ហាងស្រាបែបជប៉ុនចំនួន ១៣៥៦ ហាងបិទទ្វារដោយសារកូវីដ ១៩
រយៈពេល ២ ឆ្នាំកន្លងមកហើយដែលជំងឺកូវីដ ១៩ រាតត្បាតប៉ះពាល់ដល់ប្រទេសជប៉ុន។ វប្បធម៌មួយដែលមិនអាចខ្វះបានរបស់ជនជាតិជប៉ុនគឺការផឹកស៊ី ពិធីជប់លៀងលាគ្នា សម្ពោធកន្លែងថ្មី បានថយចុះជាបណ្តើរៗ ដោយសារបទបញ្ញត្តិរក្សាគម្លាត កាត់បន្ថយរយៈពេលបើកហាង មិនលក់ភេសជ្ជៈមានជាតិអាល់កុល ។
នេះជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើវិស័យអាជីវកម្មម្ហូបអាហារ ជាពិសេសហាងស្រាបែបជប៉ុន Izakaya ។
លែងមានពិធីជប់លៀងផឹកស៊ីបានក្លាយទៅជារឿងធម្មតា និងបណ្តាញអាជីវកម្មហាងស្រាចំនួន ១៤ ដែលជាកម្មសិទ្ធិរបស់សហគ្រាសបិទសាខាជាបន្តបន្ទាប់។
នេះបើតាម Tokyo Shoko Research ចំនួនហាងនៃ ១៤ ក្រុមហ៊ុនដែលបានចុះបញ្ជីធំៗគឺ ៧,២០០ ហាងនាខែធ្នូ ឆ្នាំ ២០១៩ ប៉ុន្តែបានធ្លាក់ចុះមកត្រឹម ៥៨៤៤ ហាងនាចុងខែធ្នូ ឆ្នាំ ២០២១ ពីរឆ្នាំក្រោយមក។
ពេលចាប់ផ្តើមរីលរាលដាលវីរុសប្រភេទ មិនមានការរឹតបន្តឹងសង្គមតឹងរ៉ឹងនោះទេ ហើយរហូតដល់ចុងខែមីនា ឆ្នាំ ២០២០ ហាងស្រាស្ទើរតែមិនថយចុះ។ បន្ទាប់ពីស្ថានភាពអាសន្នលើកដំបូង នាចុងខែមិថុនា ឆ្នាំ ២០២០ ហាងចំនួន ៥៥៤ ហាងបានបិទទ្វារក្នុងរយៈពេល ៦ ខែ។ បញ្ហាបិទហាងកើនឡើងយ៉ាងឆាប់រហ័ស តាំងពីពេលនោះមកវិបត្តិនៅតែបន្ត។
ចាប់ពីខែតុលា ឆ្នាំ ២០២១ នៅពេលដែលស្ថានភាពអាសន្នត្រូវបានដកចេញទាំងស្រុង ការរឹតបន្តឹងចំពោះបញ្ហាផ្គត់ផ្គង់ភេសជ្ជៈមានជាតិអាល់កុលត្រូវបានបន្ធូរបន្ថយបន្តិចម្តងៗ ហើយនៅតាមទីប្រជុំជន ការិយាល័យមានភាពអ៊ូអរឡើងវិញ។
ទោះជាយ៉ាងណាដំណើរការហាងមានភាពប្រុងប្រយ័ត្នជាងមុន ហើយចំនួនហាងនាចុងខែធ្នូ ឆ្នាំ ២០២១ មានចំនួន ១១ ក្នុងចំណោម ១៤ ក្រុមហ៊ុន ថយចុះបើធៀបទៅនឹងចុងខែកញ្ញា។
ចាប់ពីខែមករា ឆ្នាំ ២០២២ អាជីវកម្មហាងស្រា Izakaya ជួបបញ្ហាពិបាកជាច្រើន ដោយសារតែការរីករាលដាលវីរុសប្រភេទថ្មី Omicron ។ ប្រសិនបើហាងនៅតែបន្តដកខ្លួនចេញពីទីផ្សារ ប៉ះពាល់លើការងារ និងដៃគូអាជីវកម្មទំនងជាកើនឡើង។
Yuk