សង្រ្គាមប្រៀបដូចជាឋាននរកដែលទាហាននិស្សិតជប៉ុនធ្លាប់ឆ្លងកាត់
នេះជារឿងរបស់និស្សិតសាកលវិទ្យាល័យម្នាក់ដែលត្រូវបានគេបញ្ជូនទៅ Manchuria មុនពេលចូលរៀន ចូលរួមសង្រ្គាមរយៈពេល ៤ ថ្ងៃមុនពេលសង្គ្រាមបញ្ចប់។
បុគ្គលរូបនេះគិតជាង ៧០ ឆ្នាំមកហើយ អត្តន័យសង្រ្គាមចំពោះខ្លួន។ កាលអាយុ ១៩ ឆ្នាំ គាត់ត្រូវបង្ខំអោយចូលបម្រើកងទ័ព ចូលរួមសមរភូមិដែលត្រឹមតែ ៤ ថ្ងៃទៀតនឹងបញ្ចប់ ហើយបានឃើញនរកដ៏គួរឱ្យភ័យខ្លាចនៃសង្គ្រាម។
“សង្រ្គាមបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ” ។
លោក Shigeo Matsumoto (សព្វថ្ងៃអាយុ ៩៣ ឆ្នាំ) បាននិយាយថា “កាលខ្ញុំអាយុ ១៨ ឆ្នាំ ខ្ញុំទៅកាន់ទីក្រុងតូក្យូរយៈពេលមួយឆ្នាំ ដើម្បីរីករាយនឹងយុវវ័យរបស់ខ្លួន” ។ លោកកើតឆ្នាំ ១៩២៥ នៅ Fukushima ពេលត្រូវគេសាកសួរអំពីពេលវេលានោះ លោកជ្រួញចិញ្ចើមនិយាយថា៖
“កាលខ្ញុំរៀនបឋមសិក្សា អគាររដ្ឋសភាត្រូវបានសាងសង់រួចរាល់។ ខ្ញុំធ្លាប់សរសើរស្ថាបត្យករ ហើយស្រមៃថាខ្លួនកសាងអគារបែបនោះ។ សាច់ញាតិរបស់ខ្ញុំធ្វើជាវេជ្ជបណ្ឌិត ដូច្នេះខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិត។ បុន្តែអ្នកស្គាល់ឪពុកខ្ញុំម្នាក់ដែលធ្វើការនៅធនាគារណែនាំឱ្យខ្ញុំរៀនផ្នែកសេដ្ឋកិច្ច ហើយនៅទីបំផុតត្រូវបានបញ្ជូនចូលផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Waseda” ។
លោក Matsumoto ជាប់ផ្នែកវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Waseda នៅឆ្នាំទី ៥ វិទ្យាល័យក្រោមប្រព័ន្ធអប់រំចាស់។ គាត់ផ្លាស់ទៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៤៣ សម្រាប់ការអប់រំត្រៀមប្រឡង។
ពីរឆ្នាំមុនពេលសង្រ្គាមបានបញ្ចប់។
“ខ្ញុំមិនដឹងអ្វីអំពីសង្រ្គាមច្រើនទេ ក្នុងភាពយន្តឯកសារ ប្រទេសយើងឈ្នះ ហើយប្រទេសយើងតែងតែឈ្នះ ខ្ញុំមិនដែលគិតថាជប៉ុនចាញ់ឡើយ” ។
ជីវិតរបស់លោក Matsumoto ធ្លាប់តែធម្មតា រៀនសូត្រ រីករាយនឹងយុវវ័យ លោក Matsumoto គិតថាគាត់នឹងនៅបែបនេះជារៀងរហូត បញ្ចប់ការសិក្សារួចរកការងារធ្វើ។
ទោះជាយ៉ាងណា “ដំណាក់កាលដ៏ខ្មៅងងឹតនៃជីវិត” បានមកដល់។ កាលខែតុលាបញ្ជាពន្យារពេលចូលបម្រើកងទ័ពសម្រាប់និស្សិតអាយុជាង ២០ ឆ្នាំត្រូវលុបចោល។ នោះជាការចាប់ផ្តើមទស្សនៈ “ទាហាននិស្សិត” ។
នៅឆ្នាំ ១៩៤៤ ប្រព័ន្ធជ្រើសរើសទាហានពីប្រជាជនត្រូវបានពង្រឹង។ “សេចក្តីណែនាំស្តីពីវិធានការបន្ទាន់ក្នុងដំណាក់កាលសម្រេចនៃសង្រ្គាម” ដោយគណៈរដ្ឋមន្ត្រីចេញបទប្បញ្ញត្តិបង្កើនការបញ្ចុះបញ្ចូលសិស្ស រឹតបន្តឹងការធ្វើដំណើរ កាត់បន្ថយថ្ងៃឈប់សម្រាក និងហាមប្រាមភាពសប្បាយរីករាយ។
លោក Matsumoto និងមិត្តភក្តិចូលរួមវគ្គបណ្តុះបណ្តាលយោធាដែលបង្រៀនដោយមន្រ្តី ហ្វឹកហាត់របៀបប្រយុទ្ធដោយប្រើកាំភ្លើង។ កាលនោះលោក Matsumoto ស្អប់វគ្គបណ្តុះបណ្តាលទាំងនេះណាស់ គាត់គិតថា បើចូលរួមក្លឹបរថយន្ត ហើយមានអាជ្ញាប័ណ្ណនឹងត្រូវបានលើកលែង ដូច្នេះក៏ចូលរួមក្លឹប។ ប៉ុន្តែការជ្រើសរើសនិស្សិតត្រូវបានសម្រេច លោក Matsumoto និងមិត្តភ័ក្តិត្រូវបញ្ជូនទៅការដ្ឋាន ធ្វើការហើយសម្រាកនៅទីនោះ។
នៅខែកុម្ភៈឆ្នាំ ១៩៤៥ សេចក្តីជូនដំណឹងចូលបម្រើកងទ័ពត្រូវបានបញ្ជូនមកដល់ គាត់និយាយថា “វាតូចជាងកាតប៉ុស្តាល់” ទៅទៀត។
“នៅទីបំផុតថ្ងៃនេះបានមកដល់។ ខ្ញុំមិនចង់ចេញទៅសមរភូមិទេ ប៉ុន្តែក៏មិនអាចរត់គេចបានដែរ” ។
បន្ទាប់ពីលោក Matsumoto ប្រកាសឈប់រៀននៅសាលា គាត់ទូទាត់ថ្លៃកន្លែងស្នាក់នៅ ហើយប្រញាប់រៀបចំអីវ៉ាន់ទៅផ្ទះ។
“អ្នកស្រុកមកជូនដំណើរទាហានជាមួយនឹងបទចម្រៀង ‘ត្រូវក្លាហានដើម្បីជ័យជំនះ’ ក្នុងនោះមានទាំងឃ្លា ‘ឪពុករបស់ខ្ញុំបង្ហាញខ្លួនក្នុងសុបិន គាត់លើកទឹកចិត្តខ្ញុំឱ្យស្លាប់ ហើយត្រឡប់មកផ្ទះវិញ’ (លះបង់ដើម្បីជ័យជំនះ) ។ ពេលខ្ញុំឮអ្នករាល់គ្នាច្រៀង ខ្ញុំគិតថាខ្លួនមិនរស់ត្រឡប់មកវិញទេ” ។
រថភ្លើងដឹកកងទ័ពត្រូវបញ្ឈប់ដោយសារតែព្រិល ក្រុមគ្រួសារប្រញាប់ប្រញាល់ឡើងរថភ្លើងជាមួយទាហានឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ បងស្រីរបស់លោក Matsumoto ក៏នៅក្នុងចំណោមនោះដែរ នាងបាននិយាយថា “ត្រូវតែនៅរស់ត្រឡប់មកវិញ សន្យាណា” ។
“ចាប់ពីពេលនោះទៅបណ្តុះបណ្តាលរយៈពេល ៣ ខែជាបន្តបន្ទាប់។ ពិតជាលំបាកណាស់ យើងតែងតែត្រូវវាយដំ” ។
លោក Matsumoto ស្អប់ការហ្វឹកហាត់យោធា។ បរិយាកាសក្នុងជួរកងទ័ពអាក្រក់ខ្លាំងណាស់។ និស្សិតត្រូវគេវាយពីព្រឹករហូតដល់យប់ ខ្លួនប្រាណប្រឡាក់សុទ្ធតែឈាម។
មិត្តភក្ដិដំណាលគ្នារបស់លោក Matsumoto ដែលនៅក្នុងជំរុំហ្វឹកហាត់ ជាក្តីសង្ឃឹមតែមួយគត់។ ពួកគេត្រូវចាត់តាំងឱ្យចូលរូមក្រុមកាំភ្លើងត្បាល់ ហើយចាប់ពីពេលនោះបង្កើតមិត្តភាពជួយគ្នាលើកឧបករណ៍ធ្ងន់ៗ។
ការប្រយុទ្ធរបស់ពួកគេចាប់ផ្តើមមុនពេលសង្រ្គាមបញ្ចប់ ៤ ថ្ងៃ។
សម្រាប់លោក Matsumoto សង្រ្គាមចាប់ផ្តើមនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៤៥ ។ ក្រោយរយៈពេល ៤ ថ្ងៃសង្រ្គាមបញ្ចប់។ ហើយមួយសប្តាហ៍មុននោះលោក Matsumoto មានសិទ្ធចេញទៅសមរភូមិ។ សត្រូវរបស់ពួកគេគឺកងទ័ពសូវៀត ជាមួយនឹងចំនួនកងទ័ពច្រើនជាងជប៉ុនដល់ទៅ ១០ ដង។
សមរភូមិដំបូងរបស់លោក Matsumoto នៅទីនោះ។ ក្នុងរន្ធដែលជីកនៅលើភ្នំ គាត់ទទួលខុសត្រូវដាក់គ្រាប់ចូលកាំភ្លើង ហើយយកទៅឱ្យអ្នកបាញ់ប្រហារ។
“ខ្ញុំអស់សង្ឃឹមខំប្រឹងធ្វើឱ្យអស់ពីសមត្ថភាព។ ខ្ញុំមិនអាចគិតរឿងឈ្នះឬចាញ់ ស្លាប់ឬរស់នោះទេ។ ទោះស្ថានភាពយ៉ាងណា បើមិនសម្លាប់សត្រូវ ខ្លួននឹងត្រូវគេសម្លាប់។ មិនថាល្អឬអាក្រក់ នៅលើសមរភូមិត្រូវសម្លាប់សត្រូវ ព្យាយាមយកឈ្នះភាពភ័យខ្លាច” ។
កម្លាំងភ្លើងរបស់សត្រូវគ្របសង្កត់លើកងទ័ពជប៉ុន រថក្រោះធុនធ្ងន់ចូលកន្លែង បុកទាហានម្តងមួយៗ។
ទោះជាយ៉ាងណាមិត្តរួមក្រុមរបស់គាត់គ្មានកាំភ្លើងតបតនឹងរថក្រោះទេ។ ពលបាលហៅទាហានដែលរួមទាំងលោក Matsumoto ថា៖ “យើងសម្រេចបញ្ជូនមនុស្ស ៥ នាក់ តើមានអ្នកស្ម័គ្រចិត្តទេ?” សរុបទៅភារកិច្ចឱបគ្រាប់បែករត់ទៅបុករថក្រោះ។ លោក Matsumoto ងើបមុខមិនរួច នៅស្ងៀម ភ្លឹកខ្លួន ភ័យខ្លាចខ្លួនក្លាយជាអ្នកដែលត្រូវគេជ្រើសរើស។
នៅទីបំផុតមិត្តរួមក្រុមរបស់គាត់ ៥ នាក់ត្រូវគេជ្រើសរើស។ លោក Matsumoto បាននិយាយថា “ខ្ញុំមិនអាចបំភ្លេចទឹកមុខរបស់ពួកគេ ហាក់ដូចជាបង្ហាញស្នាមញញឹមមើលងាយអ្នកដែលនៅជុំវិញ” ។
ទោះជាយ៉ាងណាជនជាតិជប៉ុននៅតែបង្ខំចិត្តចេញពីកន្លែងរួចដកថយ។ លោក Matsumoto លាក់ខ្លួនលើភ្នំក្បែរនោះដែលហៅថា Azuki ។ អស់គ្រាប់ គ្មានវិធីផ្សេងត្រូវចូលទៅជិតប្រយុទ្ធ។
“ប្រសិនបើដើរតាមផ្លូវប្រាកដជាត្រូវកាំភ្លើងបាញ់។ នៅតាមផ្លូវអ្នកស្រុកស្លាប់ ទាហានខ្លះប្រយុទ្ធ ខ្លះធ្វើអត្តឃាត។ ប៉ុន្តែអ្វីដែលចម្លែក យើងមិនបានទទួលបញ្ជាទេ” ។
ប្រសិនបើគ្មានសង្គ្រាម
សំណាងល្អនៅរស់ត្រឡប់ទៅវិញ លោក Matsumoto បានត្រលប់ទៅសិក្សានៅ Waseda ហើយចូលរួម Toyota បន្ទាប់ពីបញ្ចប់ការសិក្សា។ ថ្នាក់លើរបស់លោក Matsumoto មានអាយុដំណាល់គាត់ មិនចូលរួមប្រយុទ្ធទេ។
គាត់ទៅរៀនធម្មតា បញ្ចប់ការសិក្សា ហើយទៅធ្វើការ ជីវិតដែលលោក Matsumoto ធ្លាប់ស្រមៃថាខ្លួនក៏ដូចនេះ។
“ប្រសិនបើគ្មានសង្រ្គាម មានរឿងជាច្រើនដែលខ្ញុំចង់ធ្វើ។ និយាយបែបនេះមិនមានន័យថាខ្ញុំរត់គេចខ្លួននោះទេ។ ក្រោយសង្រ្គាមអារម្មណ៍របស់ខ្ញុំច្របូកច្របល់។ ខ្ញុំដឹងថាថ្នាក់លើពេលនោះសម្រេចចិត្តប្រគល់ ‘តម្លៃ’ មកអោយខ្ញុំ។ សម្រាប់ប្រទេសជាតិ ខ្ញុំជាមនុស្សមានគុណ។ ប៉ុន្តែតាមទស្សនៈរបស់ជនជាតិ Manchuria ដែលបានស្លាប់នោះ ខ្ញុំជាអ្នកឈ្លានពាន។ ម្យ៉ាងវិញទៀត ខ្ញុំក៏ត្រូវប្រទេសជាតិបោះបង់ចោល អាម៉ាស់ និងបរាជ័យដែលមិនបានអាចជៀសបាន” ។
Sacchan