មិនចាំបាច់អ្នករត់តុ Nissan ប្រើរថយន្តស្វ័យប្រវត្តិលើកមី Ramen ជូនភ្ញៀវ
Nissan បានរចនា និងផលិតរថយន្តខ្នាតតូចដំណើរការដោយស្វ័យប្រវត្តិ ដើម្បីលើកមី Ramen ពីចុងភៅទៅអោយភ្ញៀវក្នុងល្បឿនលឿនមិនកំពប់។
E-4ORCE Ramen Counter ប្រើប្រាស់បច្ចេកវិទ្យាដែលអនុញ្ញាតឱ្យរថយន្តដំណើរការប្រកបដោយស្ថេរភាព។ រថយន្តនេះត្រូវបានរចនាឡើងជាមួយនឹងថាសរាបស្មើនៅពីលើសម្រាប់ដាក់មី ម៉ូទ័រអេឡិចត្រិចបញ្ជាកង់ខាងមុខ និងខាងក្រោយដាច់ដោយឡែក។
ក្រុមហ៊ុនផលិតរថយន្តបានបង្ហាញវីដេអូណែនាំ Ramen e-4ORCE កំពុងដឹកជញ្ជូនមីក្នុងភោជនីយដ្ឋានមួយ។
អតិថិជនពេញចិត្តយ៉ាងខ្លាំងនៅពេលមើលឃើញមី Ramen ត្រូវបានបញ្ជូនដោយរថយន្តអគ្គិសនីស្វ័យប្រវត្តិ។
តើរថយន្តដំណើរការយ៉ាងដូចម្តេច?
រថយន្តខ្នាតតូចនេះហៅថា e-4ORCE ប្រើបច្ចេកវិទ្យាស្រដៀងនឹង Ariya ខ្នាតធំរបស់ Nissan ។ e-4ORCE ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាគ្រប់គ្រងកង់ទាំងអស់ជួយរក្សាលំនឹង។
ថ្វីត្បិតតែមិនច្បាស់តម្លៃរថយន្តខ្នាតតូចនេះប៉ុន្មាន ឬរថយន្តអាចនឹងដាក់លក់លើទីផ្សារដែរឬទេ ប៉ុន្តែរថយន្តនេះកំពុងត្រូវបានអ្នកប្រើបណ្តាញសង្គមស្វាគមន៍យ៉ាងខ្លាំង។
ដើម្បីឆ្លើយតបនឹងវីដេអូដែល Nissan បង្ហោះលើ YouTube មានមតិដូចខាងក្រោម៖
- E-4ORCE ពិតជាអស្ចារ្យណាស់។
- ជំរុញបច្ចេកវិទ្យានាពេលអនាគត។
Japo Cambodia