នៅជប៉ុនបញ្ហាគូស្វាមីភរិយាមិនរួមភេទ និងរោគសញ្ញាគ្មានចំណង់មានការកើនឡើង
ទោះបីជាគាត់ស្រឡាញ់ប្រពន្ធ ប៉ុន្តែរាងកាយមិនមានប្រតិកម្ម ដែលបណ្តាលឱ្យអាពាហ៍ពិពាហ៍គ្មានការរួមភេទ ឬហៅម្យ៉ាងទៀតថាបាតុភូត 妻だけED (Tsuma dake ED) ក្នុងនោះ ED គឺ “អសមត្ថភាពលិង្គ” អាចពន្យល់បានថាស្វាមីអសមត្ថភាពលិង្គក្នុងពេលរួមភេទជាមួយប្រពន្ធតែម្នាក់គត់។
លោក Kotsugu Ito សមាជិកសមាគមន៍អសមត្ថភាពផ្លូវភេទនៅជប៉ុនឆ្លើយតបសំណួររបស់ Yahoo news ចំពោះបាតុភូតនេះ។
រូបភាព Yahoo news
បាតុភូត “គ្មានការរួមភេទ” កំពុងតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាដំបូងត្រូវនិយាយថាចំនួនគូស្វាមីភរិយាមិនរួមភេទនៅជប៉ុនកំពុងកើនឡើងយ៉ាងច្បាស់។
យោងទៅតាម [JEX] Japan Sex Survey 2020 ធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវផែនការគ្រួសារនៃសមាគមផែនការគ្រួសារជប៉ុន អត្រាមិនរួមភេទក្នុងចំណោមគូស្វាមីភរិយាដែលបានរៀបការ (បុរស និងស្រ្តី អាយុពី ១៦ ដល់ ៤៩ ឆ្នាំ) គឺ ៥១,៩% ។ តាំងពីពេលស្ទង់មតិលើកដំបូងក្នុងឆ្នាំ ២០០៤ អត្រាមានចំនួន ៣១,៩% ដែលបង្ហាញការកើនឡើង ២០,០% ក្នុងរយៈពេល ១៦ ឆ្នាំ បន្ទាប់មកនៅឆ្នាំ ២០០៦ ចំនួន ៣៤,៦% ឆ្នាំ ២០០៨ ចំនួន ៣៦,៦% ឆ្នាំ ២០១០ ចំនួន ៤០,៨% ឆ្នាំ ២០១២ ចំនួន ៤១,៣% ឆ្នាំ ២០១៤ ចំនួន ៤៤,៦% ឆ្នាំ ២០១៦ ចំនួន ៤៧,២% ។ ចំនួនភាគរយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
មូលហេតុបណ្តាលឱ្យកើតមានស្ថានភាពនេះ ព្រោះតែការផ្លាស់ប្តូរការយល់ឃើញអំពីផ្លូវភេទ ជាពិសេសបុរសមិនរួមភេទ ដោយសារផ្នត់គំនិត “មិនចាំបាច់ក្លាហាន” ពេកទេ ម្យ៉ាងទៀតបញ្ហាស្រ្តីមិនយកចិត្តទុកដាក់លើការរួមភេទកាន់តែច្រើនឡើង ក្នុងនោះស្រ្តីបាត់បង់ចំណង់ផ្លូវភេទក្រោយអស់រដូវ។
ហានិភ័យចំនួនអ្នកជំងឺរបស់ ED ដោយសារតែ Tsuma dake ED
“ភាគីបុរស ពួកគេនៅតែមានចំណង់ ដូច្នេះមិនអាចរាប់ថាមិនចង់រួមភេទ” នោះទេ។
គ្មានការស្រាវជ្រាវអំពី Tsuma dake ED ក្នុងរយៈពេលកន្លងមក ដូច្នេះមិនមានទិន្នន័យសម្រាប់ការវិភាគទេ។ ហើយក៏មិនដឹងថាអត្រាកំណើនរបស់ ED ដោយសារស្ថានភាព Tsuma dake ED កើន។ ព្រោះតែចំនួនករណី Tsuma dake ED មានចំនួនអត្រាជាក់លាក់នៃចំនួនករណី ED សរុប ដូច្នេះបើចំនួនអ្នកជំងឺ ED កើន ពិតណាស់អ្នកជំងឺ Tsuma dake ED ក៏កើនឡើងផងដែរ។
មូលហេតុ ED អាចត្រូវបានបែងចែកជាមូលហេតុផ្លូវចិត្ត ឬបញ្ហាប្រដាប់បន្តពូជ ឬល្បាយរបស់អ្នកទាំងពីរ ភាគរយនេះប្រែប្រួលតាមអាយុ។ ប៉ុន្តែដោយសារករណី Tsuma dake ED បុរសនៅតែអាចរួមភេទជាមួយស្ត្រីផ្សេង ដូច្នេះមិនអាចចាត់ទុកថាមានបញ្ហាប្រដាប់ភេទឡើយ”។
ស្វែងយល់អំពី Tsuma dake ED តាមរយៈទស្សនផ្លូវចិត្ត។
ដូច្នេះ Tsuma dake ED គឺជាបញ្ហាផ្លូវចិត្ត បើវិភាគលើចិត្តវិទ្យា តើកត្តាអ្វីខ្លះដែលនាំឱ្យមនុស្សម្នាក់កើតជំងឺនេះ?
“ជាដំបូង ប្រសិនបើប្ដីប្រពន្ធមិនចុះសម្រុងគ្នា ដូច្នេះពួកគេមិនអាចបំពេញតម្រូវដោយរលូនទេ។ ចំពោះគូស្វាមីភរិយាដែលរៀបការយូរឆ្នាំ កត្តាផ្ទាល់អាចមកពីបញ្ហាផ្លូវភេទគួរឱ្យធុញ។ លើសពីនេះគូស្វាមីភរិយាវ័យក្មេងច្រើនតែផ្តល់អាទិភាពលើការមើលថែកូនជាជាងបំពេញតម្រូវការគ្នាទៅវិញទៅមក” ។
ទោះជាយ៉ាងណា បរិយាកាសបង្កភាពតានតឹងដល់បុរសមកពី Tsuma dake ED ។ សម្ពាធបណ្តាលឱ្យ ED ហើយការសាកល្បងមិនបានសម្រេចធ្វើឱ្យ ED កាន់តែធ្ងន់ធ្ងរ។
“បើប្រពន្ធមិនយកចិត្តទុកដាក់លើការរួមភេទ ជីវិតនឹងមានភាពងាយស្រួល ប៉ុន្តែបើប្រពន្ធមានចំណង់ខ្ពស់ បុរសជាប្ដីនឹងជួបការលំបាក” ។
អនុសាសន៍ផ្អែកលើជំនួយឱសថ
“តាមពិតទៅ ពេលចាប់ផ្តើមមានរោគសញ្ញា ស្វាមីអាចយកលេសថានឿយហត់ ប៉ុន្តែប្រសិនបើអូសបន្លាយយូរគ្មានប្រសិទ្ធភាពទេ ឬអាចបណ្តាលឱ្យមានបញ្ហា។ ជាក់ស្តែងអាកប្បកិរិយារបស់ប្តីធ្វើឱ្យប្រពន្ធកាន់តែមានការសង្ស័យ។ ក្រៅពីនេះពិបាកសម្រាប់បុរសជាប្តីចង់រួមភេទជាមួយប្រពន្ធតែមិនអាច” ។
សរុបទៅមិនទាន់មានដំណោះស្រាយចំពោះស្ថានភាពរបស់ Tsuma dake Ed ទេ។ ដោយសារបញ្ហាជំងឺផ្លូវចិត្ត ដូច្នេះបើបង្ខំចិត្តធ្វើហើយមិនបានសម្រេច នឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។
តើធ្វើយ៉ាងណាអាចរួចផុតពីបញ្ហានេះ? លោក Ito បាននិយាយថាអារម្មណ៍ទទួលបានបទពិសោធន៍ជោគជ័យដើរតួនាទីសំខាន់ណាស់។
“គួរតែបង្កើតទំនុកចិត្តតាមរយៈបទពិសោធន៍ជោគជ័យ។ ដោយផ្អែកលើវិធីសាស្រ្តព្យាបាល ED” ។
សង្កត់ធ្ងន់លើតួនាទីរបស់ភរិយា
ទោះជាយ៉ាងណា កុំទុកកង្វល់តែម្នាក់ឯង ត្រូវបើកចិត្ត ហើយផ្អែកលើកម្លាំងវិជ្ជសាស្រ្ត។ ដោយសារនេះជាជំងឺពិបាកនិយាយ ដូច្នេះបុរសជាប្តីត្រូវរឹងប៉ឹងក្នុងការព្យាបាល។ ទន្ទឹមនឹងនេះ លោក Ito ក៏បានបញ្ជាក់ពីតួនាទីរបស់ភរិយា។
“បញ្ហាផ្លូវភេទមិនអាចជាការបង្ខិតបង្ខំតែម្ខាងទេ ប៉ុន្តែបង្កើតឡើងដោយអារម្មណ៍រវាងភាគីទាំងពីរ។ បញ្ហាផ្លូវភេទសម្បូរបែបអាចទទួលបានផលផ្លែ ទោះ Tsuma dake ED ត្រូវគេចាត់ទុកជាបញ្ហារបស់បុរស ប៉ុន្តែស្ត្រីក៏ត្រូវយល់ដែរថា ការរួមភេទមិនមែនជាអ្វីដែលត្រូវផ្តល់ឱ្យទេ តែជាអ្វីដែលអ្នកទាំងពីរបង្កើតរួមគ្នា។
ជីវិតផ្លូវភេទរលូនក៏អាចនាំមកនូវការពេញចិត្ត និងសុភមង្គលផងដែរ។ ភាគីទាំងពីរទទួលយកគ្នា គោរព និងស្រឡាញ់គ្នាទៅវិញទៅមក នោះជាគន្លឹះក្នុងការដោះស្រាយបញ្ហានេះ” ។
Sacchan