បុគ្គលិកប្រុសជនជាតិជប៉ុនធ្វើលំហាត់ Ab Wheel រាល់ថ្ងៃដើម្បី​​ឱ្យរាង​ស្អាត​ដូច​តួអង្គ Inosuke Hashibira

បុគ្គលិកប្រុសជនជាតិជប៉ុនម្នាក់ធ្វើលំហាត់ Ab Wheel លំហាត់​ប្រាណ​ក្បាល​ពោះរាល់ថ្ងៃដើម្បីទទួលបានសាច់​ដុំ​រាងកាយអស់រយៈពេលមួយឆ្នាំ។ ការខិតខំប្រឹងប្រែងហ្វឹកហាត់រយៈពេលវែងក៏ព្រោះតែបុរសម្នាក់នេះចង់បានរាងកាយ​តឹង​ណែន​ដូច​តួអង្គ Anime សំណព្វរបស់ខ្លួនក្នុងរឿង Kimetsu no Yaiba តួអង្គ Inosuke Hashibira ។

នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ បុគ្គលិកការិយាល័យម្នាក់អាយុ ៣៣ ឆ្នាំ ដែលមានគណនី Twitter @InosukeWorkout បានបង្ហោះរូបថតរបស់ខ្លួននៅលើបណ្តាញសង្គម ដោយបញ្ជាក់ថាគាត់នឹងចាប់ផ្តើមធ្វើលំហាត់ប្រាណ Ab Wheel ដើម្បីទទួលបានរាងកាយតឹងណែនដូចតួអង្គ Inosuke Hashibira ។

Inosuke គឺជាតួអង្គឯកម្នាក់ក្នុងចំណោមតួអង្គរបស់ Manga/Anime Kimetsu no Yaiba ។ តួអង្គនេះតែងតែពាក់​របាំង​មុខជ្រូកព្រៃ ដូច្នេះហើយបុគ្គលិកប្រុសក៏បង្ហាញខ្លួនដូចតួអង្គដែលគាត់ចូលចិត្ត។ គាត់ចាប់ផ្តើមថតដំណើរការ​ហ្វឹក​ហាត់ ហើយបង្ហោះវីដេអូហាត់ Ab Wheel ប្រចាំថ្ងៃនៅលើ Twitter ។

បុរសរូបនេះបានចែករំលែកជាមួយទំព័រ IT Media ថាពីមុនគណនី @InosukeWorkout មានចំនួនអ្នកតាមដានតិចណាស់ ប៉ុន្តែបន្ទាប់ពីរាងកាយមានការផ្លាស់ប្តូរ និងព័ត៌មានធ្វើលំហាត់ប្រាណមានអ្នកមើលច្រើន ដូច្នេះចំនួនអ្នកតាមដានក៏កើនឡើងផងដែរ។

នៅពេលចូលរួមលំហាត់ប្រាណរហូតមកទល់ពេលនេះ គណនី @InosukeWorkout របស់គាត់មានចំនួនអ្នកតាម​ដាន ១៤៩.០០០ ។

ក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ IT Media គាត់បាននិយាយថាការសម្រេចប្រើប្រាស់ឧបករណ៍ហាត់ប្រាណ Ab Roller ងាយស្រួលក្នុងការនាំមកនូវប្រសិទ្ធភាពខ្ពស់។ ដូចដែលគាត់ចង់បាន លំហាត់ប្រាណ Ab Wheel សាមញ្ញបានជួយអោយគាត់ទទួលបានរាងកាយដែលខ្លួនចង់បាន ក្នុងពេលជាមួយគ្នានេះស្រកជាង ១៣ គីឡូក្រាម។

@InosukeWorkout ចាប់ផ្តើមគម្រោងហ្វឹកហាត់ក្នុងទម្ងន់ ៧០,១ គីឡូក្រាម ក្រោយរយៈពេល ៣៦៥ ថ្ងៃ ជាមួយនឹងលំហាត់ Ab Wheel ជិត ៣៦,០០០ លំហាត់ ឥឡូវនេះទម្ងន់របស់គាត់សល់ត្រឹម​ ៥៧ គីឡូក្រាមប៉ុណ្ណោះ។

គាត់គ្មានបំណងអបអរការហ្វឹកហាត់រយៈពេល ១ ឆ្នាំនោះទេ ប៉ុន្តែ​លទ្ធផល​ពិតជា​គួរ​អោយចាប់អារម្មណ៍ ចំនួន​អ្នក​តាមដាន​ក៏​ច្រើន​ដែរ។

@InosukeWorkout បាននិយាយថា ក្រៅពីធ្វើលំហាត់ប្រាណ របបអាហារក៏សំខាន់ផងដែរ។

@InosukeWorkout បាននិយាយថាអ្នកគាំទ្រតាមដានគណនី Twitter ជាកម្លាំងចិត្តធំបំផុត ដើម្បីឱ្យគាត់ប្រកាន់​ខ្ជាប់​ទម្លាប់​ហ្វឹក​ហាត់ប្រចាំថ្ងៃ។ ថ្វីត្បិតតែពេលនេះគាត់មានរូបរាងស្អាត ប៉ុន្តែគាត់នៅតែបន្តហ្វឹកហាត់អោយ​ផុត​​កំណត់​​ត្រា ៣៦៥ ថ្ងៃ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: