ការរើសអើងដែលជនបរទេសជួបប្រទះពេលរស់នៅប្រទេសជប៉ុន

ជនបរទេសមួយចំនួនដែលរស់នៅប្រទេសជប៉ុនមិនចូលចិត្តពាក្យ 外人 (Gaijin) ។ ថ្វីត្បិតតែ មនុស្ស​ជា​ច្រើន​ដឹង​ថា​​ពាក្យ​​នេះប្រើសំដៅលើជនបរទេស ហើយមិនមានន័ថាមើលងាយ ឬរើសអើងអ្វីឡើយ។ យ៉ាងណាមិញ ក្នុង​នាម​ជា​ជន​​បរទេស​ដែល​រស់​នៅ​ប្រទេសជប៉ុន ប្រាកដជា​មាន​ឧបសគ្គ​ច្រើន​។

សង្ខេបចម្លើយមតិយោបល់ដែលពួកគេ – ជនបរទេសមានអារម្មណ៍យ៉ាងណាពេលរស់នៅប្រទេសជប៉ុន។ ជាការពិតណាស់ ខាង​ក្រោម​នេះ​ជា​គំនិត​ផ្ទាល់ខ្លួន ហើយប្រហែលជាមិនត្រូវទាំងអស់នោះទេ។

ប្រើឈ្មោះបរទេស មិនអាចកក់តុនៅភោជនីយដ្ឋានបាន

លោក A មកពីកាណាដាជាមនុស្សម្នាក់ចូលចិត្តមុខម្ហូប ត្រូវពឹងជនជាតិ​ជប៉ុន​ម្នាក់​ឲ្យ​កក់​តុ​ជំនួសនៅភោជនីយដ្ឋានស៊ូស៊ី។ ពេលដែលត្រូវគេសួរថា “បាន ប៉ុន្តែហេតុ​អ្វីអ្នកមិនធ្វើដោយខ្លួនឯង?” គាត់ឆ្លើយថា “ពេលខ្លះខ្ញុំមិនអាច​កក់​តុ​ដោយ​ប្រើ​ឈ្មោះបរទេស”។

“ដំបូងពួកគេឆ្លើយយ៉ាងស្រួល​ចំពោះចំនួន​ភ្ញៀវ​ និង​ពេល​វេលា ប៉ុន្តែដល់ពេលសួរឈ្មោះ និង​លេខ​ទូរស័ព្ទ ស្រាប់តែ​ភាគី​ម្ខាង​ទៀត​ឆ្លើយ​ថាភោជនីយដ្ឋានពេញ។ ខ្ញុំជួបរឿងអញ្ចឹងប៉ុន្មានដង ប៉ុន្តែកក់ដាក់ឈ្មោះជប៉ុនបែរជាបាន” ។

ជាការពិតណាស់ មិនមែនភោជនីយដ្ឋានទាំងអស់នៅប្រទេសជប៉ុនសុទ្ធតែបែបនេះទេ ហើយលោក A ក៏មិនព្រោះ​តែ​រឿង​នេះ​ប្រកាន់​នឹង​ជប៉ុន​ដែរ។

ទាក់ទង​នឹង​បញ្ហា​ឈ្មោះ ពេល​ចុះឈ្មោះ​ចូល​ជា​សមាជិក​តាមអុីនធឺណេត ក្នុងករណីខ្លះជនបរទេសមិន​អាច​បញ្ចូល​ឈ្មោះរបស់ខ្លួនបាន។

“មិនអាចបញ្ចូលឈ្មោះជាភាសាអង់គ្លេសបាន នៅពេលដែលត្រៀមបញ្ចូលឈ្មោះដោយ Katakana ទើបឃើញថា អាច​បញ្ចូល​​បាន​ត្រឹម ៦ តួអក្សរប៉ុណ្ណោះ” ។

ត្រូវប៉ូលិសសួរនាំញឹកញាប់

តាម​ពិត​ទៅ​មាន​ជន​បរទេស​ជា​ច្រើន​ជួប​ករណី​នេះ គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ស្រាប់តែត្រូវ​ប៉ូលិស​សួរនាំ។

លោក B មកពីសហរដ្ឋអាមេរិកបាននិយាយថា “ខ្ញុំមិនដើរលេងយប់ជ្រៅ ហើយក៏មិនមានសកម្មភាពគួរឲ្យ​សង្ស័យដែរ។ គ្រាន់តែដើរពីផ្ទះទៅ​ស្ថានីយ៍ក៏ត្រូវ​ប៉ូលិស​ហៅ​មក​ពិនិត្យរបស់របរក្នុងកាបូប។ ជនបរទេសនៅជុំវិញខ្ញុំក៏មានបញ្ហា​ដូច​គ្នា”។

សកម្មភាពនេះត្រូវចាត់ទុកថា Racial profiling មានន័យថាសង្ស័យ កំណត់គោលដៅ រើសអើងបុគ្គលណាម្នាក់ដោយ​ផ្អែក​លើ​ពូជសាសន៍ ពណ៌​សម្បុរ សញ្ជាតិ ភាសា សាសនា។ល។ 

ទទួលបានការសរសើរ “អ្នកជាជនបរទេសល្អ”

លោក C មកពីសហរដ្ឋអាមេរិកមានអារម្មណ៍ស្រឡាំងកាំងពេលជនជាតិជប៉ុនម្នាក់និយាយថា “អ្នកជាជនបរទេស ប៉ុន្តែអ្នកមានអាកប្បកិរិយាគួរសម”។ ហេតុ​អ្វី? ដោយ​សារ​បន្ទាប់មកបុគ្គល​នោះ​បាន​បន្ថែម​ប្រយោគ “ខុស​ពី… (ជន​ជាតិ/ជាតិ​​សាសន៍​​មួយ​ចំនួន)”។

គាត់​បាន​និយាយ​ថា “បើ​ទោះ​ជាសរសើរ ប៉ុន្តែទៅនិយាយ​មិន​ល្អ​ពី​ប្រទេស​ផ្សេងក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ។ ខ្ញុំមាន​អារម្មណ៍​​ថា​ត្រូវ​គេ​ប្រើ​យកទៅនិយាយអាក្រក់ពលរដ្ឋផ្សេងទៀត” ។

ជួនកាលសកម្មភាពខ្លះរបស់ជនជាតិជប៉ុនមិនមានចេតនារើសអើងនោះទេ ប៉ុន្តែជាទម្រង់ “ការរើសអើងដោយមិនដឹងខ្លួន” មនុស្សមួយចំនួនមិន​មែន​ព្រោះ​តែ​ស្អប់​ទេ តែខ្លាចក្រែង អ្នកខ្លះពិតជាមានការរើសអើង ខ្លះទៀត​ថែម​​ទាំង​​ចូល​ចិត្ត​ជជែក​ជាមួយ​ជន​បរទេស។ មិនថានៅទីណាតែងតែជួបមនុស្សបែបនេះ ធ្វើយ៉ាងណាឲ្យ​ខ្លួនសប្បាយ​​ចិត្ត​​តាម​ដែល​អាច​ធ្វើបាន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: