អង្គុយផឹកស្រាក្រឡុកស្តាប់រឿងនៃកំណាព្យ Waka បង្កប់អត្តន័យយ៉ាងជ្រាលជ្រៅ
Hyakunin Isshu ជាប្រភេទបៀបែបប្រពៃណីជប៉ុន ហើយក៏ពិបាកយល់ណាស់ដែរ។ អាចនិយាយបានថានេះជាវប្បធម៌ដែលច្របូកច្របល់បំផុតរបស់ជប៉ុន។
ប្រសិនបើមាន Cocktail មួយកែវជួយឱ្យអ្នកទទួលបានអារម្មណ៍ “ទស្សនៈវិស័យពិភពលោក” នៃសន្លឹកបៀ Hyakunin Isshu តើអ្នកចង់ភ្លក់ដែរទេ?
ដំបូងខ្ញុំនឹងពន្យល់ដោយសង្ខេបអំពី Hyakunin Isshu ។
សន្លឹកបៀ Hyakunin Isshu ដូចជាសន្លឹកខាងក្រោម គឺជាកត្តាសំខាន់មួយនៃល្បែង ប៉ុន្តែពីមុនមិនដូចគ្នាទេ។
រូបភាព https://tenki.jp/suppl/y_kogen/2017/05/27/22961.html
កំណាព្យជប៉ុនត្រូវបានគេហៅថា 和歌 (អានថា Waka) ។ Hyakunin Isshu ប្រមូលផ្តុំបទចម្រៀង Waka ល្បីពីរោះចំនួន ១០០ បទ។ កាលពីមុនល្បែងនេះគេហៅថា Karuta ប៉ុន្តែឥឡូវនេះប្រើពាក្យ Hyakunin Isshu ជំនួសវិញ។
បទចម្រៀង Waka ពិបាកយល់ណាស់ ហើយមានកំណត់លើចំនួនតួអក្សរ គោរពតាមច្បាប់តឹងរឹង ជាពិសេសត្រូវសំយោគ ៣១ តួអក្សរតាមច្បាប់ ៥,៧,៥,៧,៧ ។
ដោយសារតែកំណត់តួអក្សរ ពេលអានស្តាប់ទៅដូចជាចម្រៀង ដូច្នេះគេហៅថា Waka (ក្នុងនោះមានអក្សរ Kanji 歌 ក៏មានន័យថាបទចម្រៀង) ដែរ។ ប៉ុន្តែព្រោះតែគោរពតាមច្បាប់កម្រិតតួអក្សរ ដូច្នេះ Waka ពិបាកយល់ខ្លាំងណាស់។
ទោះជាយ៉ាងណាបើទម្លាប់អាន Waka អ្នកនឹងបង្កើតជាទម្លាប់ បន្ទាប់មកយល់អំពីពិភពដ៏ស្រស់ស្អាតនៃស្នេហា និងទេសភាពជប៉ុនដែលបង្រួមតាមរយៈពាក្យនីមួយៗ។
ខ្ញុំនឹងវិភាគបទចម្រៀង Waka ដែលខ្ញុំចូលចិត្ត។
君がため 春野のに出でて 若菜摘む
我が衣手に 雪はふりつつ
តើអ្នករៀនភាសាជប៉ុនយល់រឿងក្នុងកំណាព្យខាងលើដែរឬទេ? ប្រសិនបើអ្នកយល់ នោះសមត្ថភាពភាសាជប៉ុនរបស់អ្នកពូកែជាងជនជាតិជប៉ុនសម័យនេះទៅទៀត។
ដើម្បីបកស្រាយកំណាព្យខាងលើអាចយល់បានដូចខាងក្រោម៖
ជាមួយនឹងគំនិតរបស់មនុស្ស យើងឈានជើងទៅកាន់វាលស្មៅរដូវផ្ការីក
កាច់មែកស្មៅខ្ចី
ព្រិលធ្លាក់លើគីម៉ូណូរបស់ខ្ញុំ។
កំណាព្យពណ៌នាអំពីរឿងស្នេហារបស់ជប៉ុន នៅទីនោះមានភាពរីករាយនៃនិទាឃរដូវ ប៉ុន្តែនៅតែមានផ្កាព្រិលនារដូវរងា។
កំណាព្យដែលនាំមកនូវបរិយាកាសភ្លឺថ្លា សម្អាតចិត្តមនុស្ស។
អ្នកនិពន្ធកំណាព្យខាងលើគឺអធិរាជ Koukou ។
បើយល់អត្ថន័យក៏មិនពិបាកទទួលយកអារម្មណ៍ឡើយ ក្នុងកំណាព្យអ្នកអាចទទួលបានអារម្មណ៍តាមរយៈញ្ញាណទាំងប្រាំ។
ប៉ុន្តែបើអាចធ្វើឱ្យកំណាព្យ Waka ក្លាយទៅជាការពិត អាចធ្វើឱ្យយើងធុំក្លិន ស្គាល់រសជាតិ និងមើលឃើញតាមរយៈ Cocktail ។
រូបភាព https://mag.japaaan.com/archives/170002
ប្រភេទ Cocktail ដ៏ពិសេសនេះត្រូវបានក្រឡុកដោយផ្អែកលើអារម្មណ៍នៃកំណាព្យ Waka ខុសគ្នាក្នុង Hyakunin Isshu ។ គម្រោង Cocktail ដ៏ពិសេសនេះបង្កើតឡើងដោយសណ្ឋាគារ Lake Biwa នៅ Shiga ។ បច្ចុប្បន្នមាន Cocktail ចំនួន ៣៧ ប្រភេទ ហើយកំពុងបន្តបន្ថែមទៀត។
តោះភ្លក់មួយប្រភេទសាកមើល។
សូមរីករាយជាមួយនឹង Cocktail មួយកែវ នោះអ្នកនឹងស្គាល់រសជាតិនៃកំណាព្យខាងក្រោម៖
天つ風 雲の通い路吹きとぢよ
をとめの姿 しばしとどめむ
ការបកស្រាយ
ខ្យល់បក់លើមេឃ បិទផ្លូវលើពពកជាកន្លែងដែលទេពធីតាត្រឡប់ទៅស្ថានសួគ៌
នៅតែចង់ចាប់យកទិដ្ឋភាពមនុស្សស្រីរាំលើផ្ទៃដីយូរបន្តិចទៀត។
ចម្រៀង Waka ពីរោះណាស់។
គែមអាវរបស់ទេពធីតាកំពុងរាំគូសជាបន្ទាត់ក្រហម ចំណែកផ្សែងពណ៌សចេញពីកែវស្រាគឺពពក។ ទឹកកកស្ងួតដាក់លើតុក្លាយទៅជាខ្សល់។
Cocktail ពណ៌ខៀវគឺជារសជាតិកំណាព្យរបស់អធិរាជ Koukou ។
នៅលើគែមកែវដក់ជាប់ព្រិលដែលមិនទាន់រលាយ។ ពណ៌ខៀវក្នុងកែវគឺវាលស្មៅ ដុះពន្លកពណ៌ក្រហមតំណាងឱ្យសេចក្តីស្រឡាញ់។ ស្រាពណ៌ខៀវបង្ហាញពីអារម្មណ៍ត្រជាក់ដែលនៅសេសសល់។
ជាមួយនឹងការពិពណ៌នាបែបនេះ សូម្បីតែជនជាតិជប៉ុនសម័យនេះក៏មិនទម្លាប់នឹងរសជាតិមនុស្សសម័យមុនដែរ។
អ្នកទើបតែភ្លក់រសជាតិស្រាមួយកែវ រីករាយផឹកស្រាផង ស្តាប់ Bartender ពន្យល់រឿងបង្កប់ក្នុងកំណាព្យ Waka ពិតជារ៉ូមែនទិកណាស់។
Kengo Abe