បច្ចេកទេសផលិតដាវបុរាណជប៉ុនដែលវិទ្យាសាស្ត្រសព្វថ្ងៃក៏មិនអាចពន្យល់បាន
ក្នុងខ្សែភាពយន្ត និង Anime ជប៉ុន អ្នកបានឃើញពីភាពមុតស្រួចដែលមិនគួរឲ្យជឿរបស់ដាវជប៉ុន។
ជាការពិត ដាវជប៉ុនមុតស្រួចខ្លាំង និងអាចយកធ្វើជាអាវុធ ប៉ុន្តែមិនដល់ថ្នាក់អាចកាត់បានគ្រប់យ៉ាងនោះទេ ប្រាកដណាស់មិនអាចបញ្ចេញផ្កាភ្លើង ឬទឹកបានទេ។
ប៉ុន្តែតើអ្នកដឹងទេថា ដាវជប៉ុនត្រូវបានផលិតដោយវិធីសាស្ត្រដែលសូម្បីតែវិទ្យាសាស្ត្រសព្វថ្ងៃក៏មិនអាចពន្យល់បានដែរ។
អត្ថបទថ្ងៃនេះនឹងណែនាំអំពីអាថ៌កំបាំងក្នុងការលុតដាវ។
ជាដំបូង ដាវជប៉ុនភាគច្រើនចែកចេញជា ២ ប្រភេទគឺដាវបុរាណ (古刀) និងដាវថ្មី (新刀) ។ ដូចដែលបាននិយាយ ដាវបុរាណលុតតាំងពីសម័យមុន បើប្រៀបទៅនឹងដាវថ្មីដែលត្រូវបានលុតនៅសម័យក្រោយ។
ដាវថ្មីត្រូវបានផលិតនៅពេលការប្រយុទ្ធដ៏ខ្លាំងក្លារវាងសាមូរ៉ៃឈានដល់ទីបញ្ចប់ ដូច្នេះដាវថ្មីក្លាយជានិមិត្តសញ្ញាដែលភ្ជាប់នឹងទិដ្ឋភាពរបស់សាមូរ៉ៃ។ ថ្វីត្បិតតែ ដាវជប៉ុនភាគច្រើនដែលរកឃើញសព្វថ្ងៃនេះគឺជាដាវថ្មី ប៉ុន្តែក្នុងអត្តបទនេះយើងនឹងផ្តោតលើដាវបុរាណ។
ដាវបុរាណគឺជាដាវដែលផលិតពីចន្លោះឆ្នាំ ៩០១ និង ១៥៩៥ ។ ដាវបុរាណរឹងមាំអាចកាត់ពាសដែករបស់សត្រូវ ទម្ងន់ និងទំហំល្មមសម្រាប់ទាហានពាក់ពាសដែក ហើយអង្គុយលើខ្នងសេះដើម្បីប្រយុទ្ធ។
ដាវថ្មីមានទម្ងន់ប្រហែល ១ គីឡូក្រាម ប៉ុន្តែដាវបុរាណមានទម្ងន់ត្រឹម ៦០០-៧០០ ក្រាមប៉ុណ្ណោះ។
ជាពិសេសអាថ៌កំបាំងលុតដាវបុរាណរហូតមកដល់សព្វថ្ងៃនៅមិនទាន់អាចបកស្រាយឡើយ។ យើងគ្រាន់តែដឹងថាដាវបុរាណត្រូវបានលុតដោយបច្ចេកទេសលុតដែក Tatara ។
ដាវបុរាណស្រាលបើធៀបនឹងរូបរាងរបស់វា ហើយទោះបីជាប្រើបច្ចេកវិទ្យា MRI ដើម្បីវិភាគផ្លែដាវ ប៉ុន្តែនៅតែមិនអាចពន្យល់វិធីសាស្រ្តលុតដាវ។
បច្ចេកទេសលុតដែក Tatara គឺជាវិធីសាស្រ្តពេញលេញដែលត្រូវបានជនជាតិជប៉ុនកែប្រែ ដោយផ្អែកលើបច្ចេកទេសផលិតដែកបុរាណពីប្រទេសចិន។
នេះគឺជាទិដ្ឋភាពមួយក្នុងរឿង Anime Mononoke Hime របស់ Studio Ghibli ។
អ្នកទាំងនេះកំពុងឈរលើបន្ទះឆ្លុះដើម្បីផ្លុំខ្យល់ចូលទៅក្នុងភ្លើង ដោយប្រើភ្លើងឆេះខ្លាំងដើម្បីលុតដែក។ វិធីសាស្រ្តលុតនេះក្នុងគោលបំណងបំបែកសំណល់ (មិនបរិសុទ្ធ) ក្នុងលោហៈសម្រាប់លុតដែលហៅថា 還元 – Kangen (អត្ថន័យដើមពាក្យនេះគឺស្តារ ត្រឡប់ទៅសភាពដើមវិញ)។
ដំណើរការលុតធ្វើឡើងក្រោមសីតុណ្ហភាពទាប លទ្ធផលជាមួយនឹងបច្ចេកទេសលុតដែក Tatara នេះ ដាវដែលបំបែកសំណល់ត្រូវបានផលិត រឹងមាំ មុតស្រួច និងស្រាល។
គេក៏ប្រើបច្ចេកទេស Tatara នៅសម័យសព្វថ្ងៃនេះ ប៉ុន្តែនៅតែមិនដឹងពីរបៀបផលិតសមាសធាតុដូចដែកថែបដែលប្រើក្នុងផ្លែដាវបុរាណ ដូច្នេះទើបមិនអាចផលិតដាវដែលមានគុណភាពស្រដៀងគ្នា។
និយាយឲ្យខ្លីរបៀបផលិតដាវនៅតែជាអាថ៌កំបាំង។
ទន្ទឹមនឹងមុខងារ និងរូបរាងខាងក្រៅ ដាវជប៉ុនក៏មានភាពទាក់ទាញដោយស្នាដៃយ៉ាងជំនាញរបស់ជាងដែកជាមួយនឹងអាថ៌កំបាំងជាច្រើន។
Kengo Abe