ទាហានជប៉ុន ៧០ នាក់ស្ម័គ្រចិត្តទៅអ៊ុយក្រែនដែលភាគច្រើនជាអតីតមន្ត្រីកងកម្លាំងស្វ័យការពារ
ដូចដែលអ្នកដឹងស្រាប់ហើយថា រុស្ស៊ីបានចាប់ផ្តើមឈ្លានពានអ៊ុយក្រែន សង្រ្គាមកំពុងតែកើតឡើង។
បើនិយាយពីកម្លាំងប្រយុទ្ធ ទោះបីជាអ៊ុយក្រែនមិនខ្សោយ ប៉ុន្តែប្រាកដជាមិនខ្លាំងដូចរុស្ស៊ីឡើយ។
ប្រទេសអភិវឌ្ឍន៍ក៏កំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីចំពោះការឈ្លានពាន ប៉ុន្តែខ្ញុំគិតថាវាមិនអាចរារាំងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេលខ្លីនោះទេ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលអ៊ុយក្រែនក៏បានសម្រេចចិត្តទប់ទល់ដល់ទីបញ្ចប់។ ដើម្បីបំពេញកង្វះកម្លាំងយោធា អ៊ុយក្រែនត្រូវជ្រើសរើសទាហានស្ម័គ្រចិត្តមកពីបរទេស។
គ្រាន់តែដឹងថារដ្ឋាភិបាលអ៊ុយក្រែននឹងចំណាយសម្រាប់ក្រុមទាហានស្ម័គ្រចិត្ត ប៉ុន្តែក្រោយសង្គ្រាម តើពួកគេនឹងទៅជាយ៉ាងណា? នោះជាអ្វីដែលគ្មាននរណាម្នាក់អាចធានាបានទេ។ ដូច្នេះជាមូលដ្ឋានកម្លាំងបន្ថែមនេះចូលរួមដោយស្ម័គ្រចិត្ត។
ស្ម័គ្រចិត្តចេញទៅសមរភូមិមានន័យថាភ្នាល់ជីវិត។
មកពីប្រទេសជប៉ុនមានមនុស្សចំនួន ៧០ នាក់បានដាក់ពាក្យចូលរួម ព្រោះតែមូលហេតុអ្វី? គ្រាន់តែអាចគិតថាដោយសារពាក្យពីរម៉ាត់គឺ “យុត្តិធម៌” ប៉ុណ្ណោះ។
មនុស្ស ៥០ ក្នុងចំណោមពួកគេជាអតីតមន្ត្រី SDF (កងកម្លាំងស្វ័យការពារជប៉ុន) ។ ក្រៅពីនេះមានទាហាន ២ នាក់ក្រោមអង្គភាពបរទេសរបស់បារាំង។
មូលហេតុដែលធ្វើបែបនេះ ដោយសារនៅជប៉ុនពួកគេមិនអាចជួយអ្វីច្រើន ដូច្នេះចង់ធ្វើអ្វីដែលមានប្រយោជន៍។
នៅលើបណ្តាញសង្គមមានការបង្ហោះដាក់បណ្តាសាពួកគេ ដោយនិយាយថាអ្នកទាំងនេះដាក់ពាក្យទៅស្លាប់។ តើពិតជាដូច្នេះទេ?
បច្ចុប្បន្ននេះ ស្ថានភាពគឺថា បើទោះជាចង់រារាំងប្រទេសអភិវឌ្ឍន៍មិនឱ្យពង្រីកសង្រ្គាម ទោះចង់ការពារសន្តិសុខប្រទេសដោយផ្ទាល់ ប្រជាជនអ៊ុយក្រែនមិនអាចផ្តល់ជំនួយ ឬគាំទ្រការវាយប្រហារដោយផ្ទាល់នោះទេ។ ប្រជាជនធម្មតានៅអ៊ុយក្រែនគ្រាន់តែជាជនរងគ្រោះប៉ុណ្ណោះ។
បើប្រទេសធំៗមិនអាចការពារយុត្តិធម៌បានទេ យើងនឹងធ្វើ។
នោះហើយជាអត្តន័យជីវិតរបស់សាមូរ៉ៃ។
ទស្សនៈរបស់សាមូរ៉ៃគឺស្លាប់ដើម្បីកិត្តិយស ធ្វើរឿងដែលត្រឹមត្រូវ ទោះស្លាប់ក៏មិនខ្វល់។
ខ្ញុំគិតថានោះជាមូលហេតុតែមួយគត់ដែលពួកគេសម្រេចចិត្តចូលរួមធ្វើជាទាហានស្ម័គ្រចិត្ត។
សត្រូវគឺរុស្ស៊ី ដែលជាមហាអំណាច។ ម្យ៉ាងវិញទៀតគេមានអាវុធនុយក្លេអ៊ែរ ដូច្នេះប្រាកដជាមិនមែនសត្រូវងាយកម្ចាត់នោះទេ។
ព្រោះតែយុត្តិធម៌ អ្នកទាំងនេះបានក្លាយជាសម្ព័ន្ធមិត្តភាគីចាញ់ ខ្ញុំមានអារម្មណ៍គោរពពួកគេយ៉ាងខ្លាំងត្រង់ចំណុចនេះ។
ដោយសារពួកគេភាគច្រើនជាអតីតមន្ត្រី SDF មិនត្រឹមតែដើម្បីប្រទេសជប៉ុនប៉ុណ្ណោះទេ ពួកគេចង់ប្រយុទ្ធដើម្បីការពារពិភពលោក ខ្ញុំនឹងគាំទ្រពួកគេដល់ទីបញ្ចប់។
តើអ្នកយល់យ៉ាងណាចំពោះទង្វើរបស់ទាហានស្ម័គ្រចិត្តជប៉ុន?
Kengo Abe