វិធីសាស្រ្តពិនិត្យមើលអចលនទ្រព្យដែលធ្លាប់ជាកន្លែងកើតហេតុ
ជប៉ុនជាប្រទេសដែលកំណត់លើការស្លាប់ខុសគ្នាដូចជា “ស្លាប់ដោយឯកោ” សម្រាប់មនុស្សចាស់ដែលរស់នៅម្នាក់ឯង ហើយស្លាប់ដោយគ្មាននរណាម្នាក់ដឹង ក្នុងសង្គមដែលមនុស្សកំពុងតែចាស់ទៅ។ យុវជនបាត់បង់កម្លាំងចិត្តក្នុងជីវិត ត្រូវបង្ខំចិត្តរហូតធ្វើអត្តឃាត ឃាតករផ្លូវចិត្តចូលផ្ទះប្រជាពលរដ្ឋសម្លាប់មួយគ្រួសារ។
ករណីកន្លែងកើតហេតុខាងលើគេហៅថា 事故物件 (Jiko Bukken) ។
បើជាអ្នក តើអ្នកចង់រស់នៅក្នុង Jiko Bukken ដែរទេ? អ្នកដែលជឿថាមានខ្មោច ហើយតែងតែព្រឺសម្បុរដោយសាររឿងចម្លែក ប្រាកដជាមិនព្រមនៅឡើយ។
ចំពោះអចលនទ្រព្យដែលធ្លាប់ជាកន្លែងកើតហេតុ តាមច្បាប់មុនពេលមាននរណាម្នាក់ចូលនៅ ម្ចាស់ផ្ទះត្រូវពន្យល់ដល់អ្នកដែលចូលនៅថ្មីចំពោះស្ថានភាពមុននោះ ដូច្នេះអ្នកនឹងស្ងប់ចិត្ត មិនប្រាកដនោះទេ។
នៅជប៉ុនមនុស្សប្រមាណ ១,៣៨ លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដែលក្នុងនោះមនុស្ស ១៨៨,០០០ នាក់ ឬ ១៤% ស្លាប់នៅផ្ទះ។
បើតាមការគណនាត្រូវតែមាន Jiko Bukken នៅទូទាំងប្រទេសជប៉ុនច្រើន ប៉ុន្តែជាក់ស្តែងមនុស្សតិចណាស់ដែលដឹងអំពី Jiko Bukken ពេលស្វែងរកផ្ទះ។
ហេតុអ្វីបានជាមានរឿងនេះ? ព្រោះក្នុងច្បាប់មានចន្លោះប្រហោង ហើយចាប់តាំងពីពេលនោះម្ចាស់កម្មសិទ្ធិស្វែងរកវិធីគេចច្បាប់។
ចំពោះអចលនទ្រព្យដែលដាក់លក់
មានអចលនៈទ្រព្យមួយចំនួនទាំងភាគីលក់ក៏មិនច្បាស់ដែរ ដូច្នេះនេះជាកន្លែងដែលអ្នកណាក៏អាចស្មានបានដែរ។
រហូតដល់ថ្នាក់មានការងារក្រៅម៉ោងគឺរស់នៅក្នុង Jiko Bukken ។ រឿងនេះកំណត់ត្រឹមរយៈពេល ១ ខែ ប្រសិនបើមានអ្នកមកនៅ ភ្ញៀវបន្ទាប់មិនចាំបាច់ពន្យល់ពី Jiko Bukken ទៀតទេ។
ដូច្នេះ តើធ្វើយ៉ាងណាអាចដឹង? មធ្យោបាយត្រូវយកចិត្តទុកដាក់ចំពោះសត្វព្រាប។
ក្នុងករណីមានវិញ្ញាណ ដែនម៉ាញេទិកនឹងត្រូវរំខាន សត្វព្រាបប្រមូលផ្តុំនៅកន្លែងដែលមានភាពច្របូកច្របល់បែបនេះ។ ព្រាបក៏បង្ហាញខ្លួនច្រើននៅទីសក្ការបូជា Shinto និងវត្ត ព្រោះនោះកន្លែងដែលព្រលឹងវិញ្ញាណប្រមូលផ្តុំ។
ប្រសិនបើយ៉រផ្ទះល្វែងរបស់អ្នកមានព្រាបច្រើន គួរតែប្រុងប្រយ័ត្ន ប៉ុន្តែជាក់ស្តែង នៅប្រទេសជប៉ុនមានព្រាបច្រើន ដូច្នេះពិបាកក្នុងការបែងចែកណាស់។
ប្រសិនបើអ្នកគិតថាវិធីខាងលើគ្មានមូលដ្ឋាន ចូរសង្កេតមើលវិធីសាស្រ្តខាងក្រោម។
នេះជាគេហទំព័រសម្រាប់រកមើល Jiko Bukken ។
ទីតាំងរូបតំណាងភ្លើងជាតំបន់ដែលមាន Jiko Bukken ។ តួលេខបង្ហាញពីចំនួនសរុប Jiko Bukken ក្នុងតំបន់។
ឃើញថាមានរូបតំណាងប្រមូលផ្តុំច្រើន។
បើមិនដឹងគ្មានអ្វីកើតឡើងទេ ដូច្នេះពេលខ្លះមិនដឹងល្អជាង។ សម្រាប់អ្នកដែលចាប់អារម្មណ៍អាចពិនិត្យមើលមុនសម្រេចចិត្តទិញ ឬជួលអចលនទ្រព្យនៅប្រទេសជប៉ុន។
Kengo Abe