តើអ្នកដឹងទេថាស្បែក​ជើង​ឈើ​បុរាណ​​ជប៉ុន Geta ល្អ​ចំពោះ​សុខ​ភាព?

តើអ្នករាល់គ្នាស្គាល់ស្បែកជើងឈើ Geta របស់ជប៉ុនដែរទេ? នេះជាប្រភេទស្បែកជើងបុរាណ​ជប៉ុន​​ធ្វើ​​ពី​​ឈើ ដូច​​រូប​ខាង​​ក្រោម។

ក្រោមបន្ទះឈើសម្រាប់ទ្របាតជើង មានរបារឈើបញ្ឈរពីរ។ របារឈើទាំងនេះគេហៅថាធ្មេញ ដើម្បីធ្វើឱ្យស្បែក​ជើង​អាច​​រក្សា​​លំនឹង ជា​ទូទៅ​ត្រូវ​ការ​ធ្មេញពីរ ប៉ុន្តែក៏មានប្រភេទស្បែកជើងមានធ្មេញតែ ១ ផងដែរ។

រូបភាព https://mag.japaaan.com/archives/170460

មើលទៅមិនងាយរក្សាលំនឹងបានទេ។

ទោះបីវាមើលទៅដូចជាផលិតផលខូច ប៉ុន្តែតាមពិតនេះជាវិធីល្អបំផុតក្នុងការហ្វឹកហាត់រាងកាយ។ កាលពីមុនយុវជន​តែង​តែ​ប្រើ Geta ធ្មេញមួយសម្រាប់ហ្វឹកហាត់។

ស្បែកជើងប្រភេទនេះកំពុងវិលត្រឡប់មកវិញយ៉ាង​ល្អអស្ចារ្យ​នៅ​សម័យ​ទំនើប​។

សាកពាក់លមើល …

ជាដំបូងពេលមិនទាន់ទម្លាប់ អ្នកនឹងមានអារម្មណ៍ថាឈរលើស្បែកជើងនេះពិបាកខ្លាំងណាស់ ប៉ុន្តែពេលទម្លាប់ហើយ​អ្នក​នឹង​ចូល​ចិត្ត​អារម្មណ៍នោះ។

ចំពោះស្បែកជើង Geta ធ្មេញមួយ មិនត្រឹម​តែអាចហ្វឹកហាត់រាងកាយប៉ុណ្ណោះទេ អ្នកថែមទាំងអាចរក្សាលំនឹងបាន​យ៉ាង​ល្អ។ នៅពេលអាចរក្សាលំនឹង ស្បែកជើងថែមទាំងជួយឱ្យអ្នកមើលទៅដើរស្អាតជាងមុន។ ត្រង់ចំណុច​ជួយ​ហ្វឹក​ហាត់រាងកាយគឺពង្រឹងសាច់ដុំ ដូច្នេះបើពាក់ស្បែកជើងជាប្រចាំ សាច់ដុំនឹងរឹងមាំ បង្កើនការរំលាយ​​អាហារ ជួយដល់ការតបអាហារ និងស្រស់ស្អាត។

ប្រសិនបើអ្នកជាមនុស្សចូលចិត្តម៉ូដប្លែកៗ ហើយមិនចង់ដូចគេ ចូរសាកល្បងប្រភេទស្បែកជើង Geta ធ្មេញមួយនេះមើល។

ពេលរំលឹកដល់ Geta ដូចជានឹកឃើញរដូវក្តៅ។ ដោយសារតែឥឡូវនេះជារដូវរងា ដូច្នេះពេលរដូវក្តៅមកដល់អាចពាក់​ល​មើល។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: