រឿងអ្នកស្ម័គ្រចិត្តក្លាហានជួយសង្គ្រោះជីវិតសត្វជាច្រើនក្បាលត្រូវទុក​ចោល​ដោយសារឧបទ្ទវហេតុរោងចក្រ Fukushima

តើអ្នកដឹងទេថា សត្វឆ្កែ និងឆ្មាជាច្រើនក្បាលត្រូវគេទុកចោលនៅតំបន់ដែលម្ចាស់របស់ពួកវាត្រូវជម្លៀសចេញអំឡុងពេលកើតមានឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima? ទន្ទឹមនឹងនេះមានអ្នកស្ម័គ្រចិត្តជាច្រើន​រួម​គ្នា​ជួយ​សង្គ្រោះ​សត្វដែលជិតស្លាប់។ សត្វឆ្កែ និងឆ្មាដែលត្រូវ​បាន​ជួយ​សង្គ្រោះមានកន្លែងជាច្រើនទទួល​យក ក្នុង​នោះ​មាន​កន្លែង​ថែទាំសត្វចិញ្ចឹម “Sakura no Satoyamashina” ដែល JAPO បានលើកឡើងក្នុងអត្ថបទមុន​នោះ។

ឆ្កែ Mucchan ជា​ឆ្កែ​កាត់​ពណ៌​សស្រដៀងឆ្កែ Akita រស់នៅ​ក្នុង​ក្រុង Naraha, Fukushima ។ ប្រជាជននៅ Nahara ត្រូវជម្លៀសចេញទាំងអស់ពេលកើតមានឧប្បត្តិហេតុរោងចក្រ។ មុន​ពេល​ឧប្បត្តិហេតុកើតឡើង ក្នុងបរិវេណសួនច្បារផ្ទះប្រជាជន Mucchan ត្រូវបាន​ចិញ្ចឹម​ជាមួយ​នឹង​ឆ្កែ​ពីរ​ក្បាល​ផ្សេង​ទៀត។ Mucchan មានភាពស្ងប់ស្ងាត់ និង​រួស​រាយរាក់​ទាក់ ដូច្នេះម្ចាស់ប្រាកដជាស្រលាញ់ណាស់។ ទោះជាយ៉ាងណាពេលវេលាល្អមិនបានយូរ។

ម្ចាស់ទុកចោលសត្វចិញ្ចឹម​របស់ពួកគេក៏មានមូលហេតុ​ដែរ។ ពួកគេ​ត្រូវ​ជម្លៀស​ចេញក្រោម​ទ្រង់ទ្រាយ​ធំ​តាម​ឡានក្រុង​ដែល​បាន​ត្រៀម ហើយ​ត្រូវ​បង្ខំចិត្ត​ទុកចោលអីវ៉ាន់។ ទោះជាយ៉ាងណាសត្វចិញ្ចឹម​មិនអាចឡើងឡានបានទេ ដោយសារគេពន្យល់ថានេះជាការជម្លៀសបណ្តោះអាសន្ន កុំយកសត្វចិញ្ចឹម​តាម ប៉ុន្តែគ្មាននរណាម្នាក់នឹកស្មានថាស្នាក់នៅបណ្តោះអាសន្នអស់រយៈពេលជាង ៤ ឆ្នាំមកហើយ។

មនុស្សជាអ្នកចិញ្ចឹម​សត្វឆ្កែ និងឆ្មា ដូច្នេះវាមិនអាចរស់នៅដោយគ្មានម្ចាស់នោះទេ។ សំណាង​ល្អ អ្នក​ស្ម័គ្រ​ចិត្ត​បាន​មក​ជួយ​សង្គ្រោះ Mucchan និងឆ្កែ ឆ្មាដែលត្រូវគេទុកចោលផ្សេងទៀត។

អ្នក​ស្ម័គ្រ​ចិត្ត​​ចាប់​ផ្តើមសកម្មភាព​ផ្តល់​ចំណី​ភ្លាមៗបន្ទាប់​ពី​គ្រោះ​ថ្នាក់កើត​ឡើង។ សកម្មភាពនេះរួមមានទុកចំណី និងទឹកសម្រាប់សត្វចិញ្ចឹមដែលត្រូវទុក​ចោល។ ទោះបីជាភ័យខ្លាចរងប៉ះពាល់វិទ្យុសកម្ម ប៉ុន្តែអ្នកស្ម័គ្រចិត្តនៅតែទៅតាមផ្ទះ រកឃើញផ្ទះមានសត្វចិញ្ចឹម​ទុកចោលដើម្បីផ្តល់ចំណី និងទឹក។ ការងារនេះពិបាកខ្លាំងណាស់ ដោយ​ពឹង​ លើ​មនុស្ស​មាន​ចិត្តល្អមិនរំពឹងអ្វីមកវិញ ជីវិតសត្វជាច្រើនត្រូវបានសង្គ្រោះ។

ជា​ការ​ពិត​ណាស់ បញ្ហាមិនអាចដោះស្រាយបានដោយផ្អែកលើអាហារប៉ុណ្ណោះទេ។ Mucchan និងសត្វចិញ្ចឹមផ្សេងទៀត​ត្រូវប្រយុទ្ធដើម្បីរស់រានមានជីវិត ប្រយុទ្ធដើម្បីចំណី។ សត្វចិញ្ចឹម​ដែលមានកម្លាំងខ្លាំងជាងបង្កើតជាហ្វូង ទៅវាយ​ប្រហារ​សត្វទន់ខ្សោយឆក់យកចំណី។ ក្រៅពីនេះក៏​ពិបាក​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ដែរ ព្រោះ​ជម្រក​របស់​សត្វច្បាស់លាស់។ នោះជាមូលហេតុ​សត្វចិញ្ចឹម​មួយចំនួនមិនអាចឆ្លងផុតហើយស្លាប់។

ប៉ុន្មានសប្តាហ៍បន្ទាប់ពីឧបទ្ទវហេតុកើតឡើង មនុស្សជាច្រើនឃើញថាឳកាសត្រឡប់ទៅផ្ទះមិនច្រើនទេ ដូច្នេះអ្នកស្ម័គ្រចិត្តមិនត្រឹមតែផ្តល់ចំណី ថែមទាំងចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះផងដែរ។

នៅពេល​អ្នក​ស្ម័គ្រ​ចិត្ត​មក​ជួយ​សង្គ្រោះ Mucchan និងសត្វដទៃទៀត វារងរបួសធ្ងន់។ អ្នកស្ម័គ្រចិត្តម្នាក់បាននិយាយថា បើយឺតបន្តិចទៀត Mucchan ប្រហែលជាមិនរួចជីវិតទេ។

អង្គភាពដែលបានជួយសង្គ្រោះ Mucchan គឺ “ក្រុមសង្គ្រោះ Inu-neko minashi” ជាអង្គការក្រៅរដ្ឋាភិបាលនៅទីក្រុង Hiroshima បានចូលរួមសកម្មភាពជាច្រើនដើម្បីសត្វ។ បន្ទាប់ពីគ្រោះមហន្តរាយដ៏ធំនៅឆ្នាំ ២០១១ ពួកគេបានសាងសង់ជម្រកសត្វឆ្កែ និងឆ្មានៅ Tochigi ក្បែរ Fukushima ដោយជួយសង្គ្រោះជីវិតសត្វរាប់ពាន់ក្បាល។

រូបភាពរបស់ Mucchan ថតជាមួយបុគ្គលិកជួយសង្រ្គោះ។ អារម្មណ៍សប្បាយរីករាយពេលទទួលបានការជួយសង្គ្រោះបាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​រំភើប។ សូមអរគុណដល់អ្នកដែលក្លាហានសុខចិត្តត្រលប់ទៅវិញដើម្បីជីវិតសត្វទាំងនោះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: