ជប៉ុនកាត់បន្ថយអាយុពេញវ័យ និង​បញ្ហា​កិច្ចសន្យា​សម្តែងរឿងមនុស្សធំរបស់បុគ្គលពី ១៨ ​ដល់ ​១៩ ​ឆ្នាំ

ចំពោះការកាត់បន្ថយអាយុពេញវ័យដោយសារការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី សូម្បីតែអ្នកដែលមានអាយុចន្លោះពី ១៨ ទៅ ១៩ ឆ្នាំបានចុះកិច្ចសន្យាសម្តែងក្នុងវីដេអូមនុស្សធំ (AV) ក៏ត្រូវចាត់ទុកដូចជា “មនុស្សពេញ​វ័យ” ។ នេះ​​ជា​​ខ្លឹម​សារ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ដែល​ត្រូវបាន​សម្រេច​ដោយ​គណៈរដ្ឋមន្ត្រី។

ចម្លើយ​នេះ គឺ​ឆ្លើយ​តប​នឹង​សំណួរ​របស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ធម្មនុញ្ញ Ayaka Shiomura និងជាសមាជិក​សភា​តំណាងរាស្រ្ត។

Shiomura បានកំណត់ថា “នេះជា​ចម្លើយ​ដែល​មិន​នឹក​ស្មាន​ដល់”។

ចម្លើយត្រូវបានប្រកាសនៅលើគេហទំព័ររបស់សភាតំណាងរាស្រ្តគឺថា “ការឆ្លើយតបដែលទាក់ទងនឹងសំណួរលើប្រធានបទបុគ្គលបង្ហាញខ្លួនក្នុងរឿងមនុស្ស​ធំ ត្រូវតែដោះស្រាយដោយសារការកាត់បន្ថយអាយុពេញវ័យ (ភ្ជាប់​មក​នៅ​ថ្ងៃ​ទី ១ ខែមីនា” ។

ជាក់ស្តែង៖

ជប៉ុនកំពុងរៀបចំកាត់បន្ថយអាយុពេញវ័យពី ២០ ចុះ ១៨ ឆ្នាំ ហើយចំណុចនេះក៏អនុវត្តចំពោះការចុះកិច្ចសន្យា​ថត​រឿង​មនុស្សធំផងដែរ។ រហូតមកដល់ពេលនេះ អ្នកចុះកិច្ចសន្យាអាយុ ១៨ ឬ ១៩ ឆ្នាំអាចនឹងត្រូវលុបចោលកិច្ចសន្យា​ដោយ​មូល​ហេតុ​ពួកគេជាអនីតិជន។

សមាជិកសភាមួយចំនួនបានប្រកាសអាសន្នចំពោះការផ្លាស់ប្តូរនេះ ដោយលើកឡើងថាអាច​កើនចំនួនយុវនារីចូលរួមវិស័យភាពយន្តមនុស្សធំ។ រដ្ឋាភិបាល​បាន​ឆ្លើយ​តបថា ការបង្ខិតបង្ខំ ឬការក្លែងបន្លំនៅតែជាមូលដ្ឋានច្បាប់​សម្រាប់​ការ​លុប​ចោលកិច្ចសន្យា។

ទោះជាយ៉ាងណា ករណីបែបនេះទំនងជាពិបាកបញ្ជាក់ណាស់។

ការផ្លាស់ប្តូរអាយុក្នុងគោលបំណងជួយជប៉ុនបង្រួបបង្រួមជាមួយបណ្តាប្រទេស OECD (អង្គការសហប្រតិ​បត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច) ផ្សេងទៀត។ ចំណុចនេះមានន័យថាបុគ្គលទាំងអស់ដែលមានអាយុពី ១៨ ឆ្នាំឡើងទៅអាច​ចូល​រួម​ចុះហត្ថលេខាលើកិច្ចសន្យា ចុះឈ្មោះអាពាហ៍ពិពាហ៍ ។ល។ ជា​មួយ​នឹង​ការ​យល់​ព្រម​ពីឪពុកម្តាយ។ ទោះ​ជា​យ៉ាង​ណា កម្រិតអាយុចំពោះសិទ្ធិទាក់ទងនឹង “បទល្មើស” ដូចជាជក់បារី និងផឹកស្រា នៅតែ ២០ ដដែល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: