រឿង​វាយ​សាហាយ​ស្មន់​ដ៏គួរ​ឲ្យ​ខ្លាច​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ជប៉ុន

ពាក្យមួយឃ្លាពោលថា “បុរសសុទ្ធតែមិនល្អ” ។

ក្នុងនាមជាបុរសពេលឮគេនិយាយដូច្នេះខ្ញុំក៏ខឹងដែរ ប៉ុន្តែ​ប្រសិន​បើគិត​តាម​បែប​ជីវសាស្ត្រពិតជាអញ្ចឹងមែន។ មនុស្ស​ទាំង​អស់ដូចគ្នាឬអត់ជារឿងមួយផ្សេង។

ដូច្នេះខ្ញុំសុំ​សួរ​ថា បើប្តីរបស់អ្នកមានស្រី តើអ្នកនឹង​ធ្វើ​ដូចម្តេច​?

១. វាយប្តី

២. វាយស្ត្រីដែលមានទំនាក់ទំនងស្នេហានឹងប្តីរបស់អ្នក។

ខ្ញុំឃើញថាភាគច្រើនជ្រើសយកជម្រើសទីពីរ។

ស្ត្រីជប៉ុនមានភាពស្ងប់ស្ងាត់ ប្រហែលមនុស្សជាច្រើនគិតដូចនេះមែនទេ? ប៉ុន្តែមិនដូច្នេះទេ។

បើអ្នកមិនជឿ តោះមកមើលរឿងវាយសាហាយស្មន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន ដែលត្រូវបានរក្សាទុកក្នុង​សៀវ​ភៅ​ប្រវត្តិសាស្ត្រ។

រូបភាព https://mag.japaaan.com/archives/170102

រឿងកើតឡើងនៅ Heian ដែលជាយុគសម័យមាសនៃវណ្ណៈអភិជន នាខែកុម្ភៈឆ្នាំ ១០១០ ។

មនុស្ស​ប្រមាណ​ ៣០ ​នាក់ ទាំងប្រុស និងស្រ្តីសម្រុកចូលហាងស្រា បំផ្លិចបំផ្លាញ ឆក់ប្លន់មិនឈប់។ នៅពេល​ចាប់ខ្លួន​ក្រុម​​វាយ​ប្រហារ ហើយសាកសួរទើប​ដឹង​ថា មូល​ហេតុគឺរឿងវាយសាហាយស្មន់។

ដោយសារតែបុគ្គលផិតក្បត់ក៏មានប្តី ទើបក្លាយ​ជា​ករណីវាយសាហាយក្រោមវត្តមានគ្រប់ស្រទាប់វណ្ណៈ។ នាំមុខក្រុមវាយ​សាហាយ​មិនមែនស្រ្តីជាភរិយានោះទេ តែជាមេដោះ។ ទោះជាយ៉ាងនេះក្តី បុរស​ជា​ប្តី​នៅ​តែ​មិន​ព្រមឈប់ បន្ត​ផិត​ក្បត់។ ព្រោះ​បុគ្គល​ដែលគេវាយជាស្រ្តី មិនមែនបុរសរូបនោះផង ដូច្នេះ​មិនរាងចាលក៏ជារឿងធម្មតាដែរ។

លើក​ទី ​២ បុរសនោះយកស្រីកំណាន់ទៅដល់ផ្ទះ ហើយត្រូវចាប់បាន។ លើកនេះប្រពន្ធចង់ដោះស្រាយឲ្យ​ដាច់​ស្រេច​ទើប​​នាំ “ក្រុមវាយសាហាយ” មានទាំងបុរស និងស្រ្តីមកវាយបុរសជាប្តី។

បុរសជាប្តីត្រូវវាយដំភ័យខ្លាចយ៉ាងខ្លាំង ក្រោយមកមិន​ឃើញ​កត់​ត្រាទំនាក់​ទំនង​ស្នេហា​របស់បុរសនេះទៀតទេ។ ខ្ញុំផ្ទាល់គិតថា ​ប្ដី​បែប​ហ្នឹង​លែងទៅល្អជាង។

នៅជប៉ុនកាលសម័យនោះមានទំនៀមទម្លាប់ 後妻打ち (Uwanariuchi) ដែលមានន័យថា ប្រពន្ធមុនវាយប្រពន្ធ​ទី​ពីរ ឬ​ប្រពន្ធ​ចុងរបស់ប្តីព្រោះច្រណែន ឬការពារប្រយោជន៍របស់ខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: