ខ្សែភាពយន្តជប៉ុនដែលចំណាយថវិកាថតច្រើនជាងរឿងធម្មតាដល់ទៅ ៧ ដង
និយាយពីភាពទាក់ទាញនៃភាពយន្ត មិនអាចមើលរំលងភាពយន្តហូលីវូដបានទេ បច្ចុប្បន្នវិស័យភាពយន្តកូរ៉េក៏កំពុងរីកចម្រើនផងដែរ។ បន្ទាប់មកការរីកចម្រើននៃភាពយន្តឥណ្ឌា និងចិន ចំណែកវិស័យភាពយន្តជប៉ុនក៏មិនចាញ់ដែរ។
បើនិយាយពីជប៉ុន អ្នករាល់គ្នាប្រាកដជាចាប់អារម្មណ៍នឹង Anime ប៉ុន្តែកាលពីមុនវិស័យភាពយន្តមានការអភិវឌ្ឍន៍ខ្លាំង។
ក្នុងចំណោមភាពយន្តល្បីជាច្រើនដែលបានផលិត រឿងដែលខ្ញុំចង់ណែនាំលើកនេះគឺ Shichinin no Samurai (Seven Samurai) ។
អ្នកដឹកនាំរឿង Kurosawa Akira ដែលជាអ្នកផលិតខ្សែភាពយន្តដ៏ឆ្នើម។
រូបភាព https://www.telasa.jp/videos/54192
ខ្សែភាពយន្តចេញផ្សាយជាយូរមកហើយក្នុងឆ្នាំ ១៩៥៤ ប៉ុន្តែបើតាមព័ត៌មានពី BBC (សហរដ្ឋអាមេរិក) នៅឆ្នាំ ២០១៨ ខ្សែភាពយន្តនេះ៖
- ជាប់លេខ ១ ក្នុងចំណោម ១០០ ភាពយន្តបរទេសដែលល្អមើលបំផុតពីមុនមក
- ជាប់លេខ ៧ ក្នុងចំណោម ១០០ ភាពយន្តល្អមើលបំផុត។
សមិទ្ធិផលដ៏គួរអោយភ្ញាក់ផ្អើលក្នុងបរិបទទីផ្សារភាពយន្តជប៉ុន។
ចូរយើងវិភាគលើលក្ខណៈដែលធ្វើឱ្យភាពយន្តទទួលបានការវាយតម្លៃខ្ពស់។
ដំណើររឿងកើតឡើងនៅប្រទេសជប៉ុន ឆ្នាំ ១៥៨៦ ដែលជាយុគសម័យសាមូរ៉ៃ។ នៅពេលដែលសង្រ្គាមផ្ទុះឡើងទូទាំងប្រទេសជប៉ុន Nobushi (សាមូរ៉ៃគ្មានម្ចាស់) កើនឡើងយ៉ាងឆាប់រហ័ស។ សាមូរ៉ៃដែលគេហៅអ្នកក្បាច់គុន ប៉ុន្តែមនុស្សមួយក្រុមនេះជាក្រុមបះបោរ។ ពួកគេនៅគ្រប់ទីកន្លែង លួចប្លន់ និងបង្កបញ្ហាជាច្រើន។
ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរនេះ ក្រុមកសិករសាមូរ៉ៃចំនួន ៧ នាក់ត្រូវបានប្រមូលផ្តុំ ហើយក៏ជាដំណើររឿងវីរភាពដើរកម្ចាត់ពួកបះបោរផងដែរ។ ខ្សែភាពយន្តមានរយៈពេលយូរ ប្រហែល ២០៧ នាទី (ជិត ៣,៥ ម៉ោង) ប៉ុន្តែដើម្បីបង្ហាញពីការលំបាកទាំងអស់នៃជីវិតរបស់កសិករ ក៏ដូចជាបញ្ហាប្រឈមពេលប្រមូលផ្តុំក្រុមសាមូរ៉ៃ ៧ រូបនេះ ខ្ញុំគិតថាភាពយន្តទោះវែងក៏មិនគួរឱ្យធុញដែរ។
មានការវិភាគជាច្រើននិយាយពីភាពទាក់ទាញរបស់ភាពយន្ត ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺគំនិតរបស់អ្នកដឹកនាំរឿង Kurosawa ។
ជាដំបូងការសរសេរស្គ្រីប
ក្នុងឈុតឆាកដំបូង ស្គ្រីបត្រូវបានសរសេរតាមទស្សនៈរបស់តួអង្គនីមួយៗដែលបង្ហាញខ្លួន។ បន្ទាប់មកសំយោគឡើងវិញ ហើយបង្កើតទៅស្គ្រីបដូចជាក្រុមចម្រៀង។ ត្រង់ចំណុចនេះ ស្គ្រីបមិនបង្ហាញពីទស្សនៈរបស់ភាគីទីបី ហើយអាចបញ្ជាក់ពីបញ្ហាសំខាន់របស់តួអង្គដែលបង្ហាញខ្លួន។
ការវិនិយោគលើរូបភាព
នៅពេលនោះជាទូទៅរឿងថតក្នុងរយៈពេលខ្លី ប៉ុន្តែរឿងនេះចំណាយពេលថតជាងមួយឆ្នាំ។ ជាការពិតណាស់ បញ្ហាថតឡើងវិញដើម្បីចាប់យកទិដ្ឋភាពស្អាតជារឿងជៀសមិនរួចទេ អាកាសធាតុក៏ជាបញ្ហាធំផងដែរ។
ប្រសិនបើឈុតឆាកពេលព្រឹក ក្រុមការងារនឹងរៀបចំថតនៅពេលព្រឹក។ មិនត្រឹមតែប៉ុណ្ណឹងឈុឆាកខ្លះត្រូវមានពន្លឺថ្ងៃស្អាត ដូច្នេះត្រូវរង់ចាំរហូតដល់ព្រះអាទិត្យរះស្អាតទើបថត។ ដោយសារតែភាពយន្តសខ្មៅ ទោះថតពេលព្រឹកទៅជារសៀលក៏គ្មាននរណាដឹងដែរ ប៉ុន្តែក្រុមការងារស្របគ្នាណាស់ មិនសម្រុះសម្រួលថតនោះទេ។
ការរចនាស្ទូឌីយោ
រៀបចំយ៉ាងប្រុងប្រយ័ត្នរួមទាំងតួអង្គដែលមិនបង្ហាញខ្លួន។ ឧទាហរណ៍ទូក្នុងផ្ទះ ព្រោះតែគ្មានឈុតឆាកបើកថតទូ ដូច្នេះក្នុងទូគ្មានអ្វីក៏មិនថ្វីដែរ។ ទោះជាយ៉ាងណានោះមិនមែនជាស្ទីលរបស់អ្នកដឹកនាំរឿង Kurosawa ឡើយ។
ក្នុងថតមាន Kimono គ្រប់សម្រាប់តួអង្គទាំងអស់ដែលរស់នៅក្នុងផ្ទះនោះ។
ក្រៅពីនេះក្រុមការងារក៏រៀបចំ និងស្រាវជ្រាវវត្ថុដែលសមនឹងឈុតឆាក មិនមែនគ្រាន់តែស្មានហើយរៀបចំទេ ដូច្នេះមិនចាំបាច់បារម្ភបញ្ហាកើតឡើងឡើយ។
ឈុតឆាកសកម្មភាពខ្លាំង ទាក់ទាញ
ក្នុងរឿងមានឈុតឆាកបង្ហាញពីការប្រយុទ្ធគ្នាក្រោមភ្លៀងធ្លាក់ខ្លាំង។ ឈុតឆាកសកម្មភាពនេះគឺអស្ចារ្យខ្លាំងណាស់ បត់បែនបានល្អ រំលឹកដល់ឈុតឆាកហូលីវូដដែលទទួលបានការវាយតម្លៃខ្ពស់។
ដើម្បីផលិតភាពយន្តដែលរួមបញ្ចូលកត្តាខាងលើ ការចំណាយច្រើនជាងរឿងធម្មតាដល់ទៅ ៧ ដងក៏ស័ក្តិសមផងដែរ។
ជាក់ស្ដែងការផលិតភាពយន្តត្រូវចំណាយប្រាក់ ២១០ លានយ៉េន។ ម្យ៉ាងតម្លៃរូបិយប័ណ្ណសម័យនោះខុសពីឥឡូវនេះ សរុបទៅអាចនិយាយបានថានេះជាបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកផលិតខ្សែភាពយន្ត។
លទ្ធផលរឿងទទួលបានការទទួលស្គាល់ និងឥទ្ធិពលសមនឹងទទួលនៅសហរដ្ឋអាមេរិក ដែលជាមហាអំណាចវិស័យភាពយន្ត។ ដោយផ្អែកលើរឿងសាមូរ៉ៃទាំង ៧ រូប សហរដ្ឋអាមេរិកក៏បានចេញភាពយន្តមួយមានឈ្មោះថា The Magnificent Seven ។
រហូតមកដល់ពេលនេះ ខ្សែភាពយន្តរបស់ Kurosawa Akira នៅតែជារឿងល្បីក្នុងពិភពភាពយន្តអាមេរិក។
Kengo Abe