លេងបន្លាចវារចេញពីអេក្រង់ទូរទស្សន៍ទៀតហើយ ខ្មោចស្រី Sadako ប្តូរអាជីពធ្វើ Youtuber
Sadako មើលទៅដូចជាធុញនឹងការហៅទូរស័ព្ទព្រមាន ឬវារចេញពីអេក្រង់ទូរទស្សន៍ហើយ។ ព្រលឹងខ្មោចស្រីសងសឹកទើបតែរកឃើញអាជីពថ្មី។
ឆានែល Youtube របស់ Sadako មានឈ្មោះថា 貞子の井戸暮らし (ជីវិតរបស់ Sadako ក្នុងអណ្តូង) ដែលបើកនៅថ្ងៃទី ៥ ខែមីនាឆ្នាំនេះ។ នេះមិនមែនជាគណនីរបស់អ្នកគាំទ្រទេ តែជាគណនីផ្លូវការ។
នេះជាវីដេអូដំបូងរបស់ Sadako ។
https://youtu.be/n71dQCpog70
ក្នុងវីដេអូ Sadako ណែនាំបន្ទប់ បង្ហាញទូរទស្សន៍ CRT និងអណ្តូងដ៏ល្បី។
ព្រោះតែជាវីដេអូលើកដំបូង ហេតុនេះដូចវីដេអូរបស់ Youtubers ថ្មីដទៃទៀត វាមើលទៅសាមញ្ញជាមួយនឹង Sound Effect ជាច្រើន។ Sadako ហាក់ដូចជាមិនទាន់ទម្លាប់នឹងអាជីពថ្មីរបស់ខ្លួនទេ ប៉ុន្តែសង្ឃឹមថាកាន់តែធ្វើ ស្នាដៃខ្មោចស្រីនឹងកាន់តែល្អ។
https://youtu.be/X2h466kiMG8
ក្នុងវីដេអូនេះ Sadako ឆ្លើយតប ១០០ សំណួរពីអ្នកគាំទ្រ។ តាមពិតទៅ Sadako មិនត្រឹមតែជាខ្មោចគួរឱ្យខ្លាចប៉ុណ្ណោះទេ ថែមទាំងមានជីវិតសម្បូរបែបផងដែរ។ សៀវភៅដែល Sadako ចូលចិត្តគឺ Ringu ភាពយន្តដែលចូលចិត្តគឺ Ghostbusters និង Manga ដែលនាងចូលចិត្តគឺ Jujutsu Kaisen ។ Sadako ក៏បានចែករំលែកថានាងចំណាយពេលច្រើនសិតសក់។
Sadako ក៏បង្ហោះវីដេអូរំលឹកអនុស្សាវរីយ៍ដែលនាងចូលចិត្ត ដូចជាវីដេអូដែលនាងចូលទីលានប្រកួតកីឡាបេស្បលលើកដំបូង។
ក្នុងនាមជា Youtuber ខ្មោចស្រី Sadako គ្រោងនឹងលេងហ្គេម ភ្លក់មុខម្ហូបខុសៗគ្នា និងច្រៀងចម្រៀងផងដែរ។ ប្រសិនបើមាន Subscriber គ្រប់គ្រាន់ ខ្មោចស្រីសង្ឃឹមថាអាច collab ជាមួយ Hikakin ជា Youtuber ដែលល្បីបំផុតនៅជប៉ុនសព្វថ្ងៃ។
ថ្វីត្បិតតែជាខ្មោច ប៉ុន្តែប្រធានបទក្នុងវីដេអូរបស់ Sadako មិនគួរឱ្យខ្លាចនោះទេ សូម្បីតែតន្ត្រីដែលប្រើក៏មានភាពសប្បាយរីករាយដែរ។
Sacchan