ហេតុអ្វីបានជាជនជាតិជប៉ុនធ្វើអត្តឃាត? តើអ្វីទៅធ្វើឱ្យពួកគិតខ្លីបែបនេះ?
ជប៉ុនជាប្រទេសដែលមានការរួមបញ្ចូលគ្នារវាងវប្បធម៌ពិសេសៗជាច្រើន ដែលមួយផ្នែកធ្វើឱ្យជនបរទេសមិនយល់ ហើយនេះក៏ជាមូលហេតុដែលប្រទេសជប៉ុនមិនបាត់បង់ភាពទាក់ទាញរបស់ខ្លួន។
ក្នុងចំណោមនោះគឺវប្បធម៌ធ្វើអត្តឃាត។
ហេតុអ្វីមនុស្សម្នាក់ចង់ធ្វើអត្តឃាត? តើអ្វីទៅធ្វើឱ្យពួកគេគិតអវិជ្ជមានបែបនេះ? យើងនឹងស្វែងយល់ក្នុងអត្តបទថ្ងៃនេះ។
ជាដំបូងឧទាហរណ៍នៅសម័យបុរាណ
នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៥៨២ មានព្រឹត្តិការណ៍មួយហៅថា Honnou-ji no hen (本能寺の変) ។
ក្នុងព្រឹត្តិការណ៍នេះ អ្នកក្រោមបង្គាប់របស់គាត់ស្ទើរតែបង្រួបបង្រួមជប៉ុន Oda Nobugana បានបះបោរ ហើយបង្ខំឱ្យមេទ័ពស្លាប់។
នៅពេលនោះ Nobunaga ធ្លាក់ក្នុងផ្លូវទាល់ ក្បែរខ្លួនសល់តែទាហានពីរបីនាក់ប៉ុណ្ណោះ។ ប៉ុន្តែកាន់តែឈឺចាប់ជាងនេះ ត្រូវអ្នកក្រោមបង្គាប់ដែលធ្លាប់ជឿទុកចិត្តក្បត់។ លោកនិយាយដោយភ្ញាក់ផ្អើលថា៖
是非に及ばず
ប្រយោគនេះមានន័យស្រដៀងនឹង 仕方がない (មិនដឹងធ្វើម៉េចទេ ជាទូទៅប្រើក្នុងស្ថានភាពអស់សង្ឃឹម មិនអាចធ្វើអ្វីបាន ហើយបណ្តោយតាមនឹង) ។
បន្ទាប់មក Nobunaga តាំងចិត្តដុតភ្លើងមុខប្រាសាទ Honnou រួចធ្វើអត្តឃាត។
ហេតុអ្វីពេលនោះមិនខំប្រឹងដល់នាទីចុងក្រោយ ស្វែងរកផ្លូវចេញ?
ទំនៀមទម្លាប់វះពោះធ្វើអត្តឃាតរបស់សាមូរ៉ៃហៅថា Seppuku ។ ប្រើដាវវះពោះខ្លួនឯង ស្តាប់ទៅដូចជាការដាក់ទណ្ឌកម្មឃោរឃៅ វាមិនមែនជាការផ្តន្ទាទោសទេ ប៉ុន្តែជាសិទ្ធិដូចដែលសាមូរ៉ៃគិត។
នៅជប៉ុនមានប្រយោគនិយាយថា “គិតប្រើពោះ មិនមែនប្រើក្បាលទេ” ជាក់ស្តែងប្រយោគនេះ៖
腹を割って話す (Hara o watte hanasu) តាមន័យចំគឺថាវះពោះមកនិយាយ អត្ថន័យដើមគឺនិយាយត្រង់ មិនលាក់បាំង។
ត្រង់ចំណុចនេះអាចបកស្រាយទង្វើវះពោះធ្វើអត្តឃាត គឺជាវិធីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន ដូច្នេះពួកសាមូរ៉ៃចាត់ទុកនេះជាសិទ្ធិ។
អ្នកដែលមិនសក្តិសម គឺជាសាមូរ៉ៃដែលគ្មានសិទ្ធិ Seppuku ។
ឧទាហរណ៍នៅចុងសម័យ Edo នាំមុខ Shinsengumi គឺ Kondou Isamu សាមូរ៉ៃមកពីវណ្ណៈកសិករ ដែលជាអ្នកបន្តសន្តិភាពសម័យនោះ លទ្ធផលត្រូវរដ្ឋាភិបាល Meiji ចាប់ខ្លួន និងប្រហារជីវិតដោយកាត់ក្បាល។ ដោយសារត្រូវវាយតម្លៃថាធ្វើរឿងល្ងង់ខ្លៅ ទោះជាសាមូរ៉ៃក៏មិនអាច Seppuku ។
នៅសម័យក្រោយ គំនិតធ្វើអត្តឃាតនេះនៅតែបន្ត។ ក្នុងជួរកងទ័ព ទាហានត្រូវបានគេបង្រៀនថា បើត្រូវចាប់ខ្លួន ចូរធ្វើអត្តឃាត។ មនុស្សជាច្រើនធ្វើអត្តឃាតដោយគ្រាប់បែក កាំបិត និងថ្នាំពុល។ ហេតុអ្វីបានជាមិនមានគំនិតចង់រស់ទោះក្លាយជាអ្នកទោស?
អង្គភាពវាយប្រហារពិសេសដែលជាអ្នកលះបង់ សម្រុកចូលនាវាចម្បាំងរបស់សត្រូវក៏ផ្តើមចេញពីគំនិតនេះដែរ។ បើមិនចង់ស្លាប់ ចូរចុះចាញ់អាមេរិក។ ព្រោះតែកំពុងនៅលើយន្តហោះ អ្នកបើកយន្តហោះអាចចុះចតនៅកន្លែងណាមួយ បន្ទាប់មកបន្តនៅរស់។ ប៉ុន្តែពួកគេជ្រើសរើសស្លាប់ដើម្បីការពារគ្រួសារ ការពារមាតុភូមិជាទីស្រឡាញ់របស់ខ្លួន។ ខ្ញុំគិតថាគំនិតនោះយកឈ្នះលើភាពភ័យខ្លាចស្លាប់ ដូច្នេះហើយពួកគេសម្រុកទៅរកសេចក្តីស្លាប់ដោយមិនស្ទាក់ស្ទើរ។
រត់ចេញមានន័យថានាំយកភាពភ័យខ្លាច ហើយទោះជាយ៉ាងនេះក្ដី មនុស្សជាច្រើនមិនអាចគេចខ្លួនបានឡើយ។
ត្រង់ចំណុចនេះ យើងអាចដឹងពីទស្សនៈរបស់ជនជាតិរវាងជីវិត និងស្លាប់។ ជីវិតមិនមែនជាគោលដៅរបស់ពួកគេ ស្លាប់ដោយរបៀបណាទើបសំខាន់។
សេចក្តីស្លាប់របស់មនុស្សម្នាក់ត្រូវតែត្រឹមត្រូវ និងស្រស់ស្អាត។ សុំលើកលែង ឬរត់គេច គឺជាការបង្ហាញពីភាពមិនបរិសុទ្ធ។ ពេលត្រូវស្លាប់គួរតែស្លាប់ ស្លាប់ខណៈដែលនៅជាខ្លួនឯង។
នេះជាអារម្មណ៍ដែលជនជាតិជប៉ុនជាច្រើនមាន។
ដូចជាតំណាងផ្កាសាគូរ៉ាដែលមនុស្សជាច្រើនចូលចិត្ត។
ប្រសិនបើផ្កាផ្សេងទៀតក្រៀមស្វិត ប្តូរពណ៌ ក៏វានៅតែព្យាយាមតោងជាប់ជីវិត ចំណែកផ្កាសាគូរ៉ាធ្លាក់ចុះ ហើយរលាយតាមខ្សល់ខណៈដែលស្រស់ស្អាតបំផុត។ ដោយសារផ្ការីក និងស្រពោនស្របនឹងគំនិតជីវិត និងសេចក្តីស្លាប់របស់ប្រជាជនជប៉ុន ពេលក្រឡេកមើលផ្កាទោះដឹងថាវាស្អាត ប៉ុន្តែមនុស្សជាច្រើនក៏មានអារម្មណ៍សោកសៅផងដែរ។
គ្រាចុងក្រោយក្នុងជីវិតគួរតែចែងចាំង ធ្វើឱ្យកូនចៅមានមោទនភាពចំពោះមនុស្សដែលទៅមុន។ ដូច្នេះហើយរត់គេចខ្លួន ឬព្យាយាមរស់មិនមែនជាជម្រើសល្អបំផុតនោះទេ។
និយាយបែបនេះមិនមានន័យថាបោះបង់ជីវិតទេ គ្រាន់តែថាបើនៅរស់ ស្លាប់យ៉ាងណាឱ្យមានន័យល្អជាង។
ប្រហែលជាវប្បធម៌ធ្វើអត្តឃាតរបស់ជនជាតិជប៉ុនមកពីអារម្មណ៍នេះ ទោះជាយ៉ាងណាអត្ថន័យនៃការធ្វើអត្តឃាត សព្វថ្ងៃមានភាពខុសគ្នា។
មនុស្សចាស់នឹងសប្បាយចិត្តបើកូនចៅរបស់ពួកគេមានមោទនភាពថា “លោកតារបស់ខ្ញុំទទួលមរណភាពឡូយណាស់” ។
ថ្វីត្បិតតែទស្សនស្លាប់រស់មានលក្ខណៈប្លែកពីគេ ប៉ុន្តែតាមគំនិតខ្ញុំគឺល្ងង់ខ្លៅ។
Kengo Abe