ប្រជាជននៅជប៉ុនបរិច្ចាគ​ប្រាក់ ១៧ លាន​ដុល្លារ​ដល់​មូលនិធិ​សង្គ្រោះ​អ៊ុយក្រែន

ប្រជាជននៅប្រទេសជប៉ុនបានបរិច្ចាគប្រាក់ប្រហែល​​ ២ ពាន់​លាន​យ៉េន (១៧ លាន​ដុល្លារ)​​ ដល់មូលនិធិសង្គ្រោះអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារយោធាលើប្រទេសនេះ។ នេះជាព័ត៌មានដែលឯកអគ្គរដ្ឋទូតអ៊ុយក្រែនបាន​​ចែក​រំលែក​នៅខែមីនា។

លោកឯកអគ្គរដ្ឋទូត Sergiy Korsunsky បានជួបជាមួយលោក Kenta Izumi ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រជាជនក្នុងប្រទេស និងរដ្ឋាភិបាលនៃគណបក្ស​នេះ។

ប្រជាជនជាង ៦ ម៉ឺននាក់បានបរិច្ចាគចូលគណនីធនាគារដែលបង្កើតឡើងដោយស្ថានទូតអ៊ុយក្រែន។

លោក Izumi ឆ្លើយតបអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅស្ថានទូតថា លោក Sergiy Korsunsky បានអំពាវ​នាវ​បន្ត​ការ​គាំទ្រ ដោយសារតែចំនួនប្រាក់ច្រើនពិតជាសំខាន់សម្រាប់អ៊ុយក្រែន។

ទន្ទឹមនឹងនេះសាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិច Rakuten Group បានបង្កើតមូលនិធិមនុស្សធម៌ដោយឡែក ដោយ​ទទួល​បាន​ជាង ១,៤ ពាន់លានយ៉េន។

លោក Yoshiki ប្រធានក្រុមតន្រ្តី Rock mega X Japan បាននិយាយថា គាត់បានបរិច្ចាគ ១០ លានយ៉េនដល់មូល​និធិ​នេះ។

yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: