ថ្មឃុំកញ្ជ្រោងកន្ទុយប្រាំបួនស្រាប់តែផ្ទុះបែក តើ Yokai អាចនឹងត្រូវដោះលែងដែរទេ?
Sesshoseki ជាតំបន់ប្រវត្តិសាស្ត្រមានទេសភាពស្រស់ស្អាតនៅទីក្រុង Nasu ខេត្ត Tochigi ។ នៅកន្លែងនេះមានរឿងនិយាយពីថ្មឃុំខ្លួន Yokai ដែលល្បីក្នុងរឿងព្រេងជប៉ុនគឺ Kyuubi no Kitsune (កញ្ជ្រោងកន្ទុយប្រាំបួន) ។
ខ្សែពួរ (Shimenawa) ព័ទ្ធជុំវិញដុំថ្ម បង្កើតជាបរិយាកាសអាថ៌កំបាំង។
កាលពីពេលថ្មីៗនេះ មិនដឹងហេតុអ្វីថ្មប្រេះបែក។
មូលហេតុអាចបណ្តាលមកពីបាតុភូតធម្មជាតិណាមួយ តើពិតជាអញ្ចឹងដែរទេ?
ជាដំបូង ខ្ញុំសូមពន្យល់អំពីកញ្ជ្រោងកន្ទុយប្រាំបួនក្នុងរឿងព្រេងជប៉ុន។
កញ្ជ្រោងកន្ទុយប្រាំបួនមានកន្ទុយ ៩ ប៉ុន្តែបើធៀបទៅនឹង Yokai ស្រដៀងសត្វវិញ្ញាណ។
រឿងកញ្ជ្រោងកន្ទុយប្រាំបួនមានប្រភពមកពីប្រទេសចិន បន្ទាប់មកនាំចូលប្រទេសជប៉ុន។ យោងទៅតាមរឿងព្រេងកញ្ជ្រោងកន្ទុយប្រាំបួនបង្ហាញខ្លួននៅពេលពិភពលោកមានស្តេចវាងវៃ ជួយឱ្យប្រទេសជាតិមានសន្តិភាព។ ទោះជាយ៉ាងណាកញ្ជ្រោងមានមុខមាត់អាក្រក់ ប្រើមន្តអាគមផ្លាស់ប្តូរមុខមាត់ ដើម្បីបោកបញ្ឆោតអ្នកដទៃ។
នៅជប៉ុនតំណាលរឿងព្រេងនិយាយថាស្រីស្អាតដែលបម្រើព្រះចៅអធិរាជ Toba Joukou ជាកញ្ជ្រោងកន្ទុយប្រាំបួន។ កញ្ជ្រោងកន្ទុយប្រាំបួនត្រូវ Onmyōji ប្រទះឃើញ រួចបណ្តេញឱ្យទាល់ច្រក វារត់ទៅដល់ Tochigi ហើយប្រែទៅជាថ្ម។
បន្ទាប់ពីប្រែទៅជាថ្ម វានៅតែបន្តបញ្ចេញពិស ហើយសម្លាប់អ្នកដែលចូលមកជិត ដូច្នេះបានជាថ្មមានឈ្មោះផ្សេងទៀតហៅថា Sesshoseki ។
តាមពិតទៅ Sesshoseki មានផ្ទុកឧស្ម័នច្រើនដោយសារសកម្មភាពភ្នំភ្លើង ដូច្នេះរឿងដែលថាថ្មអាចឆក់យកជីវិតជាការពិតមែន។
កញ្ជ្រោងកន្ទុយប្រាំបួនមានចំណុចល្អ និងអាក្រក់។ រឿងកញ្ជ្រោងកន្ទុយប្រាំបួនមិនត្រឹមតែមាននៅប្រទេសចិន និងជប៉ុនប៉ុណ្ណោះទេ ហើយក៏មានកំណែនៅប្រទេសកូរ៉េ(구미호) ផងដែរ។
ថ្ម Sesshoseki ស្រាប់តែផ្ទុះបែកនៅឆ្នាំ ២០២២ តើកញ្ជ្រោងត្រូវបានដោះលែងឬ?
Kengo Abe