ឆ្មា Nitama ប្តូរតួនាទីធ្វើជា “ចៅអធិការ” ប្រាសាទទីសក្ការៈបូជានៅជប៉ុន

ឆ្មាមួយក្បាលមានឈ្មោះថា Nitama ជាអតីតប្រធានស្ថានីយ៍ បច្ចុប្បន្ននេះកំពុងទទួលតួនាទីជា “ចៅអធិការ” (宮司 – Guji) ទីសក្ការៈបូជានៅជប៉ុន។ Nitama ចាប់ផ្តើមល្បីតាំងពីពេលជំនួស Tama ក្នុងនាមជាប្រធានស្ថានីយ៍ Kishi នៅ Wakayama បន្ទាប់ពីឆ្មាញីមួយក្បាលនេះស្លាប់នៅឆ្នាំ ២០១៥ ។

ការតែងតាំង Nitama ឱ្យកាន់តំណែងថ្មី ដោយសង្ឃឹមថានឹងនាំមកនូវសន្តិភាព និង “បំភ្លឺពិភពលោកដែលកំពុងគ្របដណ្តប់ដោយភាពងងឹតនៃជំងឺកូវីដ ១៩” ។ ប្រាសាទដែល Nitama កំពុងមើលការខុសត្រូវស្ថិតនៅ Kinokawa នៃ Wakayama ។

នៅថ្ងៃដែល Nitama ទទួលតំណែងគឺថ្ងៃទី ២២ ខែកុម្ភៈ ហើយក៏ជា “neko no hi” (ថ្ងៃរបស់ឆ្មា) នៅប្រទេសជប៉ុនផងដែរ។ ក្នុងភាសាជប៉ុនលេខ ២ អានថា “ni” សម្លេងឆ្មាយំ “nyan” ។ ពេលបញ្ចូលលេខ ២២ និង ២ យើងអានដូចជា “nyan nyan nyan” ។ មិនត្រឹម​តែប៉ុណ្ណឹង (ថ្ងៃរបស់ឆ្មា) នៅឆ្នាំនេះរឹតតែ​ពិសេស​ ព្រោះ​ឆ្នាំ​នេះ​ជា​ឆ្នាំ ​២០២២ ដែល​មាន​ន័យ​ថាពាក្យ “nyan” កើនឡើង ៣ ដង។

ប្រាសាទទីសក្ការៈបូជាតូចដែលបានលើកឡើងខាងលើសម្រាប់ Tama “រៀមច្បង” របស់ Nitama ក្នុងនាមជាប្រធានស្ថានីយ៍។ Tama ទទួលបានការស្រលាញ់យ៉ាងខ្លាំង ហើយក្លាយជាតំណាងរបស់អ្នកស្រុក ព្រោះបានស្តារវិស័យផ្លូវដែកនៅ Wakayama ឡើងវិញ ដោយទាក់ទាញភ្ញៀវទេសចរណ៍មកលេងកាន់តែច្រើន។

ឆ្មា Nitama នេះក៏មានរូបនាឡិកានៅកន្លែងដែលវាធ្លាប់ធ្វើជាប្រធានស្ថានីយ៍ផងដែរ។

សង្ឃឹមថា Nitama នឹងខំប្រឹងប្រែងបន្តទៀត ហើយទទួលបានជោគជ័យច្រើនជាមួយនឹងតួនាទីថ្មី។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: