​​ចូលត្រូវបានលើកឡើង។

តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ ១១ ឆ្នាំ​មកហើយ។

តើមានរឿងអ្វីកើតឡើងក្នុងភូមិនោះ?

ផ្កា​សាគូរ៉ា​រីក​យ៉ាង​ស្រស់​ស្អាត ប៉ុន្តែ​គ្មាន​អ្នក​ណាមើលឃើញទេ។

វាលស្រែ​ដែល​ធ្លាប់​តែមាន​ជីជាតិ ឥឡូវ​នេះ​ត្រូវបំផ្លិចបំផ្លាញ។

ផ្ទះអ្នកភូមិគ្មានមនុស្សរស់នៅបានក្លាយជាជម្រកសត្វព្រៃ។ នេះ​ជា​រូបភាព​សត្វ​ឈ្លូសជប៉ុនកំពុងដេកនៅក្បែរ Kotatsu ។

ផ្ទះមួយ​ខ្នងៗពុកបាក់​រលំ​បន្តិច​ម្តងៗ។

ប្រជាពលរដ្ឋក្នុងតំបន់​ប្ដឹង​រដ្ឋាភិបាល និង TEPCO (សាជីវកម្មអគ្គិសនីតូក្យូ) ជាច្រើនដង ដោយស្នើសុំឲ្យ “សងស្រុកកំណើត” ពួកគេវិញ។ សរុបទៅពួកគេទាមទារឲ្យ​ស្ដារស្ថានភាពវិទ្យុសកម្មទៅសភាពដើមវិញ និងស្នើប្រាក់សំណង។ លទ្ធផលកាត់ក្តី រដ្ឋាភិបាល និង TEPCO ត្រូវសងប្រាក់សរុបចំនួន ១ ពាន់លានយ៉េន (១,២ ទៅ ១,៥ លានយ៉េន​ក្នុង​ម្នាក់) ប៉ុន្តែសំណើស្តារត្រូវបដិសេធ។ មូលហេតុ​ក៏​ព្រោះ​តែ​មិន​អាច​ធ្វើ​បាន។

រដ្ឋាភិបាល​ជប៉ុន​កំពុង​ខំប្រឹងប្រែងបញ្ចប់​ការ​បន្សាប​ជាតិពុល​លើ​ផ្ទៃដី​ប្រមាណ​ ១ ម៉ឺនហិកតានៅតំបន់ទីប្រជុំជន កន្លែង​ដែល​មានបរិក្ខារសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលអប់រំ ប៉ុស្តិ៍ប៉ូលីស ។ល។ នៅឆ្នាំ ២០២៤ ដើម្បីឲ្យ​​អ្នក​ស្រុក​អាច​ត្រឡប់​ទៅ​វិញ។

ទោះជាយ៉ាងណា ៧០ ទៅ ៨០% ជាតំបន់ព្រៃភ្នំ។ តំបន់នេះមិនទាន់បន្សាបជាតិពុលទេ ខណៈដែលតំបន់ត្រូវបានកំណត់មានត្រឹមតែ​ ១% ប៉ុណ្ណោះ។ តើធ្វើយ៉ាងណាអាចអនុញ្ញាតឲ្យ​ប្រជាជន​​ត្រឡប់ទៅវិញដោយភាគរយបន្សាប​​ត្រឹម​​​ប៉ុណ្ណឹង?

ប្រជាពលរដ្ឋមិនទុកចិត្តរបាយការណ៍របស់រដ្ឋាភិបាល និង TEPCO បានធ្វើការវាស់វែងវិទ្យុសកម្មដោយខ្លួនឯង។

ហេតុអ្វីមិនពន្លឿនដំណើរការបន្សាបជាតិពុល?

ត្រង់ចំណុចនេះមិនមែនដោយសារភាពខ្ជិលច្រអូសរបស់រដ្ឋាភិបាល និង TEPCO ទេ ប៉ុន្តែដោយសារការបន្សាបជាតិពុលក្រោមទ្រង់ទ្រាយធំបែបនេះមិនអាចទៅរួចឡើយ។។ ពិភពលោកដែលដំណើរការរោងចក្រថាមពល​នុយ​ក្លេអ៊ែរ​នាំ​មក​នូវ​គ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះផលវិបាកមិនអាចដោះស្រាយទាំងស្រុងឡើយ​។

ពេលថ្មីៗនេះឃ្លា “មិនមែននុយក្លេអ៊ែរ” ត្រូវបានគេលើកឡើងញឹកញាប់ ទន្ទឹម​នឹងនេះតម្លៃប្រេងឆៅ និងឧស្ម័នឡើង​​ថ្លៃ​​ដោយសារ​បញ្ហា​រុស្ស៊ី និង​អ៊ុយក្រែន។ ជាថ្មីម្តងទៀត បញ្ហាថាមពលនុយក្លេអ៊ែរត្រូវបានលើកឡើង។

នៅជ្រុងម្ខាងនៃពិភពលោកនេះ មនុស្សជាច្រើនស្រមៃចង់ត្រឡប់ទៅស្រុកកំណើត ប៉ុន្តែតើដល់ពេលណាទើបពួក​គេ​អាច​ត្រឡប់​ទៅ​វិញ?

ភូមិទាំងមូលត្រូវបំផ្លាញប្រហែលអាចធ្វើឲ្យ​អ្នកយល់ពីអារម្មណ៍រង់ចាំរយៈពេល ១១ ឆ្នាំវែងអន្លាយ និងនៅតែរង់ចាំ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: