ហេតុអ្វីបានជាវត្តមានជនសង្គមងងឹត Yakuza សំខាន់សម្រាប់សង្គមជប៉ុនពីមុន
ជនជាតិជប៉ុននិយាយស្តីស្រពិចស្រពិល ហើយច្រើនតែត្រូវគេនិយាយថាមិនដឹងគិតអ្វីក្នុងចិត្ត។
ហេតុអ្វីបានជាភាសាជប៉ុនស្រពិចស្រពិល ព្រោះនៅក្នុងវប្បធម៌ជប៉ុនក៏មានភាពមិនច្បាស់លាស់ជាច្រើនផងដែរ។
ឧទាហរណ៍ភាពមិនច្បាស់លាស់នេះអាចត្រូវបានវិភាគតាមរយៈវត្តមានរបស់ Yakuza ។
ក្នុងភាសាជប៉ុនមានឃ្លាមួយ 必要悪 (Hitsuyou-aku) ប្រែថា “អំពើអាក្រក់ចាំបាច់” ។
យើងធ្លាប់តែស្តាប់រឿងដែលបង្ហាញពីយុត្តិធម៌ កម្ចាត់អំពើអាក្រក់ ដូច្នេះហេតុអ្វីបានជា “អំពើអាក្រក់” សំខាន់? ចំពោះប្រជាជនដែលស្វែងរកភាពមិនច្បាស់លាស់ដូចជាប្រទេសជប៉ុន គ្មានអ្វីអាចកំណត់ថា “ដាច់ខាត” នោះទេ។
ហើយក៏ជាប្រធានបទដែលតែងតែឃើញក្នុងកម្មវិធីទូរទស្សន៍កាលពីមុនផងដែរ។ ក្នុងចំណោមនោះមានដូចជា Nezumi Kozō ។ តួអង្គសំខាន់ក្នុងរឿងនេះជាចោរម្នាក់។
ទោះជាយ៉ាងណា ចោរម្នាក់នេះលួចតែអ្នកមាន និងមនុស្សអាក្រក់ប៉ុណ្ណោះ ហើយយកប្រាក់ទៅឲ្យអ្នកក្រ។
ចោរជាអំពើអាក្រក់ មិនអាចចាត់ទុកការលួចជាអំពើសុចរិតឡើយ។
ប៉ុន្តែចោរបែរជាមានមនុស្សជាច្រើនគោរពស្រលាញ់ ហើយតាំងពីពេលនោះ “អំពើអាក្រក់ចាំបាច់” ត្រូវបានបង្កើតឡើង។
កម្មវិធីមួយផ្សេងទៀតមានឈ្មោះថា Shigoto-nin ya Shikake-nin និយាយអំពីក្រុមឃាតករ។
ក្រុមឃាតករទទួលតួនាទីសម្លាប់មនុស្សអាក្រក់ ជាឧក្រិដ្ឋជនលាក់កំបាំងដែលប៉ូលីសមិនអាចប៉ះពាល់។
សម្លាប់មនុស្ស ទោះសម្លាប់អ្នកទោសក៏មិនអាចចាត់ទុកជាអំពើល្អដែរ។ ទោះជាយ៉ាងនេះក្តី សង្គមនៅតែត្រូវការមនុស្សបែបនេះ ទើបគេហៅថា “អំពើអាក្រក់ចាំបាច់” ។
តាំងពីដើមរហូតមកដល់ពេលនេះគ្រាន់តែជារឿងផ្សាយលើកញ្ចក់ទូរទស្សន៍មែនទេ? ស្រដៀងគ្នាដែរ គឺថាវត្តមានរបស់ Yakuza ។
នៅសម័យនេះ Yakuza គឺជាក្រុមគ្រោះថ្នាក់ ប្រព្រឹត្តអំពើអាក្រក់ដូចជាជួញដូរគ្រឿងញៀន ប៉ុន្តែប្រភពដើមវត្តមានរបស់ Yakuza ចេញមកពីគំនិត “អំពើអាក្រក់ចាំបាច់” ។ តួនាទីរបស់ពួកគេគឺដោះស្រាយបញ្ហាដែលច្បាប់ និងប៉ូលិសមិនអាចដោះស្រាយបាន។ ប៉ុន្តែដោយសាររបៀបធ្វើរបស់ Yakuza មិនស្របច្បាប់ ដូច្នេះមិនអាចហៅថា “យុត្តិធម៌” ឡើយ។
កាលខ្ញុំនៅក្មេង ពេលក្មេងៗស្រែកឡូឡានឹងត្រូវ Yakuza ក្នុងភូមិស្តីបន្ទោស ពិតជាគួរឲ្យខ្លាចណាស់។ ប៉ុន្តែតាមរយៈរឿងនេះក្មេងៗដឹងថា បើឡូឡានឹងត្រូវស្តីបន្ទោស។
យូរទៅ Yakuza ចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ ហើយបានងាកចេញពីយុត្តិធម៌។ នៅទីបំផុតប៉ូលិសត្រូវចាត់វិធានការបំផ្លាញក្រុមYakuza ។
ប្រសិនបើវត្តមានរបស់ពួកគេបង្កបញ្ហាដល់មនុស្សជាច្រើន នោះវាលែងជា “អំពើអាក្រក់ចាំបាច់” ទៀតហើយ។
យ៉ាងណាមិញ ទោះ Yakuza កំពុងត្រូវប៉ូលិសបង្ក្រាប ចំណុចនេះមិនមែនមានន័យថា “អំពើអាក្រក់” នឹងឈប់នោះទេ។ នៅតែមានសកម្មភាពរបស់ Mafia បរទេស និងឧក្រិដ្ឋជនវ័យក្មេង។
យើងមិនរំពឹងលើ “អំពើអាក្រក់” ទេ ប៉ុន្តែបើក្រឡេកមើលលើស្ថានភាពបច្ចុប្បន្ន ហើយពេលដែលមិនអាចរកបានយុត្តិធម៌ យើងប្រាកដជាដឹងថា “អំពើអាក្រក់ចាំបាច់” សំខាន់។
Kengo Abe