ដាវ Katana ជាសម្បត្តិជាតិដែលមានអាយុកាល ៧០០ ឆ្នាំត្រូវបានរកឃើញនៅប្រទេសអូស្ត្រាលី
ដាវ Katana ដែលស្តេចក្រាញ់មួយរូបជូនដល់ទីសក្ការៈ Kagoshima កាលពី ២ សតវត្សមុន ហើយធ្លាប់បាត់បង់ជាច្រើនទសវត្សរ៍មកហើយ កាលពីពេលថ្មីៗនេះត្រូវបានរកឃើញនៅប្រទេសអូស្ត្រាលី។
ដាវមានឈ្មោះហៅថា “Katana Mumei Norishige” ផលិតដោយ Etchu Norishige ដែលជាជាងដែកដ៏អស្ចារ្យបំផុតរបស់ជប៉ុននៅសតវត្សទី ១៤ ។ ឡដុតរបស់ Norishige នៅសង្កាត់ Nei ខេត្ត Toyama សព្វថ្ងៃ។
Etchu Norishige មានជំនាញផលិតដាវ Katana ដែលមានគុណភាពល្អសម្រាប់សាមូរ៉ៃ ហើយជាទូទៅដាវទាំងនេះមានអាយុកាលរាប់សតវត្សមកហើយ។ គាត់ក៏បានផលិតដាវសម្រាប់ Shimazu Norioki ជាស្តេចក្រាញ់ទី ២៧ នៃត្រកូល Shimazu គ្រប់គ្រង Satsuma (សព្វថ្ងៃខេត្ត Kagoshima) អស់រយៈពេលជិត ២០០ ឆ្នាំមកហើយ។ នោះគឺដាវ “Katana Mumei Norishige” ដែលបានលើកឡើងនៅដើមអត្តបទ។
កាលពីមុនដាវធ្លាប់ធ្វើដំណើរពី Toyama ទៅ Kagoshima ដើម្បីប្រគល់ដល់ដៃស្តេចក្រាញ់ ឥឡូវនេះដំណើររបស់វាកាន់តែឆ្ងាយដែលថ្មីៗនេះត្រូវបានរកឃើញនៅប្រទេសអូស្ត្រាលី។
បច្ចុប្បន្នម្ចាស់ដាវ Katana ជាអ្នកប្រមូលដាវនៅ Melbourne ប្រទេសអូស្ត្រាលី ឈ្មោះ Ian Brooks ។ កាលពីបួនឆ្នាំមុន Brooks រកឃើញដាវ Katana ដែលមានគុណភាពខ្ពស់ (បើតាមការវាយរបស់ Brooks ពេលនោះ) កំពុងត្រូវបានដាក់លក់ដេញថ្លៃលើអុីនធឺណេត។ Brooks ដេញថ្លៃដាវនេះដោយជោគជ័យក្នុងតម្លៃ ៥៣០០ ដុល្លារអូស្ត្រាលី។
【「刀」はよい状態だ】
旧国宝の「無銘則重」とみられる刀を発見したオーストラリアに住む
イアン・ブルックスさんがインタビューに応じました。#鹿児島神宮 #刀 #則重 #情報WAVEかごしまhttps://t.co/j6PfAMAmA7 pic.twitter.com/FGndl9EIEd— NHK鹿児島放送局 (@nhk_kagoshima) February 24, 2022
ដាវពិតជាមានគុណភាពល្អដូចការរំពឹងទុករបស់ Brooks លើសពីការគិត ដូច្នេះគាត់ក៏សម្រេចចិត្តស្វែងយល់បន្ថែមទៀត។
តាំងពីប្រវែង និងលំនាំចម្លាក់លើដងដាវ Brooks សង្ស័យថាវាអាចជាដាវ Katana របស់ជាងដែក Norishige ជាពិសេសវាអាចជា “Katana Mumei Norishige” ដែលត្រូវចាត់ទុកជាសម្បត្តិជាតិរបស់ជប៉ុន ប៉ុន្តែវង្វេងបាត់ជាច្រើនសតវត្សមកហើយ។
នៅពេលពិនិត្យមើលក្រដាសរុំជុំវិញដាវ Brooks បានរកឃើញថាអក្សរជប៉ុនមិនសូវច្បាស់គឺ 島神社 ត្រូវនឹងអក្សរ ៣ ចុងក្រោយនៃឈ្មោះទីសក្ការៈ Kagoshima 鹿児島神宮 ។ នេះជាទីសក្ការៈបូជានៅទីក្រុង Kirishima ខេត្ត Kagoshima កន្លែងដែលស្តេចក្រាញ់ Shimazu Norioki បានប្រគល់ដាវ Katana Mumei Norishige ទៅអោយទីសក្ការៈកាលពី ២ សតវត្សមុន។
ដូច្នេះ Brooks បានទាក់ទងទៅកាន់ទីសក្ការបូជា Kagoshima ។ ភាគីទាំងសងខាងសុទ្ធតែជឿថាដាវដែលគាត់ទិញក្នុងការដេញថ្លៃជាសម្បត្តិជាតិនៃប្រទេសជប៉ុន។
ពិតជាចៃដន្យរូបគំនូររបស់ស្តេចក្រាញ់ Shimazu Norioki ក៏មានវត្តមានដាវ Katana ដែល Brooks បានទិញ។
បច្ចុប្បន្ននេះមិនទាន់អាចបញ្ជាក់ពីមូលហេតុដាវបាត់ចេញប្រទេសជប៉ុននៅឡើយទេ ដូច្នេះវាអាចនឹងត្រូវដណ្តើមយកដោយកងកម្លាំងសម្ព័ន្ធមិត្ត បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២។
Brooks ទិញដាវពីមនុស្សម្នាក់នៅ New York ហើយគាត់មិនគិតថាពួកគេមានចេតនាអាក្រក់ពេលលក់ដាវនោះទេ។
ដោយសារ Katana Mumei Norishige ជាដាវដែលគ្មានហត្ថលេខារបស់ជាងដែក ភ្នាក់ងារវប្បធម៌ជប៉ុនចង់ធ្វើការវាយតម្លៃចុងក្រោយ ដើម្បីបញ្ជាក់ថាវាពិតជាសម្បត្តិជាតិដែលបានបាត់ឬទេ។ ព្រោះសូម្បីតែលេខនៅលើស្រោមដាវក៏ត្រូវនឹងកំណត់ត្រារបស់ទីសក្ការៈ Kagoshima ផងដែរ។
តាមការបង្ហើបឱ្យដឹង Brooks បាននិយាយថា “ខ្ញុំចង់រក្សាទុកដាវនេះពេលខ្លួននៅមានជីវិត ប៉ុន្តែបន្ទាប់ពីខ្ញុំស្លាប់ ខ្ញុំចង់ឱ្យដាវនេះត្រលប់ទៅទីសក្ការៈ Kagoshima វិញ” ។ លោកបានបន្ថែមថា សង្ឃឹមថាលោកនឹងមានឱកាសទៅទស្សនាប្រាសាទ។
ទន្ទឹមនឹងនេះ Yoichi Inoue ដែលជាអាចារ្យនៅទីសក្ការបូជា Kagoshima បាននិយាយថា “យើងមិនធ្លាប់រំពឹងថាដាវនឹងត្រឡប់មកវិញទេ។ ខ្ញុំសង្ឃឹមថាប្រាសាទអាចរក្សាទុកបានយូរអង្វែង” ។
yuki