អាថ៌កំបាំងដែលជួយឲ្យមានសុខភាពល្អដូចប្រជាជនជប៉ុន

ជប៉ុន​ជា​ប្រទេស​ដែល​ចំនួន​មនុស្ស​ចាស់កំពុងតែ​កើន​ឡើង ទន្ទឹមនឹងនេះការទូទាត់ប្រាក់សោធននិវត្តន៍សម្រាប់យុវជន​បាន​ក្លាយជាបន្ទុក ដូច្នេះហើយអ្នក​ដែល​កំពុង​ធ្វើ​ការ​មិនអាច​សន្សឹមៗទៀតឡើយ។

ត្រូវធ្វើយ៉ាងណាឲ្យ​រាងកាយសកម្ម អ្វីដែលសំខាន់ត្រូវរក្សាខួរក្បាលឲ្យនៅក្មេង។ ប្រសិនបើអ្នកមិនផ្តោតអារម្មណ៍ ទោះ​​រាង​​កាយ​រឹងមាំយ៉ាងណាក៏​មិន​អាច​ធ្វើ​បាន​ដែរ។

ប្រទេសរបស់អ្នករាល់គ្នាក៏អាចនឹងធ្លាក់ក្នុងស្ថានភាពស្រដៀងគ្នា ដូច្នេះវាមិនមែនជារឿងបុគ្គលប៉ុណ្ណោះទេ។ ចាប់​ពី​ពេល​នេះ​តទៅ ចូរហ្វឹកហាត់ខួរក្បាលរបស់ខ្លួន។

នេះ​បើ​តាម Nobuko Nakano អ្នកជំនាញខាងសរសៃប្រសាទ ខួរក្បាលរបស់យុវវ័យអាចហ្វឹកហាត់ទម្លាប់ធ្វើការដោយមិនដឹងខ្លួន វិធីសាស្រ្តនេះគឺ…

“ប្រសិនបើអ្នកអាចចែករំលែកភាពរីករាយដែលអ្នកកំពុងមានជាមួយអ្នកដទៃ

ខួរក្បាល​នឹង​ទទួលបានអារម្មណ៍​រីករាយ​កើន​ឡើងរាប់សិបដង” ។

ខួរក្បាលរបស់យើងមានរបៀបដំណើរការគួរឲ្យចាប់អារម្មណ៍ណាស់។ នៅពេលទទួលបានរង្វាន់ពីសង្គម បរិមាណ​សារ​ធាតុ​ជាច្រើនដែលហៅថា dopamine នឹងបញ្ចេញ ហើយទទួលបានអារម្មណ៍រីករាយ និងការលើកទឹកចិត្តកើនឡើង។

អារម្មណ៍​ចង់​បានប្រាក់ច្រើន ឬអារម្មណ៍ចង់បរិភោគ​អាហារ​ឆ្ងាញ់ៗ​ច្រើន ក៏​ព្រោះ​ខួរក្បាល​យើង​កំពុង​តែ​ស្វែង​រក “រង្វាន់​សង្គម” របស់វាផងដែរ។

ហើយមិនមែនជារឿងដែលថាសកម្មភាពបុគ្គលអាចសង្គ្រោះពិភពលោកទេ គ្រាន់តែជារឿងតូចតាចក៏អាចប្រែជា​អស្ចារ្យ។

ឧទាហរណ៍អ្នកដែលនៅលីវ និង​អ្នកមានស្នេហា ឬ​រៀបការខុសគ្នាខ្លាំងណាស់។ ប្រសិនបើធ្វើម្ហូបម្នាក់ឯង ហើយរីក​រាយ​នឹង​អាហារ​ដែលខ្លួនចម្អិននោះអារម្មណ៍គ្រាន់តែជាការពេញចិត្តប៉ុណ្ណោះ។

យ៉ាងណាមិញ បើបរិភោគអាហារជាមួយមនុស្សដែលខ្លួនស្រលាញ់ ហើយម្នាក់នោះសរសើរថា “ឆ្ងាញ់ណាស់” អ្នកនឹងសប្បាយ​ចិត្តខ្លាំង។

នារីម្នាក់គិតដល់ម្ហូបដែលមនុស្សខ្លួនស្រលាញ់ចូលចិត្ត ឬបុរសម្នាក់ទិញនំខេកដែលមិត្តស្រីចូលចិត្ត គ្រាន់តែសកម្មភាព​តូច​តាច​ទាំងនេះក៏អាចជម្រុញខួរក្បាលរបស់យើងជាច្រើនដង។

លើសពីនេះទំនាក់ទំនងរបស់អ្នកទាំងពីរនឹងកាន់តែរឹងមាំ។

ចំពោះការងារក៏ដូច្នេះដែរ។

ទោះបីជាអ្វីដែលអ្នកធ្វើគ្រាន់តែជាផ្នែកតូចមួយនៃខ្សែសង្វាក់ផលិតកម្ម ប៉ុន្តែប្រសិនបើអ្នកមានគំនិតដូចជា “​បើ​នរណា​​ម្នាក់ញ៉ាំ​នំ​នេះ​ហើយ​សប្បាយ​ចិត្តជាការប្រសើរណាស់” លទ្ធផលអ្នកនឹងកាន់តែផ្តោតអារម្មណ៍លើការងារ ហើយ​ការវាយតម្លៃរបស់ថ្នាក់លើក៏ខ្ពស់ដែរ។

ចំណុច​មួយ​ទៀត​គឺ​ថាបើចង់និយាយ ស្តាប់ល្អជាង។

ដើម្បីជាប្រយោជន៍ដល់អ្នកដទៃ មិនត្រឹម​តែនិយាយអ្វីដែលអ្នកចង់និយាយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ត្រូវស្តាប់​រឿង​របស់​ពួកគេ ហើយស្វែងរកវិធីឆ្លើយតប។ ជាដំបូងត្រូវធ្វើឲ្យម្នាក់នោះចែករំលែកប្រាប់អ្នក បន្ទាប់​មក​​ទើប​ផ្តល់​​យោបល់។

គ្រាន់តែប៉ុណ្ណឹងក៏អាចធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នកក្មេងជាងមុនផងដែរ។

សុខភាពល្អ ផ្តោតអារម្មណ៍គ្រប់ពេល ទោះបីជាអ្នកក្លាយជាតាចាស់ យាយចាស់ ក៏នឹងធ្វើឲ្យអ្នកជុំវិញភ្ញាក់ផ្អើល​ជា​មួយ​នឹង​ភាព​វាង​វៃរបស់អ្នក ចូរហ្វឹកហាត់ខួរក្បាលរបស់អ្នកឥឡូវនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: