Docomo បង្កើតវីដេអូរំលឹកអនុស្សាវរីយ៍ទូរសព្ទសេ៊រីចាស់
ដំណាក់កាលដំបូងនៃគម្រោងបិទបណ្តាញ 3G នៅប្រទេសជប៉ុននឹងចាប់ផ្តើមក្នុងខែនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទបានចំណាយពេលដើម្បីរំលឹកដល់ការផ្លាស់ប្តូរវប្បធម៌ទំនាក់ទំនងរបស់ជប៉ុន។
នៅចុងខែនេះ Au នឹងក្លាយជាក្រុមហ៊ុនទូរស័ព្ទចល័តមួយក្នុងចំណោមក្រុមហ៊ុនទាំងបីដែលឈប់ផ្តល់សេវា 3G ។ ទន្ទឹមនឹងនេះអ្នកប្រើប្រាស់ក្រុមហ៊ុនប្រកួតប្រជែងដូចជា SoftBank និង Docomo នឹងបន្តប្រើបណ្តាញ 3G យូរជាងនេះ (រហូតដល់ឆ្នាំ ២០២៤ សម្រាប់ SoftBank និង ២០២៦ សម្រាប់ Docomo)។
ព្រោះខែមីនាក៏ជាខែបញ្ចប់ការសិក្សានៅជប៉ុន ដូច្នេះ Docomo គិតថានេះជាពេលវេលាល្អបង្ហោះវីដេអូបញ្ចប់ការសិក្សាសម្រាប់អ្នកដែលនៅប្រើបណ្តាញ 3G ឬទូរស័ព្ទរបស់ពួកគេ។
វីដេអូចាប់ផ្តើមជាមួយនឹងទិដ្ឋភាពសាលារៀន វាំងននបើកបង្ហាញណែនាំវត្តមានទូរសព្ទចំនួន ៤០០ គ្រឿង ក្នុងនោះភាគច្រើនជាទូរសព្ទបត់ តម្រង់ជួរលើឆាក។ ទិដ្ឋភាពដ៏ឧឡារិក និងរំភើប ដូចជាក្រុមចម្រៀងសិស្សបញ្ចប់ការសិក្សា និយាយលាសាលាដោយក្តីសោកសៅ។
ទូរស័ព្ទមួយគ្រឿងស្រាប់តែដំណើរការ និងបញ្ចេញសំឡេងរោទ៍ ដោយបង្ហាញរូបភាពរបស់អ្នកដែលធ្លាប់ប្រើវា។ ភ្លេង និងរូបភាពរំលឹកដល់សម័យកាល 3G បន្តចាក់បញ្ចាំង រំលឹកដល់ឆ្នាំ ២០០២ ដែលជាលើកទីមួយ Docomo បើកដំណើរការបណ្តាញ 3G ដំបូងលើពិភពលោកក្រោមឈ្មោះម៉ាក FOMA ។
ទូរសព្ទទាំងនេះធ្លាប់ជាក្តីស្រមៃរបស់សិស្សានុសិស្សជាច្រើន។
តើអ្នកធ្លាប់គ្រវីទូរសព្ទដើម្បីចាប់សញ្ញា ឬធ្លាប់មើលឃើញ list Re: (របៀបឆ្លើយតបសារ) ព្រោះសម័យនោះគ្មានកម្មវិធីសម្រាប់ជជែកកំសាន្តទេ។
ឬចុះឈ្មោះកញ្ចប់ផ្ញើសារប្រចាំថ្ងៃ ព្រោះសម័យនោះទូរស័ព្ទមិនអាចបើកអុីនធឺណេតបានទេ។
តាមរយៈវីដេអូដែលរំលេចអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង មនុស្សជាច្រើនមានឱកាសរំលឹកអនុស្សាវរីយ៍របស់ពួកគេជាមួយនឹងទូរសព្ទចាស់។
សព្វថ្ងៃនេះមនុស្សជាច្រើនចាត់ទុកការវិវត្តន៍នៃបច្ចេកវិទ្យាជារឿងធម្មតា ព្រោះគ្រប់គ្នាឆ្ពោះទៅរកភាពងាយស្រួល ប៉ុន្តែកុំភ្លេចថា គោលបំណងរបស់ទូរស័ព្ទគឺភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ដើម្បីបង្កើត និងរក្សាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមួយគ្នា។
តើអ្នកធ្លាប់ប្រើប្រភេទទូរស័ព្ទចាស់ទាំងនេះដែរទេ?
Sacchan