ឈ្មួញជប៉ុនប្រកាសលក់ Bugatti Centodieci ក្នុងតម្លៃ ១៤ លាន​ដុល្លារ​

Bugatti Centodieci គឺជារថយន្តស៊េរីទំនើបចំនួនមានកំណត់ចេញលក់នៅឆ្នាំ ២០១៩ ។ ដោយមានគំរូត្រឹមតែ ១០ ម៉ូដែលប៉ុណ្ណោះ តម្រូវការទិញ Bugatti មានកម្រិតខ្ពស់ បើទោះបីជាតម្លៃ ៩ លានដុល្លារក៏ដោយ។ ការផលិតរថយន្តមិន​ទាន់​ចាប់ផ្តើមផង ប៉ុន្តែតម្លៃរបស់ Centodieci កំពុង​តែ​កើន​ឡើងជាលំដាប់។

បីឆ្នាំក្រោយមក ភ្នាក់ងារជប៉ុនស្នើលក់រថយន្ត Centodieci ក្នុងតម្លៃ ១៤ លានដុល្លារ ស្មើនឹងកម្រិតឡើងថ្លៃ ១,៦ លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលមិនទាន់មានរថយន្ត Bugatti Centodieci ត្រូវបានទិញមុននោះ។ នេះ​បើ​តាម​បញ្ជី រថយន្ត​ស្ដង់​ដារ​របស់សហភាពអឺរ៉ុបនឹងត្រូវបញ្ជូនទៅ​ប្រទេស​អុីតាលី​នៅឆ្នាំ ២០២៣ ។

Centodieci ក្នុងភាសាអុីតាលីមាន​ន័យ​ថា ១១០ ជា​គំរូ​ដែល​បង្កើតឡើងដើម្បីលើកតំកើង Bugatti EB110 ។ ការរចនា​របស់ Centodieci ត្រូវបានបំផុសគំនិតដោយម៉ូដែលមុន អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់គឺ​រន្ធ​ខ្យល់​រាង​ជា​រង្វង់​ទាំង ៥ នៅ​ម្ខាង​រថយន្ត។ ទោះជាយ៉ាងណាគ្រឿងសង្ហារឹមរថយន្ត Centodieci ស្រដៀងនឹង Chiron ដែលធ្វើអោយមនុស្សជា​ច្រើន​ខក​ចិត្ត។

Bugatti Centodieci ដំឡើងម៉ាស៊ីនសាំង W16 ដំណើរការដោយទុរបីន ចំណុះ ៨.០ លីត្រ ផលិតថាមពល ១,៦០០ រង្វាស់កម្លាំងគ្រឿងយន្ត ខ្ពស់ជាង ១០០  រង្វាស់កម្លាំងគ្រឿងយន្តបើប្រៀបនឹង Chiron ។ ក្រៅពីនេះរថយន្តមានទម្ងន់ស្រាលជាង Chiron ប្រហែល ២០ គីឡូក្រាម។

ជាមួយនឹងអត្រាទម្ងន់ កម្លាំងប្រហែល ១,៣ គីឡូក្រាមនៃរង្វាស់កម្លាំងគ្រឿងយន្ត ដូច្នេះរថយន្តបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយម៉ោងក្នុងរយៈពេលត្រឹម ២,៤ វិនាទី ហើយឈានដល់ល្បឿនអតិបរមាដែលមានកំណត់ត្រឹម ២៣៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ Centodieci មាន​សមត្ថភាព​កាច់​ជ្រុងមិនចាញ់ Bugatti Divo នោះទេ។

Bugatti កំពុង​តែជិះសាកល្បង Centodieci ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៅ​ទីលាន​ប្រណាំង Nardo ប្រទេស​អុីតាលី។ ដូច្នេះរហូតមកដល់ពេលនេះ ស្ទើរ​តែ​គ្មាន​រថយន្ត​នេះធ្វើដំណើរតាមផ្លូវឡើយ។ ឈ្មួញនៅជប៉ុនមិនត្រឹមតែមិនទាន់​មាន​រថយន្ត​ប៉ុណ្ណោះ​ទេ ថែមទាំងដាក់លក់ក្នុងតម្លៃជិតទ្វេដង។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: