យុវជនជប៉ុនលែងនិយមខោខូវប៊យ

កំឡុងពេលចាក់ផ្សាយកម្មវិធី Monday Late Show យុវជនម្នាក់បាននិយាយថា “ខ្ញុំមិនមានសម្លៀកបំពាក់ Jean” នោះ​ទេ។

ខោ​ខូវប៊យ​មិនដែលហួសសម័យឡើយ តើដល់ពេលត្រូវនិយាយលាសម័យកាលពេញនិយម​លើទីផ្សារ​ជប៉ុនឬ​?

ជាក់ស្តែងទីផ្សារខោខូវប៊យក្នុងប្រទេសជប៉ុនកំពុងធ្លាក់ចុះ ចំនួនទំនិញ និងការលក់ Jeans Mate, Mac-House និង Right-on ជាខ្សែសង្វាក់សម្លៀកបំពាក់ធំ ដែលភាគច្រើនលក់សម្លៀកបំពាក់ខូវប៊យកំពុងតែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះបណ្តូលហាងរបស់ Jeans Mate គឺ JEM Shibuya Store (អតីតហាង Jeans Mate Shibuya) មានហាងនៅមជ្ឈមណ្ឌល Shibuya Center-Gai, បានបិទទ្វារជាមួយនឹងប្រវត្តិ ៣០ ឆ្នាំ នាខែមករា​ឆ្នាំ ២០២១ ។ ដោយដឹងថាចំនួនខោខូវប៊យដែលលក់ចេញសព្វថ្ងៃនេះប្រមាណ ៥០ លានឈុតក្នុងមួយឆ្នាំ ប្រហែល ៧០% បើធៀបទៅនឹង ២០ ឆ្នាំមុន។

បើនិយាយពីមជ្ឈមណ្ឌលទីក្រុង Shibuya ជាកន្លែងដើរទិញឥវ៉ាន់ស្តង់ដាររបស់យុវវ័យ ប៉ុន្តែបច្ចុប្បន្នអាចសង្កេតឃើញ​ថា Shibuya បានធ្លាក់ចេញពីចំណាត់ថ្នាក់ម៉ូដសម្លៀកបំពាក់។

មតិយោបល់មួយចំនួន​របស់​យុវជនតាមបណ្តាញសង្គមបន្ទាប់ពីចាក់ផ្សាយ​មាន​ដូច​តទៅ៖

  • ខ្ញុំមិនបានស្លៀកខោ​ខូវប៊យ​ប្រហែល ១០ ឆ្នាំ​មក​ហើយ។ វាធ្ងន់ រឹង ហើយក៏មិនមានមុខងារអ្វីឡើយ មិនសមនឹងពាក់។
  • មិនទាន់អីផងខោខូវប៊យរបស់ខ្ញុំទាំងអស់ទុកអោយឪពុករបស់ខ្ញុំជាអ្នកស្លៀក អាចនិយាយបានថា “ខោខូវប៊យ” សម្រាប់មនុស្សចាស់។
  • ដោយសារហោប៉ៅ​ខោ​ខូវប៊យ​មិនអាចដាក់ស្មាត​ហ្វូន ដូច្នេះខ្ញុំក៏លែងស្លៀកទៀតទៅ។
  • ដំណើរការផលិតខោខូវប៊យបំពុលបរិស្ថានខ្លាំងណាស់ ដូច្នេះហេតុអ្វីបានជាត្រូវបង្ខំស្លៀក។
  • បន្ទាប់​ពី​សម្រក​ក្បាល​ពោះ ខ្ញុំ​អាច​ពាក់បាន ប៉ុន្តែដោយសារស្លៀកមិនស្រួល ដូច្នេះខ្ញុំក៏បោះចោល។

មិនត្រឹម​តែសម្លៀកបំពាក់ប៉ុណ្ណោះទេ យុវវ័យ​សម័យ​នេះ​មាន​ជម្រើស​​ស្ទើរ​គ្រប់​វិស័យ។ បើពីមុនមនុស្សគ្រប់គ្នានិយម​ខោខូវប៊យ ព្រោះវាទាន់សម័យ ប៉ុន្តែសព្វថ្ងៃនេះខោមានច្រើនប្រភេទ ដូចជាខោ kaki ខោសាច់យឺត ឬខោកីឡា​ផង​ដែរ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ខោជើងធំទាន់សម័យជាទីចូលចិត្តបានជំនួសខោខូវប៊យ។

តើ “Jeans Again” អាចជាការវិល​ត្រឡប់​មកវិញរបស់ Jean ដែរទេ?

នៅឆ្នាំ ២០២១ UNIQLO បានចាក់ផ្សាយពាណិជ្ជកម្មដែលមានតារាសម្តែង Haruka Ayase និងតន្ត្រីករ Keisuke Kuwata ។ CM (ផ្សាយពាណិជ្ជកម្ម) លេចធ្លោជាមួយនឹងរូបភាពរបស់ Keisuke ពាក់អាវសឺមី ក្រវ៉ាត់ក និង​ខោ​ខូវ​ប៊យ ដើរ​យ៉ាង​ឡូយ​តាមផ្លូវស្ថានីយ៍។

ជាការពិតខោខូវប៊យបែបបុរាណស្លៀកទៅមិនស្រួលខ្លួននោះទេ។

ការទទួលស្គាល់ម៉ូដសម្លៀកបំពាក់ធ្វើអោយខោខូវប៊យប្រែជាហួសសម័យ ប្រភេទសម្លៀកបំពាក់មានការប្រែប្រួលជាច្រើនឆ្នាំមកនេះ។ ទន្ទឹមនឹងនេះមានខោខូវប៊យជើងធំ ស្លៀកទៅស្រួលខ្លួន ប្រហែលការវិលត្រឡប់មកវិញរបស់​ខោ​ខូវប៊យ​។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: