តាម​ការ​ស្រាវជ្រាវរបស់ជប៉ុនពេលទទួលវ៉ាក់សាំង ២ ប្រភេទផ្សេងគ្នា​ជួយ​ផលិតអង្គបដិប្រាណច្រើន

តាមការស្រាវជ្រាវអំពី “ការចាក់វ៉ាក់សាំងចម្រុះ” កូវីដ ១៩ បានរកឃើញថាមានប្រសិទ្ធភាពជាជាងការចាក់វ៉ាក់សាំង​ទាំង​ពីរដងប្រភេទដូចគ្នា ចំពោះ​ដូស​ជម្រុញ​កម្រិត​អង្គបដិប្រាណកើនឡើង។

ក្រុមអ្នកជំនាញប្រឹក្សាដល់ក្រសួងសុខាភិបាលជប៉ុនស្តីពីជំងឺរាតត្បាតបានប្រកាសលទ្ធផលស្រាវជ្រាវបណ្តោះអាសន្នស្តីពីការចាក់វ៉ាក់សាំងចម្រុះក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​កុម្ភៈ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លទ្ធផលការស្រាវ​ជ្រាវ​វ៉ាក់​សាំង​ត្រូវ​​បានប្រកាសនៅប្រទេសជប៉ុន។

ការស្រាវជ្រាវពិនិត្យមើលភាពខុសគ្នារវាងអ្នកជំងឺដែលទទួលដូសជម្រុញ Mderna បន្ទាប់ពីចាក់វ៉ាក់សាំង Pfizer ចំនួន​ពីរ​ដង និងអ្នកដែលទទួលវ៉ាក់សាំង Pfizer ទាំងបីដូស។

តាមការស្រាវជ្រាវអ្នកដែលទទួលវ៉ាក់សាំងលើកទី ៣ Moderna ប្រមាណ ៧០% គ្រុនក្តៅជាង ៣៧,៥ អង្សា ប៉ុន្តែកម្រិតអង្គបដិប្រាណដែលផលិតបានក៏កើនឡើងផងដែរ។

ការស្រាវជ្រាវនេះបានវិភាគរោគសញ្ញាពីអ្នកជំនាញថែទាំសុខភាពចំនួន ៤៣៧ នាក់ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំងដូសជម្រុញ Moderna ។

ការប្រៀបធៀបធ្វើឡើងចំពោះមនុស្សចំនួន ២,៦២៦ នាក់ដែលទទួលវ៉ាក់សាំង Pfizer ទាំងបីដង។

លទ្ធផលបានបង្ហាញថា ៦៨% អ្នកដែលទទួលដូសជម្រុញ Moderna គ្រុនក្តៅ ប៉ុន្តែចំនួននេះត្រឹម ៣៩,៨% សម្រាប់អ្នកដែលទទួលដូសជម្រុញ Pfizer ។

យុវជនគ្រុនក្តៅខ្លាំង ការស្រាវជ្រាវបានរកឃើញថា ៨១,៦% មនុស្សក្នុងវ័យ ២០ ឆ្នាំទទួលដូសជម្រុញ Moderna គ្រុនក្តៅ ខណៈដែលតួលេខនេះចំពោះមនុស្សដែលមានអាយុពី ៦០ ឆ្នាំឡើងមានត្រឹមតែ ៤៦,៧% ប៉ុណ្ណោះ ហើយភាគរយរោគ​សញ្ញា​ផ្សេងទៀតក៏ខ្ពស់ជាងផងដែរ។

ឧទាហរណ៍ ៩៣,៨% មានអារម្មណ៍ថាឈឺដៃដែលទទួលវ៉ាក់សាំង ខ្ពស់ជាងបើធៀបនឹងចំនួន ៩១,៦% អ្នកដែលមានរោគសញ្ញាដូចគ្នា ប៉ុន្តែទទួលដូសជម្រុញ Pfizer ។

ស្ថានភាពសន្លប់ខ្ពស់ក្នុងកម្រិត ៧៨% ធៀបនឹង ៦៩,១% ចំពោះដូសជម្រុញ Pfizer ។ ៦៩,៦% អ្នកជំងឺទទួលវ៉ាក់សាំង​ដូស​ជម្រុញ Moderna ឈឺ​ក្បាល ហើយមានតែ ៥៥% អ្នកទទួលវ៉ាក់សាំង Pfizer ឈឺក្បាលប៉ុណ្ណោះ។

ដំណឹងល្អសម្រាប់អ្នកដែលទទួលវ៉ាក់សាំងដូសជម្រុញ Moderna គឺថាកម្រិតអង្គបដិប្រាណកើនឡើង ៦៧,៩% បើ​ធៀប​នឹង ៥៤,១% អ្នកដែលទទួលវ៉ាក់សាំងដូសជម្រុញ Pfizer លើកទីបី។

ភាពខុសគ្នារវាងកម្រិតអង្គបដិប្រាណផ្អែកលើស្ថិតិ។ ការស្រាវជ្រាវផ្សេងទៀតក៏បានរកឃើញថាការទទួលវ៉ាក់សាំងចម្រុះ​បង្កើន​សមត្ថភាព​ការ​ពារ​ការចម្លង។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: