សេវាកម្មយានជំនិះធ្វើដំណើរស្មើនឹងល្បឿនអ្នកថ្មើរជើង

សព្វ​ថ្ងៃយានជំនិះឆ្ពោះទៅរក​ល្បឿន​លឿន និងផ្ទុកបានច្រើន។ ជាការពិតណាស់ មនុស្សជាច្រើនក៏យកចិត្តទុក​ដាក់​លើ​កត្តា​ផ្សេង​ទៀត​ដែរ ប៉ុន្តែកត្តាទាំងពីរខាងលើនៅតែត្រូវពិចារណា។

នៅលើទីផ្សារដែលមានតម្រូវការច្បាស់លាស់បែបនេះ យានជំនិះចេញថ្មីផ្ទុយស្រឡះទាំងស្រុង។

យានជំនិះនេះធ្វើដំណើរក្នុងល្បឿនតែ ៥ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ដូច្នេះតើវាប្រើសម្រាប់អ្វី?

ប្រើបែបនេះ…

រូបភាព https://www.itmedia.co.jp/business/articles/2202/26/news060.html

បើទោះបីជាយានជំនិះស្វ័យប្រវត្តិ ប៉ុន្តែក្នុងល្បឿនដូចនេះ អ្នកថ្មើរជើងក៏អាចគេចបានដែរ ព្រោះល្បឿនរបស់វាស្មើនឹងដើរថ្មើរជើងប៉ុណ្ណោះ។

យានជំនិះត្រូវបានបង្កើតឡើងមានឈ្មោះ iino ក្នុងដំណើរការជិះសាកល្បងរហូតមកដល់ពេលនេះ ទោះបីជាមានល្បឿន​យឺត ប៉ុន្តែ iino បង្ហាញថាវាមានប្រយោជន៍យ៉ាងខ្លាំង។

iino អាចក្លាយជាតូបតែ ឬបារចល័ត តើវាគួរឱ្យចាប់អារម្មណ៍ណាស់មែនទេ?

បុគ្គលិកក្រឡុកស្រាក៏អាចជិះនៅលើ iino ខណៈដែលអតិថិជនដើរស្របគ្នាផងដែរ (ស្តាប់ទៅដូចជាវិលមុខបន្តិច)។

ហើយក៏មានប្រភេទកន្លែងអង្គុយតែមួយបែបនេះ។

គួរឱ្យស្រលាញ់ណាស់ដែរ មានអារម្មណ៍ដូចជាយានជំនិះដឹកជញ្ជូននៅព្រលានយន្តហោះ។

ដើរជាមួយនឹង iino អ្នកត្រូវចំណាយប្រហែល ២ លានយ៉េន ស្មើនឹង ១ ម៉ែត្រ។ ដំបូងឡើយ iino ត្រូវបានផលិតមកជា​មធ្យោបាយ​ដ៏គួរឱ្យស្រឡាញ់ និងងាយស្រួល ប៉ុន្តែជាក់ស្តែងមធ្យោបាយនេះផ្ទុយស្រឡះ។

ខណៈពេលដែលមនុស្សជាច្រើនប្រញាប់ប្រញាល់ iino បែរជាធ្វើដំណើរយឺតៗបង្កការកកស្ទះ។ ខ្ញុំគិតថាប្រើ iino នៅក្នុង​ឧទ្យាន​ល្អ​ជាង។

ប្រសិនបើអាចផលិត iino ទៅជាទម្រង់បារចល័ត ខ្ញុំគិតថាល្អជាង។ អ្នកអភិវឌ្ឍន៍ iino គ្រោងនឹងនាំយកយានជំនិះ​នេះ​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយកំពុងប្រមូលមតិពីមនុស្សជាច្រើន។

តើអ្នកចង់ប្រើយានជំនិះបែបនេះទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: