ភ្ញាក់ផ្អើលនឹងប្អូនស្រីជនជាតិជប៉ុនគណនារក Hiragana ដែលពិបាកសរសេរជាងគេ
ប្រហែលជាអ្នករៀនភាសាជប៉ុនដឹងថាភាសាជប៉ុនជាការបញ្ចូលគ្នារវាងប្រព័ន្ធអក្សរចំនួនបីគឺ Kanji, Katakana និង Hiragana ។ ក្នុងនោះ Hiragana ជាការចាប់ផ្តើមសម្រាប់អ្នករៀនភាសាជប៉ុន រួមទាំងកុមារជប៉ុនផងដែរ។ ថ្វីត្បិត Hiragana ជាដំណាក់កាលដំបូងដែលអ្នកត្រូវឆ្លងកាត់ ប៉ុន្តែមិនមែនមានន័យថាវាងាយស្រួលនោះទេ។
ក្នុងការប្រកួតស្រាវជ្រាវនព្វន្ដសាស្ដ្រដោយសេរីដែលប្រព្រឹត្តិទៅកាលពីខែធ្នូឆ្នាំមុន គម្រោងគណនាកម្រិតពិបាកពេលសរសេរ Hiragana បានទទួលជ័យជំនះ។
ទេពកោសល្យគឺជាពេលដែលអ្នកប្រើគណិតវិទ្យាដោះស្រាយសំណួរភាសាជាតិ …
កាន់តែភ្ញាក់ផ្អើលជាងនេះបើអ្នកដឹងថាម្ចាស់គម្រោងខាងលើជាក្មេងស្រីអាយុ ៧ ឆ្នាំ ឈ្មោះ Rika Yoshida មកពីសាលាបឋមសិក្សានៅ Tochigi មានទំនាក់ទំនងនឹងសាកលវិទ្យាល័យ Utsunomiya ។ ប្អូនស្រីនាំមុខបេក្ខជន ១៧,៤២៩ នាក់ផ្សេងទៀត ព្រោះចូលរួមប្រធានបទពិសេស។
Rika វាស់កម្រិតពិបាកក្នុងការសរសេរអក្សរ Hiragana ដោយកំណត់តម្លៃផ្នែកនីមួយៗនៃអក្សរ បន្ទាប់មកស្វែងរកផលបូក។ តួអក្សរ Hiragana នីមួយៗត្រូវបានរាប់មួយពិន្ទុ ថែម ១ ពិន្ទុទៀតបើមានចំណុចប្រសព្វ (折れ) ថែម ២ ពិន្ទុបើមានរាងកោង (曲がり) និង ៣ ពិន្ទុបើមានខ្សែកោងបិទ (結び) ។
ឧទាហរណ៍អក្សរ a「あ」មាន ៣ បន្ទាត់ (៣ ពិន្ទុ) បូកថែម ២ ពិន្ទុមានខ្សែកោង ហើយបូក ៣ ពិន្ទុព្រោះមានខ្សែកោងបិទ ដូច្នេះសរុបស្មើ ៨ ពិន្ទុ។
យោងតាមលទ្ធផល Hiragana ងាយបំផុតគឺ ku 「く」និង he 「へ」មាន ២ ពិន្ទុ ហើយអក្សរ Hiragana ដែលពិបាកបំផុតគឺ nu 「ぬ」ដែលមាន ១០ ពិន្ទុ។
មូលហេតុដែល Rika ធ្វើការស្រាវជ្រាវនេះពីព្រោះពេលចាប់ផ្តើមចូលរៀន ប្អូនសង្កេតឃើញថាអក្សរ Hiragana មួយចំនួនងាយស្រួលសរសេរជាងអក្សរផ្សេងទៀត ហើយចង់រកមូលហេតុ។
“ដោយកំណត់អក្សរ Hiragana នីមួយៗតាមរយៈលេខ អ្នកអាចមើលឃើញយ៉ាងច្បាស់ពាក្យមួយណាងាយសរសេរ ពាក្យមួយណាពិបាកសរសេរ” ។
ប្អូនក៏បានចែករំលែកថា ពេលឡើងថ្នាក់ខ្ពស់ ហើយចាប់ផ្តើមរៀន Kanji ជាមួយ Katakana ប្អូនក៏នឹងព្យាយាមគណនាតាមវិធីនេះផងដែរ។
នេះមិនត្រឹមតែជាការស្រាវជ្រាវដែលគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគំនិត និងវិធីសាស្ត្រដ៏ពិសេសរបស់ប្អូនផងដែរ។ សិស្សថ្នាក់ទី ១ អាចរកឃើញអក្សរពិបាក និងស្រួល តើប្អូនប៉ុន្មានអ្នកអាចបញ្ចូលជាមួយការគណនា និងផ្តល់ការពន្យល់សមហេតុផលបែបនេះ។
បើតាមគំនិតអ្នក តើអក្សរ Hiragana មួយណាដែលអ្នកយល់ថាពិបាកសរសេរជាងគេ?
Sacchan