សាររំលឹកពីទីក្រុង Hiroshima “បំពេញទំនួលខុសក្នុងនាមជាមនុស្ស ដើម្បីកុំឱ្យកើតមានសោកនាដកម្មដូច Hiroshima និង Nagasaki”
នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ ។
ក្រោមផ្ទៃមេឃពណ៌ខៀវនៃទីក្រុង Hiroshima យន្តហោះទម្លាក់គ្រាប់បែកអាមេរិកមកបានមកដល់ ហើយទម្លាក់គ្រាប់បែកបរមាណូមកលើទីក្រុងនេះ។ នេះក៏ជាអាវុធនុយក្លេអ៊ែរដំបូងគេលើពិភពលោកដែលដាក់ចូលការប្រយុទ្ធជាក់ស្តែង។
ទោះបីជាផ្ទុះក្នុងរយៈកម្ពស់ ៦០០ ម៉ែត្រ តែគ្រាប់បែកនុយក្លេអ៊ែរបញ្ចេញកំដៅយ៉ាងខ្លាំង មិនអាចប្រៀបនឹងគ្រាប់បែកធម្មតា ហើយអាចបំផ្លាញទីក្រុងទាំងមូល។ មិនត្រឹមតែប៉ុណ្ណឹងបញ្ហាខូចខាតធ្ងន់ដែលបណ្តាលមកពីវិទ្យុសកម្មបានឆក់យកជីវិតមនុស្ស ១៤ ម៉ឺននាក់។
មិនត្រឹមតែប៉ុណ្ណឹង ៣ ថ្ងៃក្រោយមកគឺនៅថ្ងៃទី ៩ ខែសីហា អាមេរិកបានបន្តទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ទៀតទៅលើ Nagasaki ។ ការខូចខាតនៅទីនេះគួរឱ្យភ័យខ្លាចណាស់ មនុស្សជាង ៧៣,០០០ នាក់បានស្លាប់។
ខុសពីសព្វាវុធធម្មតា អាវុធនុយក្លេអ៊ែរមិនវាយប្រហារលើមូលដ្ឋានទ័ពសត្រូវទេ ប៉ុន្តែដុតបំផ្លាញទីក្រុង ទីប្រជុំជន ដែលបណ្តាលឱ្យប្រជាជនធម្មតាស្លាប់បាត់បង់ជីវិតយ៉ាងច្រើន។ មិនត្រឹមតែមនុស្ស សូម្បីតែដីក៏រាំងស្ងួតដោយសារការបំពុលវិទ្យុសកម្ម។ វាមិនមែនជាសង្គ្រាមទៀតឡើយ ប៉ុន្តែជាការសម្លាប់រង្គាល។ កាលពី ៧០ ឆ្នាំមុន មនុស្សជាតិត្រូវតែយល់អំពីរឿងនេះ។
រហូតមកដល់ពេលនេះឆ្នាំ ២០២២ ការគំរាមកំហែងអាវុធនុយក្លេអ៊ែមិនត្រឹមតែមិនថមថយប៉ុណ្ណោះទេ ថែមទាំងរីករាលដាលជុំវិញពិភពលោកទៀតផង។ មានសន្ធិសញ្ញាស្តីពីការហាមឃាត់កំណើនអាវុធនុយក្លេអ៊ែរ ប៉ុន្តែសន្ធិសញ្ញានេះផ្តល់ផលប្រយោជន៍ដល់ប្រទេសមហាអំណាច ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនចង់ឱ្យប្រទេសផ្សេងទៀតកាន់កាប់អាវុធនេះ។ ដូច្នេះហើយ ការគំរាមកំហែងអាវុធនុយក្លេអ៊ែរនៅតែបន្ត។
យោងទៅតាមច្បាប់អន្តរជាតិ ការគំរាមកំហែង ប្រកាសប្រើប្រាស់អាវុធនុយក្លេអ៊ែរខុសច្បាប់ ប៉ុន្តែបើគ្រាន់តែពឹងផ្អែកលើច្បាប់ ឬទណ្ឌកម្មសេដ្ឋកិច្ច មិនអាចចាត់ទុកជាមធ្យោបាយចុងក្រោយក្នុងការទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរនោះទេ។
ដោយសារប្រទេសជប៉ុនមានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ដូច្នេះមិនមែនជាការបំផ្លើសទេដែលថាជប៉ុនត្រូវបានការពារដោយអាវុធនុយក្លេអ៊ែរ បើទោះបីជាមិនកាន់កាប់ដោយផ្ទាល់។
លទ្ធផលមនុស្សជាតិមិនអាចទ្រទ្រង់នឹងពិភពលោកបច្ចុប្បន្ននេះបាន ប្រសិនបើគ្មានមធ្យោបាយចុងក្រោយ គឺអាវុធនុយក្លេអ៊ែរ។
ក្នុងនោះជប៉ុនជាប្រទេសតែមួយគត់រហូតមកដល់ពេលនេះរងគ្រោះដោយអាវុធនុយក្លេអ៊ែរ។ អតីតអភិបាលក្រុង Hiroshima ទីក្រុងដែលរងការខូចខាតធ្ងន់ធ្ងរដោយសារគ្រាប់បែកបរមាណូ មានប្រសាសន៍ដូចខាងក្រោម៖
សូមប្រកាសថាមិនប្រើអាវុធនុយក្លេអ៊ែរ និងបំពេញទំនួលខុសត្រូវក្នុងនាមជាមនុស្សជាតិ។ នេះជាការទទួលខុសត្រូវរបស់ប្រទេសដែលកាន់កាប់អាវុធនុយក្លេអ៊ែរទាំងអស់ មិនត្រឹមតែរុស្ស៊ីឡើយ។
ជំហានដំបូងជប៉ុនជាមួយនឹងចិននាំមុខ ហើយប្រកាសមិនប្រើអាវុធនុយក្លេអ៊ែរ។
ត្រង់ចំណុចនេះ នាយករដ្ឋមន្ត្រី Kishida មានប្រសាសន៍ទៅកាន់ពិភពលោក។ មិនត្រូវបណ្តាលអោយមាន Hiroshima ឬ Nagasaki ទៀតទេ។
សង្គ្រាមជាអ្វីដែលមិនមាននរណាម្នាក់ចង់ ប៉ុន្តែជម្លោះរវាងប្រជាជាតិមិនងាយរលាយបាត់ឡើយ។ បើតាមគោលការណ៍ កម្ចាត់អាវុធដែលគ្រោះថ្នាក់ដល់ប្រជាជនធម្មតា និងបំពុលភពផែនដី។ ទោះបីជាមិនអាចលុបបំបាត់ សូមកុំប្រើ។
ហេតុអ្វីបានជាយើងត្រូវសម្របសម្រួលដល់ថ្នាក់នឹង ខណៈដែលសន្តិភាពជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន?
ជំងឺកូវីដ ១៩ រាតត្បាត បន្តមកទៀតគឺបញ្ហាអ៊ុយក្រែន។
បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសម័យកាលបែបនេះ។
Kengo Abe